Tuesday, September 17, 2024
Homeព័ត៌មានអន្តរជាតិរដ្ឋបាលខេត្តកំពង់ចាម បដិសេធឃាត់ខ្លួនឈ្មោះឌុច ភាស់

រដ្ឋបាលខេត្តកំពង់ចាម បដិសេធឃាត់ខ្លួនឈ្មោះឌុច ភាស់

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម បានជម្រាបជូនដំណឹងដល់សាធារណជនថា នៅប៉ុន្មានថ្ងៃនេះ មានការ ចែកចាយព័ត៌មានតាមបណ្តាញសង្គមនានាថា សមត្ថកិច្ចបានឃាត់ខ្លួនបុរសឈ្មោះឌុច ភាស់ រស់នៅភូមិព្រែក រំដេង (គ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បញ្ជូនមកតុលាការខេត្តកំពង់ចាម ពាក់ព័ន្ធនឹងករណី ដែលបុរសនេះបានចោទប្រកាន់មកលើអាជ្ញាធរ ពាក់ព័ន្ធនឹងការឈូសឆាយដីបឹងចារ នៅឃុំព្រែករំដេង ស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម។

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការបញ្ជាក់ជូនសាធារណជនជ្រាបថា  មកទល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បុរសឈ្មោះឌុច ភាស់ មិនមានការឃាត់ខ្លួនបញ្ជូនមកតុលាការខេត្តកំពង់ចាម ដូចការចោទ ប្រកាន់ផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមនានា នោះឡើយ។ សមត្ថកិច្ច មិនបានធ្វើការចោទប្រកាន់ បុរស ឈ្មោះឌុច ភាស់ នោះទេ ដោយសារបុរសរូបនេះបានទទួលស្គាល់កំហុសរបស់ខ្លួន និងបានធ្វើការសុំទោសជា សាធារណៈរួចហើយ។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ចាម សូមអរគុណចំពោះបណ្តាញផ្សព្វផ្សាយព័ត៌មានសង្គមមួយចំនួន ដែលបាន ផ្សព្វផ្សាយព័ត៌មានពិតប្រាកដ ហើយក៏សូមជម្រាបជូនសាធារណជនជ្រាបថា រដ្ឋបាលខេត្ត បាននិងកំពុងតាម ដាន យ៉ាងយកចិត្តទុកដាក់បំផុតលើករណីនេះ និងបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញា ជនល្មើស ពាក់ ព័ន្ធការទិញ-លក់ និងឈូសឆាយដីរដ្ឋខុសច្បាប់ ទំហំ ១ហិកតារ ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ បានចំនួន ២នាក់ រួចហើយដែរ។ បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងរៀបចំចងក្រងសំណុំរឿង ដើម្បីអនុវត្តនីតិវិធីផ្លូវច្បាប់ ជាបន្ត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនកុំមានការយល់ច្រឡំចំពោះ ព័ត៌មានឃាត់ខ្លួនបុរស ឈ្មោះឌុច ភាស់ និងសូមចៀសវាងការបង្ហោះឬចែករំលែកព័ត៌មានមិនពិតនេះ។

រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណជន បានជ្រាបបន្ថែមទៀតថា ករណីមានចម្ងល់ពាក់ព័ន្ធ នឹងបទល្មើសនានានៅក្នុងខេត្តកំពង់ចាម សូមទំនាក់ទំនងមកអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម លោក ស្រី សុភ័ក្ត្រ លេខទូរស័ព្ទ ០១១ ៨១៥ ៥៥៥ ៕

RELATED ARTICLES