Tuesday, September 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមករណីផ្អើលចាប់ស្រីលក់ក្រឡាន ដាក់ឡាន សាមីខ្លួន ថាមិនមែនចាប់ទេ រត់តាមសង្សារ

ករណីផ្អើលចាប់ស្រីលក់ក្រឡាន ដាក់ឡាន សាមីខ្លួន ថាមិនមែនចាប់ទេ រត់តាមសង្សារ

បន្ទាយមានជ័យ ៖ ក្រោយមានករណីផ្អើលថា បាត់នារីម្នាក់ជាអ្នកលក់ក្រឡាន នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រឃុំបន្ទាយនាង ស្រុកមង្គលបុរី ហើយមានការផ្សាយព័ត៌មានថា នារីលក់ក្រឡាន នៅឃុំបន្ទាយ នាង ស្រុកមង្គលបុរី ត្រូវបានប្រុសមិនស្គាល់មុខ ៣នាក់ ចាប់ញាត់រថយន្ត រួចដឹកយកទៅបាត់នោះមក នៅពេល នេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ព័ត៌ខាងលើ មិនពិត គ្មានមូលដ្ឋាននិងប្រភព ច្បាស់លាស់ ជាព័ត៌មានបំពុលសង្គម ហើយពាក់ព័ន្ធករណីនេះ សាមីខ្លួននារីដែលបាត់ខ្លួន និងម្ដាយ បានចេញ មុខអះអាងថា ពុំមានករណីជនណាចាប់ជំរិតទេ នេះគឺជារឿងស្នេហានាង និងកូនគាត់ប៉ុណ្ណោះ សូមសាធារណ ជនកុំមានការយល់ច្រឡំ។

នៅរសៀលថ្ងៃទិ២៩ ខែឧសភា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញសេច ក្តីប្រ កាសព័ត៌មាន ជុំវិញការបាត់ខ្លួននិងការវិលត្រឡប់មកផ្ទះវិញ របស់នារីលក់នំក្រឡាន នៅស្រុកមង្គលបុរីនោះ ដោយបញ្ជាក់ថា កន្លងទៅថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុក និងអ្នកនិយមលេងបណ្តាញសង្គម ហ្វេសប៊ុក មួយចំនួន បានបង្ហោះ ផ្សព្វផ្សាយចែកចាយព័ត៌មានថា នារីលក់នំក្រឡាន នៅឃុំបន្ទាយនាង ស្រុកមង្គលបុរី ត្រូវបានជនមិនស្គាល់មុខ ចាប់ញាត់រថយន្ត រួចដឹកយកទៅបាត់។ ទន្ទឹមគ្នានេះ នៅខេត្តបន្ទាយមានជ័យ ក៏មាន គណនីហ្វេសប៊ុកមួយ ឈ្មោះ Maly kubota  កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទី បាន បង្ហោះសារថា “មានក្មេងប្រុសមួយក្រុម ជិះឡានម៉ាកឡិចស៊ីស និងហាយឡែនដឺរ ពណ៌ទឹកប្រាក់ បានចាប់ ក្មួយស្រីរបស់ខ្ញុំ ឡើងឡាន កំពុងតែអង្គុយលក់ក្រឡាន នៅបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅប្រហែលទៅផ្លូវ ប៉ោយប៉ែត ។ សូមបងៗប៉ូលិស ជួយចាប់ និងធ្វើអន្តរាគមន៍ផង”។

អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៣ សូមច្រានចោលទាំងស្រុង រាល់ការចុះផ្សាយព័ត៌មានខាងលើ។ ក្រោយទទួលបានព័ត៌មាន ខាងលើ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំបញ្ជាកម្លាំង ផែនជំនាញព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបុរី សហការជាមួយកម្លាំងអធិការ ដ្ឋាននគរ បាលក្រុង-ស្រុក ទាំង៩ បានបើកការស៊ើបអង្គេតនិងស្រាវជ្រាវ។ លទ្ធផលបានបង្ហាញថា ព័ត៌ខាងលើ គឺជាព័ត៌ មានមិនពិត គ្មានមូលដ្ឋាន គ្មានប្រភពច្បាស់លាស់ ជាព័ត៌មានបំពុលសង្គម ។

ប្រភពដដែល បន្តថា ពាក់ព័ន្ធករណីខាងលើ លោកស្រី ឆប គឹមឡាង ដែលត្រូវជាម្ដាយកូនស្រី ដែលបាន បាត់ខ្លួន  បានចេញមុខអះអាងថា ពុំមានករណីជនណាចាប់ជំរិត ឬចាប់កូនគាត់ទេ នេះគឺជារឿងស្នេហា របស់កូនៗគាត់ប៉ុណ្ណោះ សូមសាធារណជនកុំមានការយល់ច្រឡំ។

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នារីដែលគេផ្សាយព័ត៌មានថា បាត់ខ្លួននោះ បានចេញមុខបំភ្លឺថា  នាងមាន ឈ្មោះ ខ្នួច ស៊ីមាន ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិ ពោធិ៍រៀង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៣០នាទី ខ្លួនបានអង្គុយលក់ក្រឡាន នៅមុខសាលាឃុំបន្ទាយនាង ក្រោយមកខ្លួនបានឡើងឡានទៅជាមួយឈ្មោះ សុខ វណ្ណ: ហៅប៉ែត អាយុ២៨ឆ្នាំ នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ដោយគ្មានការបង្ខិតបង្ខំ ឬចាប់ជំរិតទេ ពីព្រោះខ្លួននិងឈ្មោះ សុខ វណ្ណ: ហៅប៉ែតនេះ បានស្រឡាញ់គ្នាយូរមកហើយ គឺពួកគេទៅដើរលេងជាមួយគ្នាតែប៉ុណ្ណោះ។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងកុំមានការភាន់ច្រឡំ។

អ្នកនាំពាក្យនិងក្រុមការងារប្រតិកម្មរហ័សស្នងការដ្ឋានដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវប្រជា ពលរដ្ឋ អ្នកលេងបណ្តាញសង្គម ហ្វេសបុក ដែលមិនទាន់ដឹងការពិត គ្មានមូលមូលដ្ឋានច្បាស់លាស់ ផ្សាយមិន ពិត គឺជាការបំភ្លៃសក្ខីកម្ម នាំឲ្យខុសច្បាប់ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងធ្វើឲ្យប៉ះពាល់ ការប្រឹងប្រែងរបស់នគរបាលជាតិ។ ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នឹងចាត់វិធាន ការតាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណាដែលប្រឌិតរឿងដែលនាំឲ្យមានចលាចលសង្គម។

គួររំឭកថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ មានគណនីហ្វេសប៊ុក ឈ្មោះ «MaLy Kubota» ដែលអះអាងថា ត្រូវជាពូរបស់នារីរងគ្រោះ បានបង្ហោះរូបភាព និងសំណេរថា «ដំណឹងបន្ទាន់ ៖ ម្សិលមិញនេះ វេលាម៉ោង ៤និង៣០នាទី រសៀល មានបុរស ២-៣នាក់ បានចាបអូសក្មួយស្រីខ្ញុំដែលកំពុងលក់ក្រឡាន តាមផ្លូវ រុញចូល ក្នុងឡាន ដូច្នេះបើប៉ូលិស ឬទាហានតាមជាយដែន ឃើញស្ត្រីដូចក្នុងរូបនេះ សូមជួយឃាត់ទុកផង ព្រោះពេល នេះនៅមិនទាន់រកឃើញនៅឡើយ»។

 នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ គណនីហ្វេសប៊ុក ដដែល បានសរសេរបន្ថែមថា «ខ្ញុំបាទនិងក្រុមគ្រួសារ សូម អរគុណដល់ឯកឧត្តមស្នងការខេត្តបន្ទាយមានជ័យ ដែលពីល្ងាចមិញ រូបខ្ញុំបាទបានខលទំនាក់ទំនងទៅឯក ឧត្តមស្នងការខេត្តបន្ទាយមានជ័យ ដោយផ្ទាល់ និងបានខលទំនាក់ទំនាក់ទៅមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់សូម ជួយរកជនដៃដល់ដែលបានចាប់ក្មួយស្រីរបស់ខ្ញុំ តាំងពីល្ងាច ម៉ោង 4ៈ30នាទី រហូតមកដល់ពេលនេះយប់ ម៉ោង 12ៈ00នាទីហើយនៅតែមិនទាន់រកឃើញជនដៃដល់នៅឡើយទេ។ ដូច្នេះខ្ញុំបាទនិងក្រុមគ្រួសារសង្ឃឹម ថា ឯកឧត្តមស្នងការខេត្តបន្ទាយ និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់ នឹងខិតខំប្រឹងប្រែងបន្តជួយស្វែងរកក្រុមជន ដៃដល់ទាំងនោះ មកផ្ដន្ទាទោសទៅតាមច្បាប់»៕

RELATED ARTICLES