Wednesday, November 20, 2024
Homeតារាខ្មែរមាស សុខសោភា ៖ប្រឹងរកលុយផង រឹតសំណង ស្នេហ៍ផង

មាស សុខសោភា ៖ប្រឹងរកលុយផង រឹតសំណង ស្នេហ៍ផង

ភ្នំពេញ៖មាស សុខសោភា បានប្រឹងរកលុយពេញ១រដូវក្ដៅ២០២២-២០២៣ ទើបធ្វើឲ្យនាង​និង​លោក​អ៊ឹត រ៉ាដា ខកខានដើរលេងនៅក្រៅប្រទេសជាងកន្លះឆ្នាំ។​ប៉ុន្ដែគ្រាន់តែស្បើយ​ការ​ច្រៀង​រាំព្រោះឈានចូលមក​ដល់រដូវ​ធ្លាក់ភ្លៀងភ្លាមសោភា ក៍ដឹកដៃលោករ៉ាដា ទៅលេងនៅ​ប្រទេស​ម៉ាឡេស៊ីរយៈពេលខ្លីដែលធ្វើឲ្យនាង​និងគូ​ស្នេហ៍​មានអារម្មណ៍ស្រស់ថ្លាឡើងវិញ ហើ​យ​​ចំណ​ង​ស្នេហារបស់ពួកគេកាន់តែរឹងមាំទ្វេដងតែម្ដង ដោយគ្មានការ​បារម្ភ​ពីហានិភ័យនៃ​ភាព​​​រង្គោះ​រង្គើរស្នេហ៍ឡើយ ក្រោយអ្នកទាំងពីររក្សារជីវិតជាប្ដីប្រពន្ធរបស់ពួក​គេបានរយៈ​ពេ​ល​​១៦​ឆ្នាំ​មកហើយ។មានការលើកឡើងថាដោយសារតែសោភា ពូកែយកចិត្តប្ដីតាម​រយៈការ​ចេញទៅ​ដើរលំហែកា​យ៉ា​នៅក្រៅស្រុកជាញឹកញាប់ទើបធ្វើឲ្យជីវិតគូរបស់នាងមានភាពរឹងមាំជាងគូស្នេហ៍មួយចំនួនដែលបានរៀបការជាសាធារណៈទៅទៀត បើទោះជាសោភា-រ៉ាដា ធ្លាប់​បានរៀប​ការដល់ទៅ២លើកប៉ុន្ដែសុទ្ធតែធ្វើលាក់លៀម​ដូច​គ្នាទាំងនៅឆ្នាំ២០០៨ ដែលរៀប​ការ​តាមបែប​គ្រិស្ទាន (ចូលព្រះវិហារ១បំពាក់ជញ្ជៀន)នៅកាណាដា និងរៀបការ​នៅខ្មែរស្រដៀងសែន​ព្រេន​​នៅ​ឆ្នាំ​២០០៩ ក្ដី។

អ្វីដែលគូរឲ្យកត់សម្គាល់នោះដំណឹងរៀបការរបស់សុខសោភា ជា​លើកទី៣ ដែល​​នាងគ្រោងធ្វើនៅខ្មែរ​លេច​ឭតាំងពីឆ្នាំ២០២១ តែត្រូវបានរំសាយចោល​វិញ​ព្រោះតែកូវីដ នោះ​ពេលនេះស្រាប់តែស្ងាត់ជ្រងំទៅវិញ ពោល​គឺលែងមានតម្រុយ។ ប្រសិន​បើសោភា ប្ដូរ​ចិត្ត​លុបចោលផែនការណ៍រៀបការជាលើកទី៣ នោះមានន័យ​ថាផល​វិបាក​សម្រាប់​រូបនាងគឺ​ការ​យកកូន ព្រោះមហាជនភាគច្រើននៅតែមិនទាន់ជឿរជាក់​លើនាងថា​បានរៀបការតាម​ប្រ​ពៃ​ណីខ្មែរនោះទេ ហេតុនេះសោភា នឹងមិនហ៊ាន​ពពោះមុនពេល​នាង​ក្រាបផ្ទឹមជា​សា​ធារណៈឡើយ ថ្វីត្បិតតែ​កន្លងមកនាងសារភាពថាពេលអាយុច្រើន​ទៅបញ្ហា​ដែលប្រឈម​គឺ​ការពិបាកយកកូនប្រើក៍ដោយ។

 មាស សុខសោភា ធ្លាប់បាននាំប្ដីទៅដើរលេងនៅកាណាដាដែលជាទឹកដីទី​២របស់ស្វា​មីនាងរយៈពេលជាង១ឆ្នាំ អំឡុងពេលដែលនាងច្រៀងនៅថោន តែរយៈពេលចុងក្រោយនេះ​នាងផ្អាកទៅប៉ែកអ៊ឺរ៉ុបនិង​ដើរកម្សាន្ដនៅ​តែ​ខាង​អាស៊ី មានដូចជាសាំងហ្គាពួរ ,ឡាវ និងម៉ា​ឡេស៊ី នេះជាដើម។គេជឿរថាហេតុផលសំខាន់១ទៀត​ដែលសុខ​សោភា តែងតែ​សរសើរប្ដី​នៅថ្ងៃខួបអាពាហ៍ អាពាហ៍ ជារៀងរាល់ដល់ថ្ងៃទី២៨ ខែធ្នូ ថា​ជាបុរសហ៊ាន​ធ្វើអ្វីៗគ្រប់​យ៉ាង​ដើម្បីរូបនាងនោះគឺលោករ៉ាដា សម្របខ្លួនតាមនាងគ្រប់ពេលវេលាទាំងអស់ ពិសេសលោក​មិន​ដែលប្រ​ចណ្ឌសោភា ដែលស្និតជាមួយតារាណាប្រុសណាម្នាក់ឡើយ ខណៈដែល​កន្លង​នៅពេលតារាចម្រៀង​សំនៀង​ផ្អែមរូបនេះស្លៀកពាក់ស៊ិចស៊ីខ្លាំងហើយមានការរិះគន់នៅលើ​បណ្ដាញសង្គមមួយចំនួនក៍លោក​នៅតែគាំទ្រ​ភរិយាជានិច្ច។

គូរបញ្ជាក់ថាមាស សុខសោភា បានដើរចេញពីរាម រយៈពេល៥ខែមកហើយ ដែលនៅ​ឆ្នាំ​២០២៣ នេះនាងតាំង​ចិត្តថានឹងមិនទៅចូលរួមជាមួយផលិត​កម្មណាទាំងអស់ហើយចេញ​បទ​​ចម្រៀងនៅផលិតកម្មខ្លួនឯងCamtrax មួយៗ។ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើង​ថាការ​តាំងចិត្តរបស់សុខសោភា បែបនេះគ្រាន់តែជា​ការផ្ញើរសារ​ទៅ​កាន់កាន់ផលិតកម្ម​ដែល​ចង់​បាន​​​រូប​នាងធ្វើជាសមាជិកចូលមកចែចូវប៉ុណ្ណោះ ហើយបើត្រូវរ៉ូវគ្នានាងនឹង​ទៅទ្រនុំថ្មីមុន​កំណត់​ជាមិនខាន ព្រោះការច្រៀងនៅផលិតកម្មផ្ទាល់ខ្លួនមិនមែនងាយស្រួលទេ ដោយសារ​តែ​ត្រូវ​ការធនធានមនុស្ស និងរចនាសម្ព័ន្ធផលិតកម្មច្បាស់លាស់ទើបអាចទៅរួច ។តែសោភា ធ្លាប់​ប្រាប់​ថាសម័យនេះ​ទៅហើយទោះជាច្រៀងដោយគ្មាន​ផលិតកម្មក៍នៅតែល្បីបាន​ដែរ។ប្រ​ភព​​បាន​ឲ្យដឹងថាផលិតកម្ម៣ រងចាំទទួល​យកសោភា នោះគឺហង្សមាស,ថោន និង​​Galaxy តែសោភា ទទួលស្គាល់ថាហង្សមាសធ្លាប់ទាក់ទងនាងមែន ប៉ុន្ដែ​Galaxy អត់ដែលទាក់ទងគ្នា ហើយសម្រាប់ថោនវិញនាងគ្មានបំណងវិលទៅច្រៀងជាលើកទី២ នោះទេ ព្រោះ​ធ្លាប់​ធ្វើការ​នៅ​ទីនោះអស់រយៈពេល៩ឆ្នាំទៅហើយ។

 Fan អ្នកគាំទ្រមាស សុខសោភា រងចាំមើលថាតើតារារហ័ស្សនាម​រាជនីយ​សម្លេង​ផ្អែម​រូបនេះអាចនឹងមាន​ដំណឹង​ល្អ(ពពោះ) មុនសុគន្ធ និសា ដែរឬទេ នៅរដូវធ្លាក់ភ្លៀង​ដែលនាង​មិនសូវមមាញឹក​ពីការងារសិល្បៈហើយ​ចាប់​ផ្ដើម​ចេញទៅប្ដូររសជាតិ​ស្នេហាជាមួយ​ស្វាមីនៅ​ក្រៅ​​ស្រុក​ជា​បន្ដបន្ទាប់បែបនេះ?ឬមួយសុខសោភា ធ្វើឲ្យម្ដាយ​ខក​ចិត្តព្រោះអត់ចៅ​ពបន្ដ​ទៀត?

     

RELATED ARTICLES