Friday, December 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកើតកូនមក ច្របាច់កបោះចូលទឹក ខឹងប្តីអត់ ទទួលស្គាល់

កើតកូនមក ច្របាច់កបោះចូលទឹក ខឹងប្តីអត់ ទទួលស្គាល់

កណ្តាល ៖ ស្ត្រីចិត្តកំណាចឃោរឃៅម្នាក់ មានផ្ទៃពោះជាមួយបុរសម្នាក់ ប៉ុន្តែលាក់បាំងមិនឱ្យឪពុក ម្តាយទាំង សងខាងបានដឹងនោះទេ លុះក្រោយមក គ្រប់ខែសម្រាល បែរជាបុរសជាប្តី មិនទទួលស្គាល់ថាជាកូនរបស់ខ្លួន ទើបធ្វើឱ្យស្ត្រីកំណាចនេះបែកគំនិតច្របាច់កកូនទើបនឹងកើត រហូតស្លាប់ រួចច្រកក្នុងថង់ យកទៅបោះចោលក្នុង ប្រឡាយទឹក ស្រាប់តែ៨ថ្ងៃក្រោយមក មានអ្នកប្រទះឃើញសាកសពទារកអណ្តែតទឹក ក៏ផ្អើលដល់សមត្ថកិច្ច ស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនម្តាយអប្រិយ យកទៅចាត់ការតាមច្បាប់។

ករណីឃាតកម្ម ម្តាយច្របាច់កសម្លាប់កូនទើបនឹងកើតនេះ បានកើតឡើង តាំងពីវេលាម៉ោង៤ និង១០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។ រហូតមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពីរឿងរ៉ាវបានបែកធ្លាយ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនស្ត្រីជាម្តាយកំ ណាចខាងលើ តែម្តង។

មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា ជនរងគ្រោះជាទារកទើបនឹងកើត។ ចំណែកជនដៃដល់ជាឃាត ករ គឺជាម្តាយបង្កើតរបស់ទារក មានឈ្មោះណាវ សៅរី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។

ប្រភពដដែល បន្តថា តាមចម្លើយសារភាពរបស់ស្ត្រីសង្ស័យឈ្មោះណាវ សៅរី ដែលត្រូវជាម្តាយទារកខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ ៤និង១០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៣ ខ្លួនបានឈឺពោះ ពេលនោះខ្លួនបានទៅបន្ទប់ទឹក បត់ ជើងធំ ស្រាប់តែសម្រាលកូនធ្លាក់ ចូលក្នុងចាន បង្គន់ ពេលនោះខ្លួនបានយកដៃស្តាំ ច្របាច់កទារកលើកឡើងលើ ប្រហែលជា១០នាទី ទើបដាក់ទារកចុះលើ ឥដ្ឋការ៉ូ ក្នុងបន្ទប់ទឹក រួចខ្លួនបានអង្គុយមើលទារកប្រហែលកន្លះម៉ោង ពុំឃើញទារកកម្រើក ហើយពុំដឹងទារក ស្លាប់ឬរស់ ខ្លួនក៏សម្រេចចិត្តយកថង់ប្លាស្ទិកពណ៌ខ្មៅ មកដាក់ទារកចូលក្នុងថង់ប្លាស្ទិកនោះ ហើយមូរមាត់ថង់ ជិត រួចលើកថង់ប្លាស្ទិកនោះដាក់ក្នុងសំពត់ ដើរយកទៅបោះចោលក្នុងទឹកប្រឡាយ។ ពេលទៅដល់មាត់ប្រ ឡាយ ខ្លួនបានឈរខាងកើតគុម្ពឫស្សី រួចបោះទារកដែលច្រកក្នុងថង់ចូលទៅក្នុងប្រឡាយ ទើបខ្លួនបានដើរត្រ ឡប់មកផ្ទះវិញ។ ពេលមកដល់ផ្ទះ បានប្រហែល ៥នាទី ខ្លួនបានដើរត្រឡប់ទៅមាត់ប្រឡាយវិញ ឃើញថង់ប្លា ស្ទិកដាក់ទារកនោះមិនទាន់លិចចូលទៅក្នុងទឹកប្រឡាយ ខ្លួនក៏បានទៅទាញថង់នោះបើកមាត់ថង់ ចាក់ទារក ចូលក្នុងទឹកប្រឡាយ រួចខ្លួនប្រញាប់មកផ្ទះវិញ ព្រោះខ្លាចគេឃើញ ដោយពុំបានមើលថាទារកនោះ លិចឬ អណ្តែតទេ។ ពេលមកដល់ផ្ទះ ខ្លួនបានងូតទឹកសម្អាតខ្លួន ហើយទៅធ្វើការងាររោងចក្រ ម្តុំផ្សារសៀមរាបដូច សព្វដង។

ស្ត្រីសង្ស័យជាឃាតករសម្លាប់កូនបង្កើតខ្លួនឯងខាងលើនេះ បានសារភាពថា មូលហេតុដែលនាងសម្រេចចិត្ត សម្លាប់ទារកនោះចោល ព្រោះខឹងប្តីរបស់នាង មិនទទួលស្គាល់ថាជាកូនរបស់គេ ណាមួយខ្លាចក្រុមគ្រួសារ បងប្អូនដឹងផង ព្រោះពេលនាងមានផ្ទៃពោះជាមួយប្តី គឺលាក់ ពុំឱ្យក្រុមសារ បងប្អូនដឹងទេ។

 ស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES