ភ្នំពេញ៖ស្រីៗជាច្រើនបានប្រើទ្រឹស្ដីថា”ស៊ូធ្វើព្រះនាងរបស់អ្នកក្រ តែមិនធ្វើស្រីកំដរបស់អ្នកមាន” ដែលពាក្យនេះចង់សំដៅថានារីភាគច្រើនចង់ធ្វើជាតួឯក(ប្រពន្ធដើម) មិនចង់ធ្វើជាតួរង(ប្រពន្ធចុង) ឬគ្រាន់តែជាស្រីកំដអារម្មណ៍របស់ប្រុសសម្បូរទ្រព្យណានោះឡើយ។យ៉ាងណាសម្រាប់ស្រីស្អាតសុខ ពិសី វិញនាងមានជម្រើសស្នេហ៍ច្រើនហើយបើចង់ចាប់តំណែងជំទាវនោះវាមិនពិបាកសម្រាប់រូបនាងទេ ព្រោះមន្រ្ដីធំ និងឧកញ៉ា ជាច្រើនបានតាមចែចង់នាង តែទីបំផុតស្រីស្អាតបានមើលរំលងងារដែលស្រី្ដភាគច្រើនប្រាថ្នាចង់បាននេះទៅវិញហើយនាងដើរលើផ្លូវតាមឱក សុគន្ធកញ្ញា គឺការជ្រើសគូស្នេហ៍ជាបុរសម្នាក់ដែលយល់ដឹងច្បាស់ពីអាជីពសិល្បៈរបស់នាងដើម្បីរក្សារស្នេហា១ឲ្យបានគង់វង្សយូអង្វែង។ថ្វីត្បិតតែសុខ ពិសី មិនដែលសារភាពម្ដងណាឡើយ ពីរឿងស្នេហានាងជាមួយលោកឡាយ សុខចំរើន ថៅកែសាន់ដេក្ដី តែរឿងមួយនេះនៅក្នុងពិភពសិល្បៈតារាភាគច្រើនបានដឹង។
គូស្នេហ៍លាក់មុខរបស់ពិសី ជាបុរសដែលចូលចិត្តរក្សារភាពស្ងៀមស្ងាត់ហើយលោកមានទ្រព្យមិនចាញ់ឧកញ៉ានោះទេ គ្រាន់តែមិនដែលអួតអាងដូចគេប៉ុណ្ណោះ។ប៉ុន្ដែអ្វីដែលគូរឲ្យចាប់អារម្មណ៍តាមព័តមានថាពិសី ជានារីដ៍មានសំណាងម្នាក់បើទោះជានាងមិនមែនជាជំទាវក្ដី តែគូស្នេហ៍របស់នាងលោកចំរើន បានថ្នាក់ថ្នមនិងសម្របខ្លួនតាមនាងគ្រប់បែបយ៉ាងទាំងអស់ ក្នុងនោះអ្វីដែលសំខាន់ក្នុងឋានៈលោកជាថៅកែផលិតកម្មធំម្នាក់លោកចំរើន ដែលនៅមានវ័យក្មេងនៅឡើយនោះមិនដែលរញ៉េរញៃជាមួយតារាស្រីវ័យក្មេងណាដូចមុនពេលដែលលោកមានទំនាក់ទំនងជាមួយពិសី នោះទេ។ប្រភពបានឲ្យដឹងថានៅពេលដែលពិសី ចូលរួមកម្មវិធីជាមួយលោកចំរើន ហើយអង្គុយជិតគ្នាជាមួយនាងនោះគឺថៅកែសាន់ដេមិនចាប់អារម្មណ៍មើលនារីណាផ្សេងទេ បើទោះជានៅតុអាហារនោះប្រជុំទៅដោយស្រីស្អាតៗយ៉ាងណាក៍ដោយ ដែលចំណុចនេះបញ្ជាក់ថាលោកស្រលាញ់និងស្មោះស្ម័គ្រតែចំពោះពិសី ម្នាក់គត់។
ទោះជាយ៉ាងណាគិតមកត្រឹមឆ្នាំ២០២៣ នេះសុខ ពិសី និងលោកឡាយ សុខចំរើន នៅតែគ្មានដំណឹងអ្នកទាំងពីរគ្រោងដឹកដៃគ្នាចូលរោងការនោះទេ ហើយសូម្បីតែការលាតត្រដាងស្នេហ៍ឲ្យFan ទាំងឡាយអស់ចម្ងល់នោះក៍ពួកគេនៅតែគ្មានភាពក្លាហានដដែល ក្រោយរឿងស្នេហារបស់អ្នកទាំងពីរបានបែកធ្លាយអស់រយៈពេលជាង១០ឆ្នាំទៅហើយ។ការជ្រើសផ្លូវបន្ដស្នេហាលាក់បាំងរបស់ពិសី អស់ជាច្រើនឆ្នាំមកនេះគឺនាងដើរផ្ទុយពីតារាស្រីល្បីៗផ្សេងៗទៀតដូចជាមាស សុខសោភា ,ឱក សុគន្ធកញ្ញា ,សុគន្ធ និសា និងសួស វីសា ជាដើមដែកម្នាក់ៗបញ្ចេញភាពផ្អែមល្ហែមជាមួយគូស្នេហ៍របស់ពួកគេដោយបើកចំហរៀងៗខ្លួន។សម្រាប់ពិសី វិញពេលនេះនាងមានអាយុ៣៣ឆ្នាំ ខណៈឪពុកនាងលោកសុខ ហេង ធ្លាប់ជម្រុញឲ្យស្រីស្អាតយកប្ដីជាច្រើនឆ្នាំហើយដែរ តែពិសី នៅតែមិនហ៊ានប្រថុយហើយចំពោះមូលហេតុសំខាន់នោះគ្មានរឿងផ្សេងក្រៅពីនាងខ្លាចរៀបការទៅប្រឈមធ្លាក់កូដដូចតារាមួយចំនួនដែលមានប្ដីនិងកូនហើយមានខ្លះហៅលែងឭនោះឯង។
គូរបញ្ជាក់ថាសុខ ពិសី ត្រូវបានFan នាងផ្ដល់រហ័ស្សនាមថាតារាសាច់សខ្ចីរូបនេះជារាជនីយ៍សម្រស់ ព្រោះទៅណាក៍ស៊ីដាច់គេ។ប៉ុន្ដែពិសី ក៍ធ្លាប់លេចឭថានាងបានកែសម្រស់ជាច្រើនផ្នែកដែរ តែនាងមិនដែលសារភាពម្ដងណាឡើយ ដែលខុសពីនាងតន់ ច័ន្ទសីម៉ា ដែលទទួលស្គាល់ចំណុចនាងបានកែកុនទាំងអស់។អ្នកជំនាញសិល្បៈបានលើកឡើងថាពិសី មានចំណុចខ្លាំងគឺរូបសម្រស់ដ៍ទាក់ទាញរបស់នាង និងការរាក់ទាក់ជាមួយFan ដោយភាពស្និតស្នាលបំផុត ទើបធ្វើឲ្យរយៈពេលជាង១ទសវត្សន៍មកនេះពិសី នាងនៅតែជាតួឯករបស់សាន់ដេ បើទោះជាអ្នកខ្លះយល់ថាឥទ្ធិពលរបស់នាងដោយសារតែមានថៅកែនៅក្រោយខ្នងក៍ដោយ។
ក្រៅពីសុខ ពិសី តារាដែលសាងស្នេហ៍ដោយមិនបើកចំហ នៅឆ្នាំ២០២៣ នេះមានដូចជានាងអ៊ីវ៉ា ,តន់ ច័ន្ទសីម៉ា និង រ៉េត ស៊ូហ្សាណា ជាដើម។មជ្ឈដ្ឋានមហាជនរងចាំមើលថាពិសី អាចនឹងពន្យាពេលរៀបការជាមួយថៅកែ១០ឆ្នាំទៀត ឬមួយក៍នាងប្ដូរចិត្តត្រៀមគ្រងឈុតកូនក្រមុំមែនទែននៅចុងឆ្នាំ២០២៤ នេះដើម្បីឲ្យលោកសុខ ហេង សប្បាយចិត្ត?ប្រសិនបើពិសី ក្លាយទៅជាភរិយាស្របច្បាប់របស់លោកចំរើន នោះមានន័យថាឥទ្ធិពលរបស់នាងនឹងដូចឱក សុគន្ធកញ្ញា នៅហង្សមាសជាមិនខាន៕