Wednesday, November 13, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធឈឺ ប្តីរត់ចោល ផឹកថ្នាំពុលស្លាប់

ប្រពន្ធឈឺ ប្តីរត់ចោល ផឹកថ្នាំពុលស្លាប់

កំពង់ស្ពឺ ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយជាច្រើនឆ្នាំមកហើយ ព្យាបាលមិនជាលុះ ក្រោយមក ស្រាប់តែបុរសជាប្តី បានបែកគំនិតចុះចោលបាត់ ជាហេតុធ្វើឱ្យស្ត្រីចំណាស់ ឈឺចិត្តស្អិងទ្រូង រហូតដល់សម្រេចចិត្តគិតខ្លី បញ្ចប់ជិវិតខ្លួនឯង ដោយផឹកថ្នាំបំពុលកណ្តុរ បណ្តាលឱ្យស្លាប់យ៉ាងអាណោច អាធ័មនៅកណ្តាលវាលស្រែ។

ករណីស្ត្រីចំណាស់ផឹកថ្នាំពុលបញ្ចប់ជីវិតខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចវាលស្រែ មួយកន្លែង ស្ថិតក្នុងភូមិត្រាំរនាប ឃុំអង្គពពេលស្រុកគង ពិសី។

ស្ត្រីលបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះហាយ ចរិយា  អាយុ៥៣ឆ្នាំ មានលំនៅ ភូមិត្រាំរនាប ឃុំអង្គពពេល ស្រុកគងពិសី។

តាមប្រភពពីបុរសឈ្មោះហាយ ចិន្តា អាយុ៣៨ឆ្នាំ ត្រូវជាប្អូនប្រុសបង្កើតរបស់ស្ត្រីរងគ្រាះ បានរៀបរាប់ប្រាប់ថា បងស្រីរបស់គាត់ (ស្ត្រីរងគ្រោះ) បានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ជាយូរឆ្នាំមកហើយ ព្យាបាលយ៉ាងណាក៏មិន ជាសះស្បើយ ហើយអាការជំងឺចេះតែធ្វើទុក្ខជាប្រចាំ។

ប្អូនប្រុសស្ត្រីរងគ្រោះ បានបន្តថា ក្រោយមកស្រាប់តែបងថ្លៃប្រុសរបស់គាត់ (ប្តីស្ត្រីរងគ្រោះ) បានចុះចោលផ្ទះ ចោលប្រពន្ធកូនបាត់ ជាហេតុធ្វើឱ្យបងស្រីរបស់គាត់ កាន់តែឈឺចិត្តស្អិតទ្រូងយ៉ាងខ្លាំង ណាមួយជំងឺធ្វើទុក្ខ មិនឈប់ផង ចំណែកប្តី មិនជួយមើលថែ បែរជាចុះចោល ទៀត ទើបធ្វើឱ្យបងស្រីគាត់ដាច់ចិត្តគិត ខ្លីបែបនេះ តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យសពរួចបញ្ជាក់ថា នៅក្បែរសព សមត្ថកិច្ចបានរកឃើញដបទឹកសុទ្ធ ១ដប ធុំក្លិនថ្នាំកណ្តុរ ដែលសង្ស័យស្ត្រីរងគ្រោះ បានផឹកថ្នាំ កណ្តុរ ដើម្បីបញ្ចប់ជីវិតខ្លួនឯង មូលហេតុដោយសារស្ត្រីរងគ្រោះមានជំងឺរ៉ាំរ៉ៃយូរឆ្នាំមកហើយ ណាមួយតូច ចិត្តរឿងប្តីចុះចោលផង។

សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES