Saturday, April 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរថយន្តបុកម៉ូតូបណ្ដាលឱ្យស្ត្រីជនជាតិសាំងហ្គាពួរម្នាក់បាត់បង់ជីវិតនិងម្នាក់ទៀតរងរបួស

រថយន្តបុកម៉ូតូបណ្ដាលឱ្យស្ត្រីជនជាតិសាំងហ្គាពួរម្នាក់បាត់បង់ជីវិតនិងម្នាក់ទៀតរងរបួស

ភ្នំពេញ ៖ ស្រ្តីជនជាតិសាំងហ្គាពួរម្នាក់ បានបាត់បង់ជីវិតនិងរងរបួសស្រាលម្នាក់ ខណៈកំពុងជិះម៉ូតូសុខៗត្រូវបានរថយន្តម៉ាកTOYOTA CAMRYបុកពេញទំហឹងហើយក៏បើករត់បាត់ជ្រុះស្លាកលេខនៅកន្លែងកើតហេតុ កើត ឡើងកាលពីវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវបំបែកជាបួន ផ្លូវលេខ៥៧កែងផ្លូវលេខ១៨៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញជនជាតិបរទេសពីរនាក់ ប្រុសម្នាក់និងស្រីម្នាក់ បើកម៉ូតូម៉ាកFTR ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IE- 8718 បើកតាមបណ្ដោយផ្លូវលេខ៥៧ ក្នុងទិសដៅពីជើង មកត្បូងក្នុងល្បឿនលឿនល្មម ។

ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តម៉ាកToyota Camry ស៊េរីឆ្នាំ២០០៨ ពណ៌ទឹកមាស ពាក់ស្លាកលេខ បន្ទាយមានជ័យ2E-5575បើកតាមបណ្ដោយផ្លូវលេខ១៨៣ ក្នុងទិសដៅពីលិចមក កើតយ៉ាង លឿនបានមកបុកពេញទំហឹងបណ្ដាលឱ្យស្ត្រីជនជាតិសាំងហ្គាពួរបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យនិងរងរបួសស្រាលបុរសម្នាក់ ហើយរថយន្តបានបន្ថែមល្បឿនចេញពីកន្លែងកើតហេតុបាត់ តែនៅកន្លែងកើតហេតុមានជ្រុះស្លាកលេខរថយន្ត ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែងយកមធ្យោបាយទៅរក្សាទុកនូវការិយាល័យចរាចរណ៍ផ្លូវគោកនគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុ រួចបានដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យរង់ចាំសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES