Wednesday, November 20, 2024
Homeតារាខ្មែរស្រីស្អាតវណ្ណៈ បូរមី ៖សង្ឃឹមខ្ពស់”ពពិលខ្មៅ”      

ស្រីស្អាតវណ្ណៈ បូរមី ៖សង្ឃឹមខ្ពស់”ពពិលខ្មៅ”      

ភ្នំពេញ៖ភាពយន្ដខ្នាតធំរបស់ផលិតកម្ម Wonder Film Entertainment រឿង”ពពិលខ្មៅ”ត្រូវបានដាក់​សម្ពោធ​ជាផ្លូវការនៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គា ម៉ល កាលពីល្ងាចថ្ងៃទី១៣ មិថុនា ដោយមានអ្នកជំនាញភាពយន្ដ តារាសម្ដែង និងបណ្ដារសារព័តមានជាច្រើនស្ថាប័នបានចូលរួម។ភាពយន្ដនេះមានតារាសម្ដែងល្បីៗជាច្រើន​បានចូលរួមចាប់ដៃគ្នាក្នុងនោះមានដូចជាលិញ លិញ,រ៉ៃម៉ុន ម៉ានីន ,ស្វែង សុជាតា ,វណ្ណៈ បូរមី ,មីន ឈើរី,សុង សោភា ,បេ គីមសិញ,ឃីម ហ្សានីត ,ណាត ស៊ីណេត  និងឡាយ ស្រី ជាដើម ខណៈដែលចាងហ្វាងផលិត​កម្ម​មានលោករ៉ក់ លី ផលិតករស្រ៊ុន គីមហួរ និងដឹកនាំសម្ដែង ជ្រើសរើសតួសម្ដែង និងគ្រប់​គ្រងរូបភាពដោយ​លោក​សែម វិសាល ។

 ស្រីស្អាតវណ្ណៈ បូរមី ជាតួអង្គសំខាន់ក្នុងរឿង”ពពិលខ្មៅ” បានឲ្យដឹងថានាងសម្ដែងជាប្អូនស្រី​តួប្រុសហើយ​កើត​ជំងឺ ​​depression ដោយប្លង់នាងលេងភាគច្រើនគឺថតនៅពេលយប់ចឹងរាងហត់ច្រើនពិ​សេ​សនាងលេងជាតួពិការ​ជើងផងរឹតតែពិបាកសម្រាប់រូបនាងដែលមិនធ្លាប់ជួប។នាងថាលេងរឿងនេះព្រឺខ្លួនច្រើន តែនាងមានការរំពឹង​ខ្ពស់ ព្រោះសង្ឃឹមថាទស្សនិកជននឹងមកទស្សនារឿងនេះទាំងអស់គ្នា ហើយឈុតដែលនាងត្រូវសម្ដែង​ប្រើ​ពេលដល់​ទៅ​ជាង១ខែ ខណៈក្រុមការងារផលិតកម្មសម្រិតសម្រាំងបំផុតគឺស៊ីពេល១ឆ្នាំកន្លះទើបដាក់បញ្ចាំង។បរមី បន្ថែម​ថាទោះជានាងហាក់មានការពិបាកខ្លះក្នុងការលេងរឿងបែបខ្មោចក្ដី ប៉ុន្ដែនាងនឹងទទួល​ថតរឿងប្រ​ភេទ​​នេះបន្ដ​ទៀត ខណៈដែលរឿង”ពពិលខ្មៅ”នេះជាភាពយន្ដទី១ដែលនាងលេងជាតួអង្គ​​​ធំសំខាន់តែម្ដង។

រឿង”ពពិលខ្មៅ”នឹងដាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដចាប់ពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៣ នេះតទៅ ស្របពេលដែល​ការចំណាយត្រូវបានផលិតករបង្ហើបថាខ្ពស់ តែគុណភាពនៃភាពយន្ដនេះរំពឹងថានឹងធ្វើឲ្យភាព​យន្ដខ្មែរទទួល​បាន​​ការចាប់អារម្មណ៍លើរឿងខ្មែរថែមទៀតជាមិនខាន។

 លោកសែម វិសាល ជាអ្នកដឹកនាំសម្ដែងរឿង”ពពិលខ្មៅ”បានថ្លែងថារឿងនេះជាប្រ​ភេទ​រឿងបែបរន្ធត់ តែចំណុច​សំខាន់គឺនិយាយពីគ្រួសារ និងអ្វីកាន់តែពិសេសថែមទៀតសាច់តរឿងក៍មាន​ការបញ្ចូលជាពពិលខ្មែរ​យកជា​គោល ដើម្បីបញ្ចូលអត្តសញ្ញាណខ្មែរឲ្យបានច្រើនចូលទៅក្នុងភាពយន្ដ។លោកវិសាល បន្ថែមថាភាពយន្ដនេះជា​រឿងធ្វើឲ្យមានភាពជក់ចិត្តដល់ទស្សនិកជន ដែលការវិនិយោគ​ជាចំនួនខ្ពស់មួយ និងប្រើបច្ចេកទេសថ្នាក់​អន្ដរ​ជាតិ ហើយរឿង”ពពិលខ្មៅ”នេះមានវប្បធ័ម​មួយ​​​បែបអាស៊ី បែបផែនខ្មែរ ដោយមានចំណុចពិតជាក់ស្ដែង​ក្នុងជំ​នឿរ​របស់ខ្មែរ និងនិពន្ធ​បន្ថែមទៅតាមផ្ទៃរឿងដើម្បីឲ្យកាន់តែទាក់ទាញ។អ្នកដឹកនាំសម្ដែងភាពយន្ដល្បីឈ្មោះរូប​នេះបន្ថែមទៀតថាសូមឲ្យទស្សនិកជនវាយតម្លៃកុនខ្មែររឿងមួយនេះទៅតាមគុណភាពហើយសម្រាប់រូបលោកទទួលយករាល់មតិរិះគន់ដើម្បីស្ថាបនាគ្រប់ពេល ព្រមទាំងត្រូវការយោបល់ល្អៗពីអ្នកទស្សនាឲ្យបានច្រើន ដោយ​នឹង​អភិ​វឌ្ឍន៍ កែប្រែថែមទៀតដើ​ម្បីឲ្យភាពយន្ដខ្មែរមានទំនើបកម្មជាងមុន៕

RELATED ARTICLES