Wednesday, November 20, 2024
Homeតារាខ្មែរស្រីស្អាតវណ្ណៈ បូរមី ៖ខ្លាចខ្មោច តែហ៊ានលេង​រឿងខ្មោច 

ស្រីស្អាតវណ្ណៈ បូរមី ៖ខ្លាចខ្មោច តែហ៊ានលេង​រឿងខ្មោច 

ភ្នំពេញ៖ស្រីស្រស់វណ្ណៈ បូរមី ជាតួអង្គសំខាន់ក្នុងរឿង”ពពិលខ្មៅ” បានឲ្យដឹងថានាងសម្ដែង​ជា​កើតជំងឺ ​​Depression ដោយប្លង់នាងលេងភាគច្រើនគឺថតនៅពេលយប់​ចឹងរាងហត់ច្រើនពិ​សេ​សនាងលេងជាតួ​ពិការ​ជើងផងរឹតតែពិបាក​សម្រាប់រូបនាងដែលមិន​ធ្លាប់​ជួប។នាងថាលេង​រឿង​​នេះព្រឺ​ខ្លួនច្រើន តែនាង​មានការ​រំពឹង​ខ្ពស់ ព្រោះសង្ឃឹមថា​ទស្ស​និក​ជននឹងមកទស្សនា​រឿងនេះច្រើន ហើយឈុតដែលនាងត្រូវសម្ដែង​ប្រើពេល​ដល់ទៅជាង​១ខែ ខណៈក្រុមការងារ​ផលិត​កម្មសម្រិតសម្រាំង​បំផុតគឺស៊ីពេល១ឆ្នាំកន្លះទើប​ដាក់​បញ្ចាំង​។បរមី បន្ថែម​ថាទោះជា​នាង​ហាក់មានការពិបាកខ្លះក្នុងការលេងរឿងខ្មោចក្ដី ប៉ុន្ដែនាង​នឹងទទួល​ថតរឿងប្រភេទ​នេះ​បន្ដទៀត ខណៈដែលរឿង”ពពិលខ្មៅ”នេះជាភាពយន្ដ​ទី១ដែល​នាងលេងជាតួអង្គ​​​ធំសំខាន់​តែម្ដង។

 លោកសែម វិសាល ជាអ្នកដឹកនាំសម្ដែងរឿង”ពពិលខ្មៅ”ដែលជ្រើសតួអង្គ​ស្រី​ស្អាត​វណ្ណៈ បូរមី ជាតួធំបានថ្លែង​ថារឿងនេះជាប្រ​ភេទ​រឿងបែបរន្ធត់ តែចំណុចសំខាន់គឺនិយាយពី​គ្រួសារ និងអ្វីកាន់តែពិសេសថែមទៀត​សាច់​រឿង​ក៍មាន​ការបញ្ចូលជាពពិលខ្មែរយក​ជា​គោល ដើម្បីបញ្ចូលអត្តសញ្ញាណខ្មែរឲ្យបានច្រើនចូលទៅ​ក្នុងភាព​យន្ដ។លោកវិសាល បន្ថែមថា​ភាព​យន្ដនេះជារឿងធ្វើឲ្យមានភាពជក់ចិត្តដល់ទស្សនិកជន ដែលការវិនិយោគ​ជាចំនួនខ្ពស់មួយ និងប្រើបច្ចេកទេសថ្នាក់អន្ដរជាតិ ហើយរឿង”ពពិលខ្មៅ”នេះមានវប្បធ័ម​មួយ​​​បែបអាស៊ី បែប​ផែនខ្មែរ ដោយមានចំណុចពិតជាក់ស្ដែងក្នុងជំនឿររបស់ខ្មែរ និងនិពន្ធ​បន្ថែមទៅតាម​ផ្ទៃរឿង​ដើម្បីឲ្យកាន់តែទាក់​ទាញ។អ្នកដឹកនាំសម្ដែងភាពយន្ដល្បីឈ្មោះរូបនេះបន្ថែម​ទៀតថាសូមឲ្យទស្សនិកជនវាយតម្លៃកុនខ្មែរ​រឿងមួយ​នេះទៅតាមគុណភាពហើយសម្រាប់រូប​លោកទទួល​យកមតិរិះគន់ដើម្បីស្ថាបនាគ្រប់ពេល ព្រមតាំងត្រូវ​ការយោ​បល់​ល្អៗពីអ្នក​ទស្សនាឲ្យបាន​ច្រើន ដោយនឹងអភិវឌ្ឍន៍ កែប្រែថែមទៀតដើ​ម្បីឲ្យភាពយន្ដខ្មែរមាន​ទំនើបកម្ម​ជាង​​មុន។

 គូរបញ្ជាក់ថានាងវណ្ណៈ បូរមី ជាអតីតFreshie ហើយមុនសម្ដែងរឿង”ពពិលខ្មៅ”នេះ​នាងក៍​ធ្លាប់ថតភាពយន្ដបាន​មួយចំនួនផងដែរ ហើយការថតភាពយន្ដបែបរន្ធត់(ខ្មោច)​នោះនេះ​ជា​លើកទី៣សម្រាប់នាង។បរមី សារភាពថា​រូប​នាងជាមនុស្សម្នាក់ដែលជឿរ​លើអបិយ​ជំ​នឿរ​​របស់ខ្មែរ និងពិតជាខ្លាចពេលនឹកដល់ខ្មោចលងមែន ។នាងថា​ក្រោយ​ថតឈុតមានខ្មោច​នាវេលាពេលយប់ដែលប្លង់ភាគច្រើននៅជាយក្រុងនោះចប់ គឺនាងសួរអ្នករួមការងារ​និង​តួ​សម្ដែង​ដ៍ទៃថា​អ្នក​ណា​​​ខ្លះទៅផ្លូវផ្ទះជាមួយនាងគឺទៅជាមួយគ្នាតែម្ដង ព្រោះនាងហាក់ព្រឺសំបុរ ។ប៉ុន្ដែនាង​ថា​ពេល​ទៅ​ដល់ផ្ទះ​ការភ័យខ្លាចក្នុងអារម្មណ៍ទាំងនោះក៍បាត់ទៅវិញអស់ ហើយ​ពេល​ងូតទឹក​នាង​មិន​បិតភ្នែក ព្រោះតែខ្លាចថតរឿងខ្មោចនោះទេ ពោលគឺបើកភ្នែកធម្មតា ។តា​រាវ័យក្មេងរូប​នេះថានោះគ្រាន់តែជា​អារម្មណ៍​មួយប៉ុណ្ណោះ ដែលពេលថតរឿងខ្មោចមចេះតែ​ភ័យ​ខ្លាចខ្លះៗ តែនាងមិនដែលឃើញខ្មោចមកលងនាងផ្ទាល់​ឡើយ។យ៉ាងណានាងថា​ដោយ​សារតែជានារី​ខ្មែរដែលដក់អារម្មណ៍ទៅដោយអបិយជំនឿរនោះទើប​ពេល​ថតម្ដងៗ​នាង​តែងតែអុជធូប ដើ​ម្បីសុំកុំឲ្យមានហេតុការណ៍អាក្រក់ណាកើតឡើងពេលថត ហើយជាការ​សង្កេត​របស់នាងគឺ​ពេលអុជធូបហើយពិតជាគ្មានភាពរអាក់រអួលក្នុងការថតសម្ដែងមែន តែបើ​មិនបានអុជធូប វិញក្រុម​ការងារដឹងតែពីជួបរឿងរដាក់រដុបជាមិនខាន ដែលចំណុចនេះ​ហើយ​ធ្វើ​ឲ្យ​នាង​មានជំនឿរ​ជាប់​ក្នុងខ្លួន។

 ថ្វីត្បិតតែស្រីស្រស់វណ្ណៈ បូរមី ថាខ្លួនខ្លាចខ្មោចមែន តែនាងមិនញ៉ាចនោះទេ ពោលគឺ​សម្រាប់ការថត​ភាពយន្ដ​ក្រោយៗទៀតនាងនៅតែហ៊ានសម្ដែងរឿងប្រភេទនេះតទៅទៀតដែលនោះព្រោះតែការស្រលាញ់សិល្បៈ ត្រូវ​តែហ៊ានលះបង់និងបង្ហាញពីសម្ថភាពខ្លួនឲ្យដល់​គោល​ដៅដែលចង់បាន។ប៉ុន្ដែក្រៅពីនាងបរមី មានតារាសម្ដែង​ជាច្រើនបានប្រកាន់គោល​ការណ៍​ខុសពីនាងគឺបើពួកគេខ្លាចខ្មោច មិនទទួលថតរឿងខ្មោចតែម្ដង ព្រោះតែ​មាន​តារា​ខ្លះ​ពេល​ភ័យបុកពោះដល់ឈុតលេងខ្មោចនោះស្រាប់តែត្រូវខ្មោចចូលខ្លួនមែនទែន ឬលងនៅ​នឹង​មុខ​​ស្រស់​ៗ​​ធ្វើឲ្យពួកគេប៊ះសក់ក៍មាន។តែសម្រាប់តារាទឹកភ្នែកនាងនី មុនីនាថ វិញ​ក្នុង​នាមជាតារាសម្ដែងអាជីពម្នាក់​នាង​មិនដែលបដិសេធក្នុងការសម្ដែងដែលផលិកតករចង់បានឡើយ ហើយមុនីនាថ ថែមទាំងហ៊ានលេងឈុត​ជា​ខ្មោច​ស្រីចូល​ទៅដេកក្នុងក្ដាមមឈូស​ដែលកប់កណ្ដាលព្រៃក្នុងរឿង”នាងនាថ”ផលិតដោយប៉ុស្ដិ៍លេខ៥ ទៀត​ផងទើប​ធ្វើឲ្យ​ទស្ស​និក​ជនស្គាល់ពីសម្ថភាពរបស់នាងថាអាចលេងបានគ្រប់ទម្រង់​ដែលផលិតករត្រូវការ។ចំពោះ​ស្រី​ក្មេងវណ្ណៈ បូរមី វិញគេចាំមើលថាការប្រកាសថាខ្លួនហ៊ានទទួលថតរឿងខ្មោចតទៅ​ទៀត​នោះ តើនាង​អាចសម្ដែងឈុតពិសេសដូចនី មុនីនាថ ដែរ ឬទេ បើផលិតករតម្រូវ?

RELATED ARTICLES