ភ្នំពេញ៖លី ម៉ារីណា ធ្លាប់របូតតំណែងជំទាវ២លើកមកហើយពោលគឺមុនរៀបការជាមួយលោកសាត ចាន់ថន អាណិជកខ្មែរមកពីអាមេរិកកាលពីឆ្នាំ២០១៣ នោះនាងបានសារភាពថាមានមន្រ្ដីធំ ,ឧកញ៉ាមួយចំនួនតាមស្រលាញ់ ប៉ុន្ដែចិត្តនាងនិងលោកចាន់ថន ចុះសម្រុងគ្នាទើបនាងសុខចិត្តប្រគល់បេះដូងទៅហើយប្រុសឯនាយសមុទ្រមើលថែរ។នេះគឺជាការបោះបង់តំណែងងារជំទាវជាលើកទី២ ព្រោះនាងមិនបេតីមន្រ្ដីធំ និងឧកញ៉ាៗទាំងនោះ ខណៈដែលលើកទី១ នាងបានរៀបការជាមួយលោកទឹត ថាវរិទ្ធ ហើយក៍បានលែងលះគ្នាវិញយ៉ាងតក់ក្រហល់ តែប្រសិនបើចំណងស្នេហានោះនៅរក្សារដល់បច្ចុប្បន្នម៉ារីណា នឹងក្លាយទៅជាជំទាវបាត់ទៅហើយ ព្រោះថាបច្ចុប្បន្នលោកថាវរិទ្ធ ជាអនុរដ្ឋលេខាធិការក្រសួងវប្បធ័ម និងវិចិត្រសិល្បៈ។ប៉ុន្ដែឱកាសលើកទី៣នេះម៉ារីណា នៅតែមិនអាចគេចផុតពីតំណែងជំទាវដដែល ព្រោះកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នោះអ្នកមេម៉ាយកូន១រូបនេះប្រារពខួបគម្រប់វ័យ៤២ឆ្នាំ នាងបានបង្ហាញមុខគូស្នេហ៍ថ្មីដែលត្រូវគេស្គាល់ថាជាលោកវរសេនីយ៍ត្រីយ៍ឯកទៀង ចាន់សារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។ប្រសិនបើគ្មានអ្វីប្រែប្រួលទេ នោះម៉ារីណា នឹងក្លាយទៅជាជំទាវដូចអ្នកនាងចន ច័ន្ទលក្ខិណា ,ស៊ឹម សូលិកា ,ផាន់ ម៉ូនីកា ,នៅ សុនិតា និងអ៊ឹម សុគន្ធា ដែរជាមិនខាន។

យ៉ាងណាគិតមកដល់រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ អ្នកនាងលី ម៉ារីណា មិនបានឆ្លើយសំណួររបស់អ្នកយកព័តមានយើងថាតើនាងមានគម្រោងភ្ជាប់ពាក្យ ឬដឹកដៃលោកទៀង ចាន់សារ ចូលរោងការនៅពេលណាឡើយ ដោយកាលពីថ្ងៃអទី២៧ ឧសភា នាងឆ្លើយយ៉ាងខ្លីថាកំពុងបើកឡាននិយាយរឿងមួយនេះអត់ទាន់កើត។ប្រភពបានឲ្យដឹងថាក្រៅពីលោកវីរៈសេនីយ៍ឯកទៀង ច័ន្ទសារ នោះក៍មានឧកញ៉ាផ្សេងៗទៀតព្យាយាមរាយអន្ទាក់ស្នេហ៍អ្នកមេម៉ាយសាច់សខ្ចីម៉ារីណា ដែរតែនៅទីបំផុតនាងសម្រេចចិត្តជ្រើសយកបុរសវ័យចំណាស់រូបនេះជាគូស្នេហ៍ថ្មីហើយនាងបានសរសើរពេញៗមាត់ទៅលើម្ចាស់បេះដូងថ្មីរបស់នាងថាជាមនុស្សមានការយកចិត្តទុកដាក់ដល់នាងខ្លាំងណាស់ ជាពិសេសគឺនៅថ្ងៃខួបកំណើតរបស់នាងតែម្ដងដែលលោករ៉ាប់រងរាល់ការចំណាយទាំងអស់។តែទោះជាងារជំទាវបានមកដល់ដៃនាងនាពេលនេះទៅហើយមែន ប៉ុន្ដែម៉ារីណា មិនទាន់បោះបង់អាជីពសិល្បៈទេ គឺនៅតែបន្ដធម្មតាតាមគោលការណ៍នាងថា១ឆ្នាំថត១រឿងដែលពេលនេះនាងកំពុងសម្ដែងភាពយន្ដរឿង”អប្សារមហាអង្គរ”ឲ្យហង្សមាស ហើយនៅសល់ពេលវេលាពីការងារសិល្បៈនាងថាយកទៅផ្ដោតលើការរកស៊ីទាំងអស់ជាក់ស្ដែងដូចជាមុននេះនាងបានបើកហាងលក់នំបញ្ចុកខួរក្ដាមមួយនៅកណ្ដាលក្រុង និងចេញមុខLive លក់សម្លៀកបំពាក់ស្ទើរាល់ថ្ងៃជាដើម។ដោយឡែកអតីតស្វាមីម៉ារីណា លោកចាន់ថន នៅលើហ្វេសបុករបស់លោកមិនមានប្រតិកម្មណាមួយទាក់ទងអតីតភរិយាលោកបានបង្ហាញមុខគូស្នេហ៍ថ្មីជាសារធារណៈដោយថែមទាំងបង្ហាញក្ដីស្រលាញ់អោបថើបលោកវរសេនីយ៍ឯកទៀង ច័ន្ទសារ អនាគតស្វាមីយ៉ាងផ្អែមល្ហែមនោះឡើយ។

គូររំលឹកថាអ្នកនាងលី ម៉ារីណា បានធ្លាក់ខ្លួនមេម៉ាយ២លើកមកហើយដោយនាងបានរៀបការទាំង២ដងគឺលើកទី១ជាមួយលោកទឹត ថាវរិទ្ធ ហើយចំណងស្នេហានេះមានរយៈពេលខ្លីបំផុតពួកគេក៍បានចែកផ្លូវគ្នាយ៉ាងទាន់ហន់។នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ ម៉ារីណា ក៍បានរៀបការជាលើកទី២ ជាមួយលោកសាត ចាន់ថន ហើយចំណងស្នេហាឆ្លងទ្វីពនេះបានឈានដល់ទីបញ្ចប់នៅខែកុម្ភៈឆ្នាំ២០២២ ពោលគឺរក្សារបានរយៈពេល១០ឆ្នាំ និងទទួលបានកូនប្រុស១។ម៉ារីណា បានចោទអតីតប្ដីថាបានលួចគ្រឿងអលង្ការពីនាងអស់ពីខ្លួនកាលពីខែឧសភា ឆ្នាំ២០២២ តែលោកចាន់ថន បានច្រានចោលព្រមទាំងដាក់ជាសំណួរច្រាសមកនាងវិញថាហេតុអីបានជានាងចង់លែងលះលោក?ប៉ុន្ដែសំណួរនេះគ្មានចម្លើយហើយម៉ារីណា ប្រកាន់ជំហថាមិនអាចផ្សះផ្សារស្នេហ៍ជាមួយលោកចាន់ថន បានជាដាច់ខាតហើយនៅទីបំផុតនាងមេម៉ាយជាលើកទី២នេះបានតែជាង១ឆ្នាំប៉ុណ្ណោះក៍រកបានអ្នកស្អំរបួសបេះដូងថ្មីបានដូចបំណងនោះគឺជាលោកវីរសេនីយ៍ឯកទៀង ចាន់សារ ដែលពេលនេះនាងពេញចិត្តបុរសនោះស្ដូកតែម្ដង។

ទស្សនិកជនជឿរជាក់ថាលី ម៉ារីណា អាចនឹងបាត់ខ្លួនពីអាជីពចាស់ស្ទើតែទាំងស្រុងនៅពេលដែលនាងក្លាយទៅជាជំទាវជាផ្លូវការនោះព្រោះតាមព័តមានថាម្ចាស់ចិត្តថ្មីរបស់នាងនេះមានមុខជំនួញជាច្រើនក្នុងដៃហើយលោកក៍មិនចង់ឲ្យនាងថតសម្ដែងឈុតណាដែលមានតារាប្រុសអោបថើបសាច់ខ្ចីល្វក់របស់នាងឡើយ។គេជឿរថាម៉ារីណា នឹងបញ្ចេញឥទ្ធិពលរបស់ខ្លួនដូចជំទាវផ្សេងៗទៀតដែលមានអង្គរក្សឆ្វេងស្ដាំតាមការពារដែរជាមិនខានក្នុងពេលឆាប់ៗនេះ៕

