Wednesday, October 30, 2024
Homeសង្គម និងជីវិតអតីតគ្រូស្រាថ្នាំ ចាយ ស៊ាងអ៊ី ទទួលមរណភាព

អតីតគ្រូស្រាថ្នាំ ចាយ ស៊ាងអ៊ី ទទួលមរណភាព

ភ្នំពេញ ៖ ឧកញ៉ាមហាសប្បុរសធម្មសិរីញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៊ី ដែល ត្រូវជាឪពុកបង្កើតរបស់លោក ចាយ បូរិន្ទ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ បានទទួលមរណភាព កាលពីវេលា ម៉ោង ៣:៤៥នាទីទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។

សូមបញ្ជាក់ថា ឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៊ី គឺជា អតីតគ្រូឱសថបុរាណ និងជាអ្នកផ្សំនិងផលិតស្រាថ្នាំបុរាណខ្មែរ ដ៏ល្បីល្បាញ ទូទាំងប្រទេសកម្ពុជា ក្នុងអំឡុង ទសវត្សឆ្នាំ១៩៨០-១៩៩០ ដែលជនជាតិខ្មែរ នៅក្នុងប្រទេសកម្ពុជា ដែលសព្វថ្ងៃមានអាយុ ៤០ឆ្នាំឡើង គ្មាន នរណាដែលថាមិនស្គាល់ស្រាថ្នាំ ចាយ ស៊ាងអ៊ី ដែលផលិតដោយលោកគ្រូ ចាយ ស៊ាងអ៊ី នោះឡើយ ព្រោះជា ស្រាថ្នាំពេញនិយមបំផុត ដែលមានគុណភាពមិនត្រឹមជាស្រា តែជាថ្នាំដែលពិសាក្នុងបរិមាណសមល្មម ជួយ រក្សាសុខភាព។

ឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៊ី ជាវរជនដ៏ឆ្នើម ក្នុងសង្គមជាតិ និងព្រះពុទ្ធសាសនាកម្ពុជា ដែលលោកបានលះបង់ទាំងកម្លាំងកាយ កម្លាំងប្រាជ្ញា ស្មារតី ថវិកា ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ និងទ្រទ្រង់ព្រះពុទ្ធសាសនា។ ប៉ុន្តែដោយសារជរាភាព លោកឧកញ៉ា បានទទួលមរណភាព នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៣:៤៥នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩៤ឆ្នាំ។

«នគរធំ» សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហា ឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៊ី និងសូមបួងសួងដល់វិញ្ញាណក្ខន្ធលោកឧកញ៉ា បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ ខៀវទុំ

RELATED ARTICLES