Thursday, November 14, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឪចងកស្លាប់ កូនអុជធូបហៅទៅផ្ទះ

ឪចងកស្លាប់ កូនអុជធូបហៅទៅផ្ទះ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវក្រុមគ្រួសារអះអាងថា បានកើតមានជំងឺសរសៃប្រសាទប្រចាំកាយ និងចេះតែរវើរវាយមិនឈប់ ស្រាប់តែចុងក្រោយ បានចងកសម្លាប់ខ្លួន ជាប់នឹងរបងផ្ទះប្រជាពលរដ្ឋបង្កឱ្យ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងកូនៗ នាំគ្នាមកអុជធូបអន្ទងហៅព្រលឹងឪពុក វិលត្រឡប់ទៅផ្ទះវិញ។

ករណីចងកធ្វើអត្តឃាតនេះ បានកើតមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២៣ នៅចំណុចក្បែរបង្គោលភ្លើងជាប់របងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ មួយកន្លែង ស្ថិតនៅតាមផ្លូវបេតុង ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

បុរសគិតខ្លីដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះធិន ម៉ុង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានលំនៅ ផ្ទះលេខ 3I ផ្លូវ៤ ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

តាមប្រភពព័ត៌មានពីកូនៗរបស់ជនរងគ្រោះ ដែលមកដល់ទីតាំងកើតហេតុ ទ្រហោយំ កាន់ធូបទៀន និងសំ ណែន យកមកសែនហៅព្រលឹងឪពុកទៅផ្ទះ បានរៀបរាប់ទាំងទឹកភ្នែកថា ឪពុករបស់គាត់ ឈ្មោះធិន ម៉ុង មានជំងឺសរសៃប្រសាទ ប្រចាំកាយ ឧស្សាហ៍កើតមានអាការរវើរវាយខ្លាំងណាស់ លុះក្រោយមក ដោយសារ តែមានវិបត្តិផ្លូវចិត្តផង វិបត្តិរឿងលុយកាក់ផង ទើបគាត់សម្រេចចិត្តសម្លាប់ខ្លួន ចោលកូនៗបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិត ជាស្លាប់ដោយសារការធ្វើអត្តឃាត (ចងក) ដោយខ្លួនឯង ប្រាកដមែន ពោលគឺមិនពាក់ព័ន្ធនឹងករណីឃាត កម្មនោះទេ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES