Saturday, December 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឪចុង ចាប់ជើងកូនតូចបោកផ្ទប់ដី យកជើងជាន់ក ចាប់ជ្រមុជទឹក

ឪចុង ចាប់ជើងកូនតូចបោកផ្ទប់ដី យកជើងជាន់ក ចាប់ជ្រមុជទឹក

ភ្នំពេញ ៖ បុរសជាឪពុកចុងចិត្តកំណាចឃោរឃៅម្នាក់ បានវាយធ្វើបាបកូនតូចរបស់ខ្លួនដែល ទើបនឹងមានអាយុ ៤ខែ យ៉ាងសាហាវព្រៃផ្សៃ ដោយចាប់ជ្រមុជទឹកផង ចាប់ជើងគ្រវីឡើងលើផង រួចចាប់បោកទៅលើដី ហើយ លោតទៅជាន់ថែមទៀត បណ្តាលឱ្យកូនតូចរងរបួសធ្ងន់ត្រង់ក្បាល និងដងខ្លួនពោរពេញទៅដោយស្នាមជាំ ហើយត្រូវបានស្ត្រីជាម្តាយ ព្យាយាមបីកូនតូច រត់កាត់ព្រៃ គេចពីប្តីកំណាច ដើម្បីស្វែងរកអន្តរាគមន៍ និងបញ្ជូន កូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ករណីទារុណកម្មទៅលើកុមារអាយុជាង៤ខែនេះ បានកើតឡើង នៅចំណុចដីចម្ការមួយកន្លែង ស្ថិតនៅតំបន់ដាច់ ស្រយាល ក្នុងភូមិសាស្ត្រស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

យោងតាមប្រភពព័ត៌មានពីលោកផន ផល្លា ប្រធានអង្គការមែកឈើ ដែលជាអ្នកជួយជ្រោមជ្រែងបញ្ជូនទារក រងគ្រោះ ចេញពីខេត្តពោធិ៍សាត់ ដើម្បីមកព្យាបាលនៅមន្ទីរពេទ្យ ឯរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែម៉ិថនា ឆ្នាំ២០២៣ ថា “កាលពីយប់មិញ ខ្ញុំក៏បានជួបជាមួយក្រុមការងារ “អង្គភាពការពារកុមារ” ហៅកាត់ថា CPU ក្នុងការស្វែងរកជំនួយខាងផ្នែកច្បាប់ ដើម្បីធ្វើការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការតាមចាប់ជនបង្កហេតុ នេះ។

ខ្ញុំសូមបញ្ជាក់ផងដែរថា ជនដែលធ្វើបាបទារក ទាំងការចាប់ជ្រមុជទឹក ចាប់ជើងទារកគ្រវីឡើងទៅលើ ចាប់បោក ទារកទៅលើដី ហើយលោតទៅជាន់ថែមនេះ មិនមែនជាឪពុកបង្កើតរបស់ទារកដ៏កម្សត់ម្នាក់នេះឡើយ។ យ៉ាង ណា ខ្ញុំសូមមិនទាន់លម្អិតសេចក្តីនៃរឿងរ៉ាវរបស់ពួកគេ នៅពេលនេះទេបងប្អូន គ្រាន់តែអាចដឹងថាទាំងម្តាយ ទាំងកូន សុទ្ធតែជាជនរងគ្រោះដែលបានខំរត់គេចពីការធ្វើបាបយ៉ាងព្រៃផ្សៃ ពីតំបន់ចម្ការដាច់ស្រយាលនៅ ខាងគាស់ក្រឡ ខេត្តបាត់ដំបង ជាទីដែលពួកគេទៅធ្វើការ ចាំចម្ការឱ្យគេនៅទីនោះ»។

ចំពោះស្ថានភាពកុមាររងគ្រោះ ក្រោយពីរងការចាប់បោក និងធ្វើបាបយ៉ាងព្រៃផ្សៃនោះមក គឺមានរយៈពេល ចូល២៤ម៉ោងឯណោះ ដែលទារកតូចនេះ បានយំយ៉ាងឈឺផ្សាជាទីបំផុត សូម្បីតែនៅតាមផ្លូវ ក្នុងឡានពេទ្យ ឡើងពីខេត្តពោធិ៍សាត់ មកភ្នំពេញ គឺខាងគ្រូពេទ្យប្រចាំ បានឈប់ឡាន ចំនួន៣លើក តាមផ្លូវ ដើម្បីធ្វើចលនា សង្គ្រោះកុមាររងគ្រោះ ព្រោះគេមានសភាពមិនស្រួលខ្លាំង។ ទារកតូចនេះ មានការបោកត្រូវផ្នែកក្បាលរបស់ គេយ៉ាងធ្ងន់បំផុត ដែលវាទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការសង្គ្រោះ ។

ដោយឡែក នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ លោកផន ផល្លា បានបញ្ជាក់បន្ថែមអំពី ស្ថានភាពទារក អភ័ព្វខាងលើថា “សូមអរគុណមែនទែន ដល់មន្ទីរសង្គមកិច្ចខេត្តពោធិ៍សាត់ មន្ទីរពេទ្យខេត្តពោធិ៍សាត់ អង្គភាព ការពារកុមារ CPU សមត្ថកិច្ចស្រុកគាស់ក្រឡ និងសមត្ថកិច្ចស្រុករតនមណ្ឌល ក្នុងការដុតដៃដុតជើងចំពោះ ករណីទារកតូចម្នាក់នេះ យើងបានធ្វើការថតស្កែនទៅលើផ្នែកក្បាល និងរាងកាយ របស់ក្មេងទាំងមូលនៅ ព្រឹកនេះ លទ្ធផលកំពុងតែឋិតនៅក្នុងការវិភាគ និងវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យនៅឡើយ ប៉ុន្តែជារួម ខ្ញុំសម្គាល់ ឃើញថា ទារកនេះរាងស្រស់បស់ជាងម្សិលមិញ ហើយអន់ការយំផងដែរ…”៕

RELATED ARTICLES