Wednesday, November 20, 2024
Homeតារាខ្មែរតារា៤ដួង ជួបបញ្ហារឿងច្រៀងសម្ដែងនៅឆ្នាំ២០២៣ 

តារា៤ដួង ជួបបញ្ហារឿងច្រៀងសម្ដែងនៅឆ្នាំ២០២៣ 

ភ្នំពេញ៖នៅដើមឆ្នាំ២០២៣ នេះមានតារាចម្រៀងដល់ទៅ៤ដួងដែលរងការខកចិត្ត​ដោយសារ​តែ​ការច្រៀងសម្ដែង​បទចម្រៀងរបស់ពួកគេរងនូវការរិះគន់ ខណៈដែលបទខ្លះចេញ​បានតែ​មិន​អាចយកទៅបង្ហាញក្នុងព្រឹត្តិការណ៍​ធំដូចការរំពឹងទុក និងបទខ្លះទៀតចេញហើយ ត្រូវបាន​លុបចេញវិញ។

១៖ងួន ចាន់ដេវីត៖បទ”មហានគរ”របស់តារាចម្រៀងរ៉េប លោកងួន ចាន់ដេវីត មិន​ត្រូវ​បានជ្រើសចូលឲ្យយក​ទៅច្រៀងសម្ដែងក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេម ឆ្នាំ២០២៣ កាលពីថ្ងៃ​ទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជា​ម្ចាស់​ផ្ទះនោះទេដោយសារតែ​មានការវែក​ញែក​ថាចំណងជើងបទនេះមានអក្សរខ្លះបញ្ច្រាស បើទោះជាចុង​ក្រោយ​មកមានការកែតម្រូវ​ឲ្យទៅ​ជាធម្មតាវិញក្ដី។ដោយសារតែទាំងបើកនិងបិទស៊ីហ្គេម មិនត្រូវបានអ្នករៀបចំ​កម្មវិធី​តម្រូវ​ទើប​ដេវីត បានដឹកដៃបូព្រឹក្ស ទៅដើរលេងកម្សាន្ដនៅបារាំង និងក្រិករយៈពេលខ្លីបំបាត់​តុកស៊ិក​ទើប​​វិលវិញ។

 ២៖ព្រាប សុវត្តិ និងតន់ ច័ន្ទសីម៉ា ៖ការយកបទ”មីឆុង មីកំប៉ុង មីឆា”ទៅច្រៀងសម្ដែង​រួម​គ្នារបស់លោកព្រាប សុវត្តិ និងតន់ ច័ន្ទសីម៉ា នៅថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នោះ ធ្វើឲ្យមានការរិះគន់ច្រើន ព្រោះអត្ថន័យ​បទចម្រៀងទាំងមូលមិនត្រូវទៅនិងកម្មវិធី ឬ​គ្មាន​ចំណុចណា១លើកស្ទួយពីវប្បធ័មជាតិ នោះទេ។ការច្រៀង​សម្ដែង​​បទនេះលោកព្រាប សុវត្ថិ ត្រូវបានគេឌឺដងច្រើនជាងតន់ ច័ន្ទសីម៉ា ព្រោះថាលោកមានអាយុ៤៨ឆ្នាំ ទៅ​ហើយ និងល្បី​ល្បាញក្នុងអាជីពចម្រៀងជាង២០ឆ្នាំ រឿងអីដែលលោកមើលមិនដឹងថាបទណាដែលអាច​ឬមិន​អាចយកទៅច្រៀងកម្មវិធីលក្ខណៈថ្នាក់អន្ដរជាតិបែបនេះ?ប៉ុន្ដែភ្លាមៗនោះលោកព្រាប សុ​វត្ថិ ថាលោកច្បាស់​និងប្រាកដខ្លួនឯងនូវអ្វីដែលលោកធ្វើ ដែលនោះបញ្ជាក់ថា​លោកគ្មាន​ការរា​រែកចិត្ត ឬស្ដាយក្រោយចំពោះ​ការ​លើកយកចម្រៀង១បទនោះទៅបក​ស្រាយឡើយ​។យ៉ាង​​ណា​សន្ទុះដូចបាក់ទឹកទំនប់រិះគន់ទៅលើព្រាប សុវត្ថិ នោះហាក់ថមថយ និងស្ងាត់​ទៅវិញ​ក្រោយពីលោកនាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ថាបទ”មីឆុង មីកំប៉ុង មីឆា​”ដែល​ព្រាប សុវត្ថិ និង​តន់ ច័ន្ទសីម៉ា យកទៅច្រៀងនោះគឺគ្រាន់តែជាការអមឆាក មុនពេលព្រឹត្តិ​ការណ៍​ស៊ីហ្គេម​បើកជាផ្លូវការប៉ុណ្ណោះ ព្រោះជាទូទៅតារាមកដល់តាំងពីម៉ោង២Pm តែកម្ម​វិធីតំណើរការ​នៅ​ម៉ោង៦ ឬ ៧ ល្ងាច​ឯណ្ណោះ។លោកនាយករដ្ឋមន្រ្ដីក៍បានសន្យា​ថាលោកនឹង​ឡង់សេ​បទ​ចម្រៀងមួយនេះឲ្យកាន់​តែល្បីថែម​ទៀត​ផងដែរ។

 ៣៖មាស​ សុខសោភា ៖បទ”មរណភាពព្រះស្វាមី ជ័យរ្ម័នទី៧ “របស់មាស សុខសោភា ចេញបានតែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះក៍ត្រូវបានអ្នកស្រាវជ្រាវប្រវត្តិសាស្រ្ដ និងមហាជន​ផ្ទុះប្រតិ​កម្ម​​ខ្លាំង ដោយចាត់ទុកថា​ចម្រៀង​មួយ​បទ​នេះប្រាសចាកពីប្រវត្តិសាស្រ្ដពិត ឬគ្មានភស្ដុតាង​យោង ទើប​លោក​នាយរដ្ឋមន្រ្ដី និងក្រសួងវប្បធ័ម និងវិចិត្រ​សិល្បៈស្នើរឲ្យ​ម្ចាស់បទ​លុបបទ​នេះ​ចេញ​ពី​ហ្វេសបុក និងការបង្ហោះនានាជាបន្ទាន់។មាស សុខសោភា បាន​ចេញ​សារ​សុំ​ទោស​ប្រមុខ​ថ្នាក់ដឹកនាំ និងអ្នកពាកព័ន្ធទាំងអស់ រួមទាំងមហាជនជុំវិញបទចម្រៀង១បទនេះ​របស់​នាង​ដោយ​អតីតតារារាម រូបនេះថាខ្លួននិងប្រឹងស្រាវជ្រាវរឿងរ៉ាវទាំងឡាយទាក់ទង​ប្រ​វត្តិ​សាស្រ្ដ​​បន្ថែម​ទៀត។សម្រាប់Fan របស់សុខសោភា នៅតែគាំទ្រអ្នកចម្រៀង​សំនៀងផ្អែម​រូបនេះ​ហើយ​​​ថានេះមិនមែន​ជាកំហុស​ទាំង​ស្រុងរបស់នាងឡើយព្រោះជាអ្នកចម្រៀង ច្រៀង​តែ​តាម​​អ្នក​និពន្ធនោះគឺលោកតាសក់ស ភ្នំត្បែង ដែល​កន្លង​មកលោកក៍ធ្លាប់បានសរសេរបទ​ចម្រៀង​មួយចំនួនឲ្យសោភា ច្រៀងដែរ បន្ទាប់ពីនាងបង្ហាញការគោរពនិង​មានជំនឿរស៊ប់ទៅ​លើតាប​ស​រូបនេះជាច្រើនឆ្នាំមកហើយ​។ប៉ុន្ដែពួកគេលើកឡើងថាជាតារា​ល្បីល្បាញម្នាក់​ដូច​សុខ​សោភា គូ​តែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះសិល្បៈជាអាវុធមុខពីរ បើបង្ហាញអ្វី​ដែល​ល្អត្រូវអ្នក​គាំទ្រ​យកទៅធ្វើតាម និងរីកចម្រើនដល់សង្គមជាតិ ប៉ុន្ដែបើយក​ប្រវត្តិ​សាស្រ្ដ​មក​បំភ្លៃនោះ​កូន​ខ្មែរនិងវង្វេងប្រវត្តិ​សាស្រ្​ដរបស់ខ្លួនជាមិនខាន​។យ៉ាងណាគេជឿរថាតារា​ដែល​រងការខកចិត្តខាងលើនេះគ្រាន់តែចង់​បង្ហាញអ្វី​ដែលថ្មី ប្លែក ឲ្យFan បាន​ឃើញនិង​ជា​ឯកសារចម្រៀង​របស់ពួកគេប៉ុណ្ណោះ គ្មាន​គំនិតណាមួយធ្វើឲ្យប៉ៈ​ពាល់​ដល់អារម្មណ៍ ឬកែប្រែ​ប្រវត្តិ​សាស្រ្ដនោះទេ។ចំណែកភាពក្លាហាន​ហ៊ានទទួលស្គាល់កំហុស​អចេតនា​របស់សុខ​សោ​ភា នាពេលនេះគឺជាគំរូល្អមួយ​សម្រាប់តារា​ផ្សេងៗទៀត ព្រោះមនុស្សអ្នកណាមិនចេះខុស ប៉ុន្ដែ”​សូមកុំ​ខុសដដែលៗ”៕

RELATED ARTICLES