Saturday, December 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះឪចុង ចាប់ជើងកូនតូច បោកនឹងដី ជាន់ក ជ្រមុជទឹក

វ៉ៃខ្នោះឪចុង ចាប់ជើងកូនតូច បោកនឹងដី ជាន់ក ជ្រមុជទឹក

បាត់ដំបង ៖ បុរសជាឪពុកចុងចិត្តកំណាច ដែលបានវាយដំធ្វើទារុណកម្មកូនតូចអាយុ៤ខែ យ៉ាងសាហាវព្រៃផ្សៃ ដោយចាប់ជ្រមុជទឹក ចាប់ជើងបោកទៅលើដី ហើយជាន់កថែម បណ្តាលឱ្យកូនតូចរងរបួសយ៉ាងធ្ងន់ និងកំពុង សង្គ្រោះក្នុងមន្ទីរពេទ្យនោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៣។

គួរបញ្ជាក់ថា ករណីទារុណកម្មទៅលើកុមារអាយុប្រមាណជាង ៤ខែនេះ បានមានការភ្ញាក់ផ្អើលឡើង កាលពី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចដីចម្ការមួយកន្លែង ស្ថិតនៅតំបន់ដាច់ស្រយាល នៅភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនមណ្ឌល។

ជនដៃដល់ជាឪពុកចុងដែលវាយដំធ្វើទារុណកម្មលើកូនអាយុ៤ខែ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ចាវ សុវណ្ណ អាយុ៣៨ឆ្នាំ មុខរបរកម្មករចាំចម្ការឱ្យគេ នៅចំណុចភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតន មណ្ឌល និងមានស្រុកកំណើតនៅភូមិតាស្តី ឃុំវាល ស្រុកវាលវែង ខេត្តពោធិ៍សាត់។

តាមប្រភពព័ត៌មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹង ថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន រួមជាមួយសមត្ថកិច្ចនគរបាលស្រុកគាស់ក្រឡ ស្រុកបាណន់ និងស្រុករតនមណ្ឌល បានធ្វើការសហ ការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបុរសម្នាក់ឈ្មោះចាវ សុវណ្ណ ដែលជាប់ពាក់ព័ន្ធក្នុងករណី ប្រើអំពើ ហិង្សាទៅលើក្មេងអាយុទើបតែបានជិត៤ខែ បណ្តាលឱ្យរងរបួស ហើយករណីនេះត្រូវបានលោកផន ផល្លា នាយកមណ្ឌលមែកឈើ ធ្វើការផ្សព្វផ្សាយ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ និងត្រូវបានអ្នកប្រើប្រាស់ បណ្តាញសង្គមបន្តចែកចាយជាបន្តបន្ទាប់។

ប្រភពដដែល បន្តថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលទទួលព័ត៌មានពីក្នុងបណ្តាញ សង្គម ទាក់ទងនឹងករណីបុរសម្នាក់ (ជាឪពុកចុង) បានប្រើអំពើហិង្សាទៅលើទារក ភេទប្រុសអាយុទើបតែបាន ជិត៤ខែ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបាននាំទៅសង្គ្រោះ នៅមន្ទីរពេទ្យ។ ទទួលបានព័ត៌នេះ សមត្ថកិច្ចខេត្ត បាត់ដំបង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ជាស្នងការ បានដឹកនាំបញ្ជាឱ្យធ្វើការ ស្រាវជ្រាវ រហូតឈានទៅឃាត់ខ្លួនបុរសឈ្មោះចាវ សុវណ្ណ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

ប្រភពខាងលើ បញ្ជាក់ថា ពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរស្រាវ ជ្រាវជុំវិញមូលហេតុដែល ទាក់ទងនឹងសកម្មភាពរបស់បុរសនេះហើយ។ ចំពោះក្មេងរងគ្រោះ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងការជួយ សង្គ្រោះពីគ្រូពេទ្យនៅឯមន្ទីរពេទ្យ នារាជធានីភ្នំពេញ។ ក្នុងករណីសមត្ថកិច្ចស្រាវជ្រាវរកឃើញថា បុរសជា ឪពុកចុងខាងលើ បានប្រព្រឹត្តសកម្មភាពល្មើសច្បាប់នោះនឹងត្រូវទទួលទោសកំហុស ទៅតាមផ្លូវច្បាប់ ជាធរមាន…។

គួររំលឹកថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញសង្គម ដោយមានការចែក រំលែកព័ត៌មាន ពាក់ព័ន្ធទៅនឹងបុរសជាឪពុកចុងចិត្តកំណាចឃោរឃៅម្នាក់ បានវាយធ្វើបាបកូនតូច របស់ខ្លួន ដែលទើបនឹងមានអាយុ៤ខែយ៉ាងសាហាវព្រៃផ្សៃ ដោយចាប់ ជ្រមុជទឹកផង ចាប់ជើងគ្រវីឡើងទៅលើផង រួចចាប់បោកទៅលើដី ហើយលោតទៅជាន់ថែមទៀត បណ្តាលឱ្យកូនតូចរងរបួសធ្ងន់ត្រង់ ក្បាល និងដងខ្លួន ពោរពេញទៅដោយស្នាមជាំ និងត្រូវបានស្ត្រីជាម្តាយ បានព្យាយាមបីកូនតូចរត់កាត់ព្រៃគេចពីក្រញ៉ាំប្តីកំណាច ដើម្បីស្វែងរក អន្តរាគមន៍ និងបញ្ផូនកូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

តាមប្រភពព័ត៌មានចុងក្រោយពីលោក ផន ផល្លា បានឱ្យដឹងកាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ថាក្មេងរង គ្រោះដែលត្រូវបានបុរសនោះចាប់បោកនោះ បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ ស្ថានភាពរបស់គេ គឺបាន ល្អប្រសើរច្រើន៕

RELATED ARTICLES