Friday, December 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម«លាឪ លាម៉ែ ស្អែកស្លាប់» អណ្តែតទឹក

«លាឪ លាម៉ែ ស្អែកស្លាប់» អណ្តែតទឹក

ខេត្តកំពង់ចាម ៖ សាកសពបុរសម្នាក់ ដែលមានសាក់លើទ្រូង «លាឪ លាម៉ែ ស្អែកស្លាប់» បានអណ្តែតទឹក ក្នុងសភាពហើមស្អុយរលួយ ត្រូវបានប្រទះឃើញនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ស្ថិត នៅចំណុចមាត់ច្រាំងបឹងក្រៅ ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ។

តាមប្រភពសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រ ជាពលរដ្ឋ ថា បានប្រទះឃើញសាកសពអណ្ដែតទឹក មិនស្គាលអត្តសញ្ញាណ ស្ថិតក្នុងសភាពហើមស្អុយ រលួយ នៅចំណុចខាងលើ សមត្ថកិច្ចបានចុះទៅពិនិត្យ​ ឃើញសពគ្មានអាវ ស្លៀកពាក់ខោខ្លីពណ៌ខ្មៅ ផ្នែកដងខ្លួនខាង មុខ មានស្នាមសាក់ជាអក្សារខ្មែរ ថា «ស្អែកស្លាប់» នៅកណ្តាលដើមទ្រូង និង «លាឪ» លើទ្រូងខាងស្តាំ និង «លាម៉ែ» លើដើមទ្រូងខាងឆ្វេង។ ក្រោយកើតហេតុ អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានប្រកាសស្វែងរក ក្រុមគ្រួសារ សាច់ញាតិនៃសព ប្រសិនបើមានបាត់សមាជិកគ្រួសារ ក្នុងរយៈពេល ១សប្ដាហ៍មកនេះ ដែលមាន ភិនភាគដូចខាងលើ សូមឱ្យទាក់ទងមកយកសព៕

RELATED ARTICLES