Friday, April 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមព្រះសង្ឃ ៣៣អង្គ អាពាធពេញវត្តកោះខែល

ព្រះសង្ឃ ៣៣អង្គ អាពាធពេញវត្តកោះខែល

កណ្ដាល ៖ ព្រះសង្ឃជាសមណសិស្ស ដែលបួសរៀននៅវត្តកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ចំនួន ៣៣អង្គ កំពុងមានបញ្ហាសុខភាព អាពាធជាបន្តបន្ទាប់ ក្តៅខ្លួន អុតស្វាយ ផ្តាសាយ បង្កឲ្យភ្ញាក់ផ្អើល ហើយ កំពុងសម្រាកនៅព្យាបាលក្នុងវត្តចំនួន២៥អង្គ ចំណែកព្រះសង្ឃចំនួន៨អង្គទៀត ត្រូវបានញោមនាំទៅសម្រាក ព្យាបាលនៅផ្ទះ និងមន្ទីរពេទ្យ ។

 តាមគណៈកម្មការវត្ត បានឲ្យដឹងថា នៅវត្តកោះខែល មានសាលាពុទ្ធកៈសាលា ចំនួន៣ មានព្រះសង្ឃ គង់នៅ រៀនសូត្រ ចំនួន៦០អង្គ ស្រាប់តែមកដល់សប្តាហ៍ចុងខែឧសភា ព្រះសង្ឃចំនួន ៣៣អង្គ កើតមានបញ្ហាសុខភាព អាពាធ (ឈឺ) អង្គខ្លះក្តៅខ្លួន អង្គខ្លះ ផ្តាសាយ អង្គខ្លះកើតអុតស្វាយ ហើយក៏មាននេនខ្លះកើតកញ្ជ្រឹលដែរ ពោល គឺអាពាធជាបន្តបន្ទាប់ សរុបចំនួន៣៣អង្គ ហើយមកដល់ល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ មាន២៥អង្គ កំពុង សម្រាក គង់ព្យាបាលនៅក្នុងវត្ត ក្រោមការគ្រប់គ្រងរបស់គណៈកម្មកាវត្ត ព្រះគ្រូចៅអធិការ ហៅពេទ្យទៅពិនិត្យ ព្យាបាល ចំណែកព្រះសង្ឃ ចំនួន៨អង្គទៀត ត្រូវបានញាតិញោម នាំទៅព្យាបាលនៅផ្ទះ និងនៅមន្ទីរពេទ្យ ។

 បន្ទាប់ពីមានព្រះសង្ឃអាពាធច្រើនបែបនេះ គណៈកម្មការវត្តកោះខែល អំពាវនាវដល់ពុទ្ធបរិស័ទ ជួយជាបច្ច័យ ចង្ហាន់ ដល់ព្រះសង្ឃ សមណសិស្ស ដែលកំពុងសម្រាកព្យាបាលជំងឺផង  ។

ព្រះតេជគុណ ហៃ ជាន ព្រះគ្រូសូត្រស្ដាំ និងជានាយកសាលាពុទ្ធិកបឋមសិក្សាវត្តកោះខែល បានមានថេរ ដីកាប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ថា ព្រះសង្ឃអាពាធទាំងអស់នោះ ភាគច្រើនពិនិត្យ ឃើញ កើតគ្រុនឈាម ហើយនិងក្ដៅខ្លួន រលាកបំពង់ក តាមអាកាសធាតុប៉ុណ្ណោះទេ ហើយជាពិសេស ថ្ងៃ០១ មិថុនា គណៈពង្រឹងឃុំកោះខែល លោកឃឹម រុស្ស៊ីដា អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ជាមួយមេឃុំ មន្ទីរសុខា ភិបាលសុ្រក និងឃុំ បានចុះមកដល់វត្តកោះខែល ពិនិត្យមើលផ្ទាល់ ក៏បានឃើញថា ព្រះសង្ឃដែលអាពាធនោះ តេស្តឈាមមើលទៅ គឺគ្រុនឈាម មិនមែនជាករណីរោគអីផ្សេងទេ ហើយក៏មិនមែនជាអាសន្នរោគដែរ គឺវាជា គ្រុនឈាម ដែលកើតឡើងចំពោះព្រះសង្ឃ ព្រោះវត្តអារាម សាមណេរតូចៗ ជួនកាលអត់មានអនាម័យ សិង ឆាន់ហ្នឹងមិនបានល្អត្រឹមត្រូវ វាអាចឲ្យប៉ះពាល់ និងការឆ្លងតគ្នា ។ ដូច្នេះសរុបព្រះសង្ឃវត្តកោះខែល ឈឺចាប់ តាំងពីដើមខែឧសភា មកទល់បច្ចុប្បន្ននេះ (ដើមខែមិថុនា) គឺមានចំនួន ៣៦ព្រះអង្គ ក្នុងនោះ​ ៨អង្គ ទៅព្បាល បាលនៅស្រុកកំណើត ឬទៅតាមផ្ទះញោម ហើយព្រះសង្ឃដែលអាពាធក្រៅពីនោះ គឺសម្រាកព្យាបាលនៅវត្ត។  ។

  ព្រះតេជគុណ ហៃ ជាន បន្តថា ចំពោះបច្ច័យព្យាបាល សរុបតាំងពីលោកចូលពេទ្យមក អស់ជាង ១ពាន់ដុល្លារ ហើយថវិកាព្យាបាល គឺបានពីវត្តទាំងអស់ ដោយប៉ុន្មានថ្ងៃមកនេះ បានទទួលពីពុទ្ធបរិស័ទចំណុះជើងវត្ត និង ពុទ្ធបរិស័ទជិតឆ្ងាយ ជាង៧០ម៉ឺនរៀល និងពីគណៈពង្រឹងឃុំ ព្រមទាំងសហការីទាំងអស់ បាន២លាន៧២ម៉ឺន រៀល បូកសរុបទៅ បាន៣លាន៤០ម៉ឺនរៀលជាង ប៉ុន្តែនៅមិនទាន់គ្រប់ទេ ដូច្នេះបើមានញាតិញោម ពុទ្ធបរិស័ទ ដែលមានសទ្ធាចង់ចូលរួមសម្រាលទុក្ខដល់ព្រះសង្ឃដែលកំពុងអាពាធ ក៏ដូចជាជួយឧត្ថម្ភព្រះសង្ឃដែលកំពុង សិក្សារៀនសូត្រនៅសាលាពុទ្ធិកវត្តកោះខែល អាចចូលតាមសទ្ធា ។     

 គួរបញ្ជាក់ថា បើតាមព្រះគ្រូសូត្រស្ដាំវត្តកោះខែល ព្រះសង្ឃសរុប នៅក្នុងវត្តកោះខែល ទាំងភិក្ខុ និងសាមណេរ ដែលកំពុងគង់សិក្សា មានចំនួន ៦៣អង្គ ប៉ុន្តែពេលនេះ នៅក្នុងវត្ត នៅសល់តែ ៥៣អង្គ ឯក្រៅពីនោះ កំពុងស្ថិត នៅក្នុងមន្ទីរពេទ្យ និងនៅស្រុកកំណើត ដើម្បីព្យាបាលអាពាធ ៕ កុលបុត្រ

RELATED ARTICLES