Friday, December 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសក្រមុំ ទុកបណ្តាំលាម៉ែឪ ទាញកាំភ្លើងបាញ់ សម្លាប់ខ្លួន

ប៉ូលិសក្រមុំ ទុកបណ្តាំលាម៉ែឪ ទាញកាំភ្លើងបាញ់ សម្លាប់ខ្លួន

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ជាមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ មិនដឹងជាមានវិបត្តិ ផ្លូវចិត្តរឿងអ្វីដោះស្រាយមិនចេញ ស្រាប់តែសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយសរសេរបណ្តាំ ១ច្បាប់ លាឪពុកម្តាយ បងប្អូន និងជីតារបស់ខ្លួន រួចទាញកាំភ្លើងខ្លី បាញ់ក្បាលខ្លួនឯង ១គ្រាប់ បណ្តាលស្លាប់ក្នុង ថ្លុកឈាម ក្បែរកាំជណ្តើរមុខផ្ទះ ធ្វើឱ្យក្រុមគ្រួសាររន្ធត់ចិត្តយ៉ាងខ្លាំង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៦ព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ផ្ទះវីឡាគ្មានលេខ តាមផ្លូវបេតុង ក្នុងភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

នារីវ័យក្មេងដែលបញ្ចប់បាញ់សម្លាប់ខ្លួន មានឈ្មោះ វី ស្រីវ៉ែន អាយុ២១ឆ្នាំ ជាមន្ត្រីនគរបាលផ្នែកអន្តោប្រវេសន្ត៍ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ឋានន្តរស័ក្តិព្រិន្ទបាលទោ អត្តលេខ៩១៣៧៧ (ពីមុន ជាមន្ត្រីនគរបាល ប៉ុស្តិ៍ផ្សារដេប៉ូទី៣) ស្នាក់នៅផ្ទះកើតហេតុខាងលើ។

 ទាក់ទិនករណីអត្តឃាតកម្មរបស់ប៉ូលិសស្រីវ័យក្មេងខាងលើនេះ  គេពុំដឹងពីមូលហេតុអ្វីឱ្យច្បាស់ លាស់នៅ ឡើយទេ  គ្រាន់តែដឹងថា នារីរងគ្រោះ បានប្រើកាំភ្លើងខ្លី ម៉ាក LOCK 19 AUSTRIA លេខ LLU027 បាញ់ខ្លួនឯង ១គ្រាប់ ចំក្បាល ដើម្បីបញ្ចប់ជីវិតតែម្តង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រាះបានទូរស័ព្ទទៅបងប្អូនជីដូនមួយម្នាក់ឱ្យមក ទទួលនាងនៅតាមផ្លូវបេតុង ក្រោយវត្តចន្ទបុរីវង្ស ដើម្បីមកផ្ទះ។ នៅពេលមកដល់ នារីរងគ្រោះ បានផ្លោះរបង ចូលផ្ទះ (ផ្ទះជាប់សោ)។ នៅពេលបងប្អូនជីដូនមួយត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ឃើញនារីរងគ្រោះ ទូរស័ព្ទមក ជាច្រើនដង លុះទាកទងទៅវិញ មិនលើក ក៏មានការងឿងឆ្ងល់ ទើបប្រញាប់ត្រឡប់មកមើល ក៏ប្រទះឃើញ នារីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ ដោយមានកាំភ្លើងខ្លី ១ដើម នៅក្បែរសព និងឃើញសរ សេរបណ្តាំនៅលើសំបកកេស ១ផ្ទាំងទៀតផង។

តាមប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឮស្នូរផ្ទុះអាវុធចំនួន ២គ្រាប់ តែមិនដឹងថា មានរឿងអ្វីនោះទេ ស្រាប់តែក្រោយមក មានការភ្ញាក់ផ្អើលថា នារីរងគ្រោះដែលជា មន្ត្រីនគរបាលខាងលើ បាញបាញ់សម្លាប់ខ្លួនតែម្តង។

តាមប្រភពពីលោកវរសេនីយ៍ យឺន សាវី អធិការរងនគរបាលខណ្ឌព្រែកព្នៅ និងត្រូវជាឪពុកបង្កើតរបស់ នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមក កូនស្រីរបស់លោក (នារីរងគ្រាះ) ពុំដែលមានទំនាស់ ជាមួយ ក្រុមគ្រួសារអ្វីឡើយ។ មុនពេលកើតហេតុ លោកបានធ្វើដំណើរទៅការពារនៅពហុកីឡដ្ឋានជាតិ មរតកតេជោ ស្រាប់តែមិនបានប៉ុន្មាន ប្រពន្ធបានទូរស័ព្ទប្រាប់លោកថា កូនស្រីស្លាប់បាត់ទៅហើយ។

ដោយឡែក នៅក្បែរសព ក្រៅពីមានកាំភ្លើងខ្លី ១ដើម សមត្ថកិច្ចបានរកឃើញលិខិតបណ្តាំ ១ច្បាប់ ដែលនារីរង គ្រោះសសេរលើក្រដាសកេស បន្សល់ទុកជូនក្រុមគ្រួសារ ដែលមានខ្លឹមសារថា “កូនសុំទោស ប៉ាម៉ាក់ កូនលា ហើយ! កូនមិនអាចរស់នៅបានទៀតទេ កូនជាមនុស្សមិនល្អ ប៉ាម៉ាក់មិនសមមានកូនបែបនេះទេ ហើយកាំ ភ្លើងនេះ កូនខ្លីបងអូន គេអត់ជាប់ពាក់ព័ន្ធទេ យកកាំភ្លើងឱ្យគាត់វិញផង។ កូនសុំទោស ហើយមិនបាច់ធ្វើ បុណ្យឱ្យកូនទេ កុំឱ្យអស់លុយ។ កូនលាហើយ ប៉ាម៉ែ ជាមនុស្សល្អ លាប្អូនទាំង៤នាក់ លាលោកកុងចៅសូម ទោស គ្មានអ្នកណាពាក់ព័ន្ធទេ ខ្ញុំសម្រេចចិត្តខ្លួនឯង…”។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យ វិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះ ពិតជាស្លាប់ដោយសារធ្វើអត្តឃាត (ប្រើកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួន) ប្រាកដមែន។

សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដឹកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្ត ចន្ទបុរីវង្ស៕

RELATED ARTICLES