Wednesday, November 20, 2024
Homeតារាខ្មែរហេតុអីព្រាប សុវតិ្ថ ៖លើកតែកូនទី១ ?

ហេតុអីព្រាប សុវតិ្ថ ៖លើកតែកូនទី១ ?

ភ្នំពេញ៖ព្រាប សុវត្ថិ បានបើយុទ្ធសាស្រ្ដថ្មីខុសពីមុនពោលគឺកាលនៅហង្សមាសលោក​បាននាំ​យក​កូន​ទាំង៣ចេញច្រៀងសម្ដែងរូបគ្នាដោយមានបទខ្លះពួកគេទាំង៣ ត្រូវច្រៀង​សម្ដែង​ជា​មួយគ្នា និងជូន​កាល​ចាប់ដៃជាមួយលោកតែម្ដង។ប៉ុន្ដែពេលនេះព្រាប សុវត្ថិ បញ្ចេញតែកូន​ប្រុស​ច្បង​ម្នាក់ប៉ុណ្ណោះក្នុងការច្រៀង​ផលិតកម្មរួមអាមួយលោកនោះគឺសុវត្ថិ មុនីវណ្ណ ខណៈ​ដែល​កូនកំលោះទី២ សុវត្ថិ មុនីនាគ និងកូនទី៣ សុវត្ថិ សិរីវុឌ្ឍ លោកឧកញ៉ាសុវត្ថិ នៅផ្អឹបនៅ​ឡើ​យ បន្ទាប់ពីពួកគបានផុតកុងត្រានៅហង្សមាស។

សំណួរដែលមហាជនចង់ដឹងថាតើហេតុអ្វីបានជាព្រាប សុវត្ថិ មិនយកកូនទាំង​៣ចូល​Galaxy ​ដូចដែល​លោក​ធ្លាប់ធ្វើនៅហង្សមាស?

អ្នកជំនាញសិល្បៈបានលើកឡើងថារឿងព្រាប សុវត្ថិ មិនទាន់បញ្ចេញកូនទី២ និងទី៣ នាពេលនេះព្រោះ​តែចង់​រក្សារតម្លៃកូនៗរបស់លោកដើម្បីកុំឲ្យគេថាយកទៅម្ដងទាំង៣ ហាក់​ដូច​ជាមិនមានអ្វីដែលទាក់ទាញផ្សេងទៀត។អតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១២ មិថុនា ថាព្រាប សុវត្ថិ ជាអ្នកមានចំណេះដឹងខ្ពស់ម្នាក់ក្នុងចំណោមឧកញ៉ាៗ​ហេតុនេះការដែលលោក​មិនយក​កូនទាំង៣ចូលGalaxy ព្រមគ្នាដូចនៅហង្សមាសនោះអាចជាយុទ្ធសាស្រ្ដមួយ និងអាថ័កំបាំង​មិនឲ្យ​គេដឹងមុន។លោកថារឿងនេះគ្មានអ្នកណាអាចឆ្លើយច្បាស់ជាងព្រាប សុវត្ថិ នោះទេ ព្រោះនេះ​ជា​ការរៀបចំកូនៗរបស់លោក ខណៈដែលរូបលោកផ្ទាល់ក៍មិនអាចសន្និដ្ឋានបានទេ​ថាតើ​លោក​​សុវត្ថិ នឹងយកកូន២នាក់ទៀតចូលGalaxy នា​ពេលបន្ទាប់ឬយ៉ាងណាទេ?តារាចម្រៀង​ជើងចាស់រូបនេះបន្ថែមថាអំឡុងពេលដែលព្រាប សុវត្ថិ នាំកូនចូល​ហង្សមាសទាំង​៣នាក់នោះ​តាមលោកមើលកូនៗរបស់ឧកញ៉ានេះកាលនោះក៍មិនសូវលេចធ្លោខ្លាំងដែរ ពោលគឺ​មិន​ទាន់​អាចធ្វើព្យុះភ្លៀងបានទេ ហេតុនេះលោកគិតថាការឲ្យកូនតែមួយចូល​ច្រៀង​នៅ​Galaxy ទុក២នាក់សិន​នាពេលនេះរបស់ព្រាប សុវត្ថិ គឺជាការរៀបចំឲ្យកូនៗគាត់កាន់​តែមាន​គោលដៅ​ច្បាស់លាស់ជាងមុន។

តាមរយៈការលើកឡើងរបស់លោកនូ ស៊ឹប បែបនេះគេក៍អាចសន្និដ្ឋានបានថា​លោក​ព្រាប សុវត្ថិ អាចនឹងរុញ​កូន២នាក់ទៀតរបស់លោកឲ្យដើរលើវិថីជំនួញ​បន្ថែមពីលើអាជីព​ចម្រៀង​ផងដែរ ព្រោះលោកសុវត្ថិ មានមុខ​របរជាច្រើនក្រៅពីសិល្បៈនៅឆ្នាំ២០២៣ នេះពិ​សេស​លោកចាប់ដៃជាមួយឧកញ៉ាៗកាន់តែច្រើនក្រោយ​លោក​ទទួលបានគោរម្យងារ​ជាឧក​ញ៉ារយៈពេលជាង១ឆ្នាំនេះមក។ដោយឡែកក្នុងជំនួបជាមួយអ្នក​កាសែតកន្លងមក​លោកព្រាប សុវត្ថិ ថាកូនៗលោកសុទ្ធតែមានដុងសិល្បៈ ហេតុនេះលោកថាទេពកោសល្យមួយនេះគឺ​មិន​អាច​បោះបង់បានទេ គឺគ្រាន់តែរងចាំពេលវេលាដែលត្រូវបញ្ចេញប៉ុណ្ណោះ ហើយអ្វីៗបាន​រៀប​ចំ​ជា​ស្រេចអស់ទៅ​ហើយ។ប៉ុន្ដែសម្រាប់Fan កូនៗលោកសុវត្ថិ វិញបានលើកឡើងថាបើ​លោក​ឧកញ៉ាវ័យ៤៨ឆ្នាំ រូបនេះនៅតែផ្អឹបកូន​កំលោះទាំងពីររបស់លោកតទៅទៀត​ដោយមិនកំណត់​ពីពេលវេលាឡើងឆាកសារជាថ្មីឲ្យបានជាក់ទេ នោះ​ច្បាស់​​ជាធ្វើឲ្យពួកគេពិបាកក្នុងការ​ស្ដារ​មុខ​មាត់ម្ដងទៀតជាមិនខាន ព្រោះថាបច្ចុប្បន្នតារា​ផ្នែកយុវវ័យលេច​មុខកាន់តែច្រើនឡើងៗ។

 មជ្ឈដ្ឋានមហាជនមើលឃើញថាព្រាប សុវត្ថិ មិនត្រឹមតែប្ដូរវិធីក្នុងការលើក​កូនៗរបស់​នោះទេ ប៉ុន្ដែនៅឆ្នាំ២០២៣ នេះសុវត្ថិ មុនីនាគ ដែលជាកូនច្បងរបស់លោក​ក៍បាន​ប្ដូរស្ទីល​ច្រៀង​សម្ដែងផងដែរ នោះគឺពីមុនធ្លាប់តែច្រៀង​បែបមនោសញ្ចេតនា​តាមឪពុក​របស់​គេ តែ​ពេល​នេះឈានទៅច្រៀងចង្វាក់ហ៊ីបហបរ៉េបទៅវិញ ដោយមានការ​គាំទ្រយ៉ាងពេញ​ទំហ៊ឹង​ពីលោកសុវត្ថិ ទៀតផង។តែក្រៅពីនៅលើឆាកតន្រ្ដីនោះព្រាប សុវត្ថិ និងកូនច្បងមិន​ទាន់​ចេញ​បទ​រួមគ្នានៅ​Galaxy ឡើយ ខណៈដែលតាមព័តមានថាឥទ្ធិពលរបស់លោកសុវត្ថិ បើលោក​ចង់ឲ្យកូន២នាក់​ទៀតចូលច្រៀងនៅផលិតកម្មថ្មីនេះដែរ ច្បាស់ជាថៅកែផលិតកម្មនឹង​សម្រប​ខ្លួនតាម​ជានិច្ចព្រោះថាកូនៗ​របស់​លោកមាន​សម្ថភាពម្យាងៗម្នាក់មិនមែនល្បីឈ្មោះ​ទាំង​ស្រុង​ដោយសារតែឪពុកគេសណ្ដោងនោះទេ។

 លោកនូ ស៊ឹប បន្ថែមថាលោកមិនដែលបានតាមដានសម្ថភាពរបស់ទាំង៣លោកព្រាប សុវត្ថិ នោះទេ ព្រោះបច្ចុ​ប្បន្ន​លោករស់នៅជាយក្រុង អត់សូវមានអ៊ីនធើណេតប្រើ ហេតុ​នេះ​មិនអាចធ្វើការវាយតម្លៃថាតើកូនៗរបស់​ព្រាប សុវត្ថិ នៅចំណុច​ណាបានឡើយ​។ប៉ុន្ដែ​លោក​ជឿរ​ថាព្រាប សុវត្ថិ អាចនឹងមានវិធីថ្មីផ្សេងទៀតដើម្បីឲ្យ​កូនៗទាំងពីរ​របស់លោក​ដែល​មិន​ទាន់ចេញមុខជាថ្មីនោះពេលមកវិញមានការចាប់អារម្មណ៍ជាង​មុនដែលនោះ​គឺជាយុទ្ធសាស្រ្ដឲ្យកូនចេញ១សិន ផ្អឹបទុក២សិន៕

RELATED ARTICLES