Wednesday, November 20, 2024
Homeតារាខ្មែរមាស សុខសោភា ៖នៅតែថាខ្លួនមានកូនកំលោះ

មាស សុខសោភា ៖នៅតែថាខ្លួនមានកូនកំលោះ

ភ្នំពេញ៖មាស សុខសោភា បានចេញមុខបញ្ជាក់យ៉ាងច្បាស់ៗជាថ្មីម្ដងទៀតថា​នាងមាន​កូន​ប្រុស​ពេញវ័យកំ​លោះទៅហើយនោះគឺយុវជនឈ្មោះBovee Hundley ដែលកំពុងសិក្សារនៅ​អាមេរិក​និងថ្មីៗនេះទើបទទួល​បាន​នូវវិញ្ញបនប័ត្រផងដែរ​ដោយនាងបង្ហាញនូវមោទន​ភាពជា​ខ្លាំង ហើយនាងសន្យាទៅជួបកូនឆាប់ៗទៀតផង។ការហៅ​បុរសវ័យ១៥ឆ្នាំរូបនោះថាជាកូន​ពេញៗ​មាត់របស់សុខសោភា នាពេលនេះច្បាស់ណាស់ថាធ្វើឲ្យមាការ​ច្របូក​ច្របល់សារជាថ្មី ព្រោះគេមិនដែលឃើញនាងពពោះទេ ម៉េចបានឥឡូវមានកូនកំលោះបាត់ទៅ​ហើយ?អ្នក​ខ្លះ​ចាត់ទុកថាសោភា ពូកែលាក់រឿងពេលនាងពោះធំទៀតផង ទើបក្រោយបែកធ្លាយ​រឿង​គឺកូន​នាងពេញកំ​លោះ​ស្ដូកបាត់ទៅហើយ។​អ្វីដែលគូរឲ្យសង្ស័យនោះអំឡុង​ពេលដែលសុខ​សោភា ច្រៀងនៅថោន នាងក៍ធ្លាប់​បាត់​ខ្លួនពីក្នុងស្រុកជិត១ឆ្នាំ ផងដែរ ព្រោះទៅនៅ​កា​ណាដា ផ្ទះ​ខាង​ស្វាមីនាងនៅទីនោះដោយចោលការច្រៀង​សសម្ដែងទាំងឡាយក្នុងស្រុក ។ប៉ុន្ដែ​បើគិត​ពីពេលវេលាដែលសោភា ទៅរស់នៅកាណាដាយូបំផុតមិនធ្លាប់មាន​នោះ​ រហូតមកដល់​ពេលនេះបើនាងសម្រាលកូនក្រៅស្រុកមែន ក៍មិនទាន់មានកូនមានអាយុ​ដល់១៥ឆ្នាំដែរ ហេតុ​នេះ​ហើយគេនៅតែមិនទាន់មានការជឿរជាក់លើការអះអាងរបស់សោភា ១០០% ថា​នាងមានកូនវ័យកំ​លោះ​នោះ​នៅឡើយ ។

សូមរំលឹកថាបន្ទាប់ពីមាស សុខសោភា បានបញ្ចេញរឿងមានកូនកំលោះតាំងពីចុង​ឆ្នាំ២០២១ ព្រោះតែនាង​តែង​ហៅយុវជនឈ្មោះBovee Hundley ថាជាកូនៗ និងបង្ហាញពី​ការ​ធ្វើម្ហូបឲ្យកូនញាំ​ទៀតផងនោះមាន​អ្នកខ្លះជឿរ​ជាក់​ទៅលើសោភា ថាបុរសនោះ​អាចជា​កូន​ប្រុសរបស់នាងមែន ព្រោះ​សម្អាង​ថារូបគេមានមុខមាត់ស្រ​ដៀងទៅ​និងសោភា និងលោករ៉ាដា ។ប៉ុន្ដែភ្លាមៗ​នោះមាន​បុរសម្នាក់ដែលមានហ្វេសបុកTino Jessy អះអាងថាជាអ្នកស្និត​ទាំង​សោភា និងស្វាមីនាង​នោះ​ចេញមុខទម្លាយថាប្រុសក្មេងខាងលើមិនមែនជាកូនរបស់សោភា នោះទេ តែជា​ក្មួយរបស់នាង ហើយមូលហេតុដែលនាងតែងហៅយុវជន​រូបនោះថាជា​កូន​ៗ​ដោយសារតែនាងស្រលាញ់បុរស​នោះខ្លាំងពេកនិងចាត់ទុកដូចជាកូនរបស់ខ្លួនតែម្ដង ទើបធ្វើ​ឲ្យរឿងរ៉ាវនេះបានស្ងប់​ស្ងាត់​ទៅវិញ។ប៉ុន្ដែពេលនេះ​សុខ​សោភា បានធ្វើឲ្យរឿងរ៉ាវមួយនេះ​បាន​លេចឡើងសារជាថ្មី ព្រោះនាងនៅតែតាំងខ្លួនថាពិត​ជាមានកូនពេញ​វ័យ​​កំលោះពិត​ប្រា​កដ​នឹងមានការនឹករលឹកកូនខ្លាំងណាស់ពេលដែលរូបគេទៅបន្ដការសិក្សារនៅអាមេរិក តែ​នាងសង្ឃឹមថាបានជួបកូនឆាប់ៗវិញ។

មាស សុខសោភា បានចាប់ដៃជាមួយអាណិកជនខ្មែរមកពីកាណាដាលោកអ៊ឹត រ៉ាដា អស់រយៈពេល១៦ឆ្នាំ​មក​ហើយ(២០០៧-២០២៣) ដែលពួកគេធ្លាប់បានរៀបការលាក់លៀម​ចំនួនពីរលើកគឺទី១ការតាមបែបសាសនាគ្រិស្ទ​ដោយចូលព្រះវិហារ១នៅកាណាដាឆ្នាំ២០០៨ និងរៀបការលើកទី២នៅខ្មែរស្រដៀងសែនព្រេន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៩ ។តាមព័តមាន​ថាសុខសោភា ចង់រៀបការធំដុំដូចគ្នាទៅនិងឱក សុគន្ធកញ្ញា ឬសុគន្ធ និសា ដែរ កាល​ពីឆ្នាំ​២០២១ តែដំណឹងនោះបានស្ងាត់ទៅវិញព្រោះពេលនោះផ្ទុះកូវីដខ្លាំង តែពេលនេះនៅពេល​ដែលជំងឺនេះកាន់​តែថមថយ ហើយតារាជាច្រើនបានរៀបការជាបន្ដបន្ទាប់បែ​ជាគ្មា​ន​​ដណឹង​សោភា រៀបការប្ដីជាលើកទី៣ដោយ​បើកចំហទៅវិញ។មានការលើកឡើងថា​ចំពោះ​មូល​ហេតុដែលសុខសោភា ស្ទាក់ស្ទើ ឬនៅតែមិនហ៊ានរៀបការ​ជាសាធារណៈនោះគឺ​មកពី​នាង​បារម្ភខ្លាចធ្លាក់កូដពីអាជីពចម្រៀង តែសោភា បានច្រានចោលដោយអះអាង​ថា​បច្ចុប្បន្ន​អ្នក​ណាក៍ដឹងថានាកំពុងរស់នៅជាមួយអ្នកណាដែរ អីចឹងតើខ្លាចអីរឿងនេះ?

 គូរបញ្ជាក់ថាមាស សុខសោភា ក្រោយចាកចេញពីរាម នៅដើមឆ្នាំ២០២៣ នាងមិន​ទាន់រកបានទ្រនុំថ្មីឈជើងទេ គឺច្រៀងនៅផលិតកម្មផ្ទាល់ខ្លួនCamtrax បណ្ដោះអាសន្នសិន ហើយថ្មីៗនេះនាងបានចេញបទ”មរណភាព​ព្រះ​ស្វាមីជ័យវរ្ម័នទី៧ “ធ្វើឲ្យមហាជនផ្ទុះ​ការិះគន់​ខ្លាំងរហូតដល់លោកនាយករដ្ឋមន្រ្ដីស្នើរឲ្យមានការលុបចេញ​ជា​បន្ទាន់ទៀត​ផង។គេ​ចាប់អា​រម្មណ៍​ផងដែរថារយៈពេលដែលសោភា ចេញពីរាម ជាង៥ខែមកនេះនាងមិនទាន់​មាន​បទ​ចម្រៀងណាលេចធ្លោខ្លាំងវិញទេ តែយ៉ាងណាតាមព័តមានថាមានផលិតកម្ម៣ គឺ​ហង្ស​មាស ,ថោន និង​Galaxy នៅតែចង់បាននាងទៅធ្វើជាសមាជិក។តែសោភា ធ្លាប់និ​យាយ​​ថាសម័យ​នេះទៅហើយទោះជាច្រៀង​ដោយគ្មានផលិតកម្មក៍នៅតែ​ល្បីដែរដែល​នេះ​មាន​ន័យថាបើការ​ចចារជាមួយផលិតកម្មណាមិនត្រូវរ៉ូវ​តាមល័ក្ខ​ខណ្ឌដែលនាងចង់បានគឺ​នាងនឹង​នៅតែច្រៀង​នៅផលិតកម្មខ្លួនឯងដែលមានស្វាមីនិង​បងប្រុសនាងជាអ្នកដឹក​នាំ។ប៉ុន្ដែ​អ្នកជំនាញសិន​ល្បៈ​បាន​ព្រមានថាប្រសិនបើសុខសោភា ចង់ប្រជែងទីផ្សារចម្រៀងសារជា​ថ្មី​គឺត្រូវតែ​រកផលិតកម្ម​ធំឈជើងទើបទៅរួច ព្រោះការផលិតបទចម្រៀងខ្លួនឯង គ្មានធនធាន​មនុស្សនិង​រចនាសម្ព័ន្ធ​ច្បាស់​លាស់ គឺមិនងាយជោគជ័យដូចការរំពឹងទុកឡើយ៕

RELATED ARTICLES