Saturday, December 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជួលផ្ទះ បើកល្បែងស៊ីសង ម្ចាស់ផ្ទះដឹង ប្តឹងប៉ូលិស

ជួលផ្ទះ បើកល្បែងស៊ីសង ម្ចាស់ផ្ទះដឹង ប្តឹងប៉ូលិស

ភ្នំពេញ ៖ ជនជាតិចិន ១ក្រុម បានជួលផ្ទះមួយកន្លែង ដើម្បីរៀបចំបើកល្បែងស៊ីសង ដោយបានដឹកទូហ្គេមជា ច្រើនគ្រឿង ចូលមកទុក ប៉ុន្តែមិនទាន់បានបើកលេងផង មិនឃើញបង់ថ្ងៃឈ្នួលផ្ទះផង ទើបម្ចាស់ផ្ទះនឹកឆ្ងល់ ក៏មកពិនិត្យមើល ឃើញផ្ទះចាក់សោជាប់ ទើបបើកសោចូលទៅមើល ប្រទះឃើញសុទ្ធតែទូហ្គេមជាច្រើនគ្រឿង រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ករណីបង្ក្រាបទីតាំងល្បែងស៊ីសងនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុង បុរីញូវថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

លោកវ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានបញ្ជាក់ប្រាប់ថា ផ្ទះខាងលើ ត្រូវបានម្ចាស់ជួលទៅឱ្យជនជាតិចិន រយៈពេល៣ខែមកហើយ ប៉ុន្តែរយៈពេល ២ខែចុងក្រោយនេះ ដោយសារតែមិនឃើញជនជាតិចិន ជាអ្នកជួលផ្ទះ នោះ បង់ថ្លៃឈ្នួលផ្ទះ ទើបម្ចាស់ផ្ទះ បានមកមើល ក៏ឃើញចាក់សោខាងក្រៅ ទើបម្ចាស់ផ្ទះបានចាក់សោចូល ទៅមើល ក៏ឃើញមានទូហ្គេមបាញ់ត្រី ចំនួន២ទូ ទូលេងហ្គេម ចំនួន៤ទូ ទើបដឹងថា ជនជាតិចិន ជួលផ្ទះរបស់ គាត់ បម្រុងបើកល្បែងស៊ីសង ទើបប្រញាប់រាយការណ៍ប្រាប់អាជ្ញាធរតែម្តង។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម រដ្ឋបាលសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោកវ៉ា សាវឿន ចៅសង្កាត់ ចុះចាប់យកមករក្សាទុកនៅសាលាសង្កាត់ចោមចៅទី៣ ជាបណ្តោះអាសន្ន៕

RELATED ARTICLES