Saturday, April 20, 2024
Homeសង្គម និងជីវិតក្មេងស្រីគីសដៃស្បូនរលួយ គ្រូពេទ្យវះកាត់ទាន់ពេល

ក្មេងស្រីគីសដៃស្បូនរលួយ គ្រូពេទ្យវះកាត់ទាន់ពេល

សៀមរាប ៖ ក្មេងស្រីវ័យ៥ឆ្នាំម្នាក់ បានកើតមានអាការឈឺពោះខ្លាំង និងក្អួតជាច្រើនដងមិនបាត់សោះ ទើបឪពុកម្តាយប្រញាប់ដឹកបញ្ជូនមកកាន់មន្ទីរពេទ្យជយវរ្ម័នទី៧ ខេត្តសៀមរាប (គន្ធបុប្ផាទី៣) ដើម្បី ឱ្យក្រុមគ្រូពេទ្យជំនាញ ជួយសង្គ្រោះ លុះគ្រូពេទ្យពិនិត្យ ឃើញថាមានដុំគីសដៃស្បូនរលួយ ក៏ប្រញាប់ ធ្វើការវះកាត់ សង្គ្រោះបានទាន់ពេលវេលា។

យោងតាមប្រភពពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា ក្មេងស្រីអាយុ៥ឆ្នាំ មកពីស្រុកជីក្រែង ខេត្តសៀមរាប ចូលសម្រាកនៅផ្នែកសង្គ្រោះបន្ទាន់ទី២ នៃមន្ទីរពេទ្យជយវរ្ម័នទី ៧ ខេត្តសៀមរាប (គន្ធបុប្ផាទី៣) ដោយសារឈឺពោះខ្លាំង និងក្អួតច្រើនដង។ កុមារីរូបនេះ ត្រូវបានវះកាត់ជាបន្ទាន់ បន្ទាប់ពីរករោគ វិនិច្ឆ័យ ឃើញថាមានដុំគីសដៃស្បូនខាងស្តាំ រលួយ។

ប្រភពដដែល បន្តថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យឯកទេសវះកាត់ បានធ្វើការវះ កាត់យក ដុំគីស និងដៃស្បូនខាងស្តាំ ដែលរមួល៤ជុំខ្មៅ រលួយខូច។ ការវះកាត់ទំនើបនេះ មានមុខរបួសតូច ក្រោយការ រវះកាត់មានការឈឺចាប់តិចតួច អ្នកជំងឺឆាប់បរិភោគ និងធ្វើ ចលនាឡើងវិញបានលឿន ព្រមទាំងមាន រយ: ពេលសម្រាកពេទ្យខ្លី។

ប្រភពខាងលើ បានឱ្យដឹងថា ក្នុងរយៈពេល៥ខែដំបូង ចាប់ពីខែមករា រហូតមកដល់ខែឧសភា ឆ្នាំ២០២៣ ក្រុម គ្រូពេទ្យវះកាត់ឯកទេស បានធ្វើការវះកាត់យកដុំគីសដៃស្បូន ចំនួន១០ករណីប្រកបដោយជោគជ័យ តាមរយៈ ឡាប៉ារ៉ូស្កូពី (Laparoscopy)។ មន្ទីរពេទ្យសូមអរគុណ និងកោតសរសើរដល់លោកសាស្ត្រាចារ្យ កែវ សុខា និង ក្រុមគ្រូពេទ្យឯកទេសវះកាត់ និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យជយវរ្ម័នទី៧ ខេត្តសៀមរាប (គន្ធបុប្ផាទី៣) ដែល បានជួយសង្គ្រោះជីវិតកុមារីខាងលើនេះ ដោយវិជ្ជាជីវៈ និងដោយបច្ចេកទេសទំនើប។ រាល់ការព្យា បាលទាំង អស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង៕

RELATED ARTICLES