Tuesday, September 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរំលោភកូនស្រីគេ ម៉ែទាន់ សារភាព បាន៣ដង ហើយម៉ែ

រំលោភកូនស្រីគេ ម៉ែទាន់ សារភាព បាន៣ដង ហើយម៉ែ

ពោធិ៍សាត់ ៖ យុវជនឈាមរាវម្នាក់ បានធ្វើសកម្មភាពលួងលោមក្មេងស្រីម្នាក់ ចូលទៅក្នុងបន្ទប់ទឹក រួចធ្វើសកម្ម ភាពចាប់រំលោភរហូតបានសម្រេច លុះលើកខោស្លៀក បើកទ្វារចេញមកវិញ ត្រូវម្តាយក្មេងស្រីរងគ្រោះមកទាន់ ចាប់ក្របួច ប្រគល់ឱ្យសមត្ថកិច្ច ស្រាប់តែ ជនសង្ស័យបានឆ្លើយសារភាពថា ធ្លាប់រំលោភក្មេងស្រីរងគ្រោះ បាន សម្រេចចំនួន៣ដងរួចមកហើយ។

ករណីរំលោភសេពសន្ថវៈលើក្មេងស្រីនេះ បានកើតឡើងតាំងពីអំឡុងពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣ មកម៉្លេះ នៅចំណុចភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។ ប៉ុន្តែរឿងរ៉ាវទើបនឹងបែកធ្លាយ ក្រោយពីស្ត្រីជាម្តាយ ក្មេងស្រីរងគ្រោះ បានតាមទាន់ជនសង្ស័យចាប់រំលោភកូនស្រីរបស់ខ្លួនក្នុងបបន្ទប់ទឹកក្រោយផ្ទះ កាលពីវេលា ម៉ោង ៥និង១៨នាទីល្ងាច ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ទើបចាប់ឃាត់ជនសង្ស័យ ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ជនសង្ស័យដែលចាប់រំលោភកូនស្រីគេ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះសៅ ផាត់ថៃ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។ ចំណែកក្មេងស្រីរងគ្រោះ ទើបមានអាយុ ៩ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិជាមួយគ្នា។

លោកវរសេនីយ៍ទោ ម៉ែន សុឃី អធិការរងនគរបាលស្រុកតាលោសែនជ័យ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌ មានតាមទូរស័ព្ទពីលោកមេភូមិជ្រៃក្រឹម (លោកជិន ខ្លី) បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលផ្ទះ រុង អំពីករណីរំលោភសេពសន្ថវៈខាងលើ សមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង ចំនួន៣នាក់ សហការជាមួយ លោកមេភូមិជ្រៃក្រឹម និងប្រជាការពារភូមិជ្រៃក្រឹម ចំនួន៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី សំ គ្រៀន ឋានៈ នាយប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ស្រាវជ្រាវភ្លាមៗ។

តាមសម្តីក្មេងរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៤និង៤២នាទី រសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ជនសង្ស័យបានបបួលនាងចូលទៅក្នុងបន្ទប់ទឹកខាងក្រោយផ្ទះ រួចហើយ ជនសង្ស័យបានចាប់ឱប យកដៃស្រាតខោរបស់នាង ហើយជនសង្ស័យបានស្រាតខោខ្លួនឯង និងទាញប្រដាប់ ភេទ ដាក់បញ្ចូលទៅក្នុងប្រដាប់ភេទរបស់នាង បានប្រហែល២នាទី ក៏ដកប្រដាប់ភេទវិញ ហើយស្លៀកខោដើរ ចេញមកក្រៅ។

ក្មេងស្រីរងគ្រោះ បន្តថា លុះពេលជនសង្ស័យបើកទ្វារចេញពីបង្គន់មកវិញ ក៏ត្រូវម្តាយរបស់នាងមកទាន់ឃើញ សកម្មភាពបែបនេះ ក៏ឃាត់ខ្លួនជនសង្ស័យ និងរាយការណ៍ជូនលោកមេភូមិតែម្តង។

ក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា កន្លងមក កាលពីកន្លះខែមុន ជនសង្ស័យខាងលើ ធ្លាប់បានចាប់រំលោភនាង បានចំនួន២លើករួចមកហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចកើតហេតុ និងនាំខ្លួនមកកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសៅ ផាត់ថៃ បានឆ្លើយសារភាពថា រូបគេពិតជាបានចាប់រំលោភក្មេង ស្រីរងគ្រោះ បានសម្រេច ចំនួន៣ដង ប្រាកដមែន។

ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES