មណ្ឌលគិរី ៖ បុរសជាអ្នកស៊ីឈ្នួលដឹកឈើតាមម៉ូតូម្នាក់ កំពុងបើកម៉ូតូដឹកឈើជាច្រើនដុំធំៗ ធ្វើដំណើរតាមផ្លូវ ក្នុងល្បឿនយ៉ាងលឿន ស្របពេលដែលមេឃកំពុងធ្លាក់ភ្លៀងរលឹមស្រិចៗផង ស្រាប់តែរអិលដួល ធ្វើឱ្យឈើ សង្កត់បែកក្បាល រងរបួសយ៉ាងធ្ងន់ លុះបញ្ជូនទៅដល់មន្ទីរពេទ្យប្រទេសវៀតណាម ក៏ដាច់ខ្យល់ស្លាប់យ៉ាងអា ណោចអាធ័ម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូដឹកឈើ ដួលសង្កត់ស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោងប្រ ហែលជាង១០យប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចត្រពាំងឡាប៉ាខេ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។
បុរសរងគ្រោះ មានឈ្មោះទ្រី ភារម្យ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរស៊ីឈ្នួលដឹកឈើតាមម៉ូតូ យកទៅឱ្យថៅកែ មានលំនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះតែងបើកម៉ូតូស៊ីឈ្នួលដឹកឈើឱ្យគេ គ្រាន់បានកម្រៃដោះស្រាយ ជីវភាព។ លុះមកដល់វេលាម៉ោងកើតហេតុ ខណៈដែលជនរងគ្រោះកំពុងដឹកឈើធំៗជាច្រើនដុំ ធ្វើដំណើរក្នុង ល្បឿនយ៉ាងលឿន ទាំងមេឃកំពុងធ្លាក់ភ្លៀងរលឹមផង ស្រាប់តែរអិលដួល បណ្តាលឱ្យឈើសង្កត់ក្បាលរង របួសយ៉ាងធ្ងន់ធ្ងរ លុះពេលបញ្ជូនទៅដល់មន្ទីរប្រទេសវៀតណាម ជនរងគ្រោះបានដាច់ខ្យល់ ស្លាប់យ៉ាង អាណោចអាធ័មតែម្តង។
ក្រោយកើតហេតុ សពត្រូវបានក្រុមគ្រួសារដឹកត្រឡប់មកផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕