ភ្នំពេញ៖ក្នុងឈុតជាកូនក្រមុំដ៍ស្រស់ស្អាតសុខ ពិសី បង្ហាញអារម្មណ៍ឲ្យគេដឹងថានាងចង់ធ្វើជាកូនក្រមុំមែនទែននោះគឺការបោះពាក្យថា”រកកូនកំលោះអត់ឃើញ”។គ្រាន់តែតារាសាច់សខ្ចីវាចាបែបនេះភ្លាមអ្នកដាក់សំណើរសុំធ្វើជាកូនកំលោះមែនទែនរបស់នាងមិនចេះខ្វះក្នុងនោះមានទាំងFan របស់នាងខ្លះក៍ចង់បន្លំធ្វើជាម្ចាស់ចិត្តនាងដែរ តែពិសី រក្សារភាពស្ងៀមស្ងាត់ ហើយគេជឿរថានោះគ្រាន់តែជាការធ្វើតេស្ដទៅលើអ្នកគាំទ្ររបស់នាង ឬDrama ប៉ុណ្ណោះ ព្រោះតាមការពិតពិសី មិនមែនបេះដូងនៅទំនេរឡើយ។បុរសដែលមានភាគរយខ្ពស់ក្លាយទៅជាស្វាមីរបស់ពិសី គឺនៅតែត្រូវបានគេសន្និដ្ឋានថាជាលោកឡាយ សុខចំរើន ដែលជាថៅកែរបស់សាន់ដេដដែល ទើបខ្លះនិយាយទៅពិសី ថាទៅរកកូនកំលោះឯណាទៅបើនៅជិតនាងហ្នឹងហើយតើ…។
សុខ ពិសី ក្រៅពីជាតារាត្រូវប៉ាន់ស្ពតធំៗនោះនាងក៍តែងតែថតឃោសនាសម្អាងការជារៀងរាល់ឆ្នាំផងដែរ ហើយដោយសារតែហាក់ស៊ាំនិងការគ្រងឈុតកូនក្រមុំបែបនេះហើយទើបនាងចង់ប្រើឈុតប្រពៃណីខ្មែរទាំងនោះក្នុងថ្ងៃពិសេសរបស់នាងពិតប្រាកដ រហូតពេលខ្លះនាងស្រម៉ៃចង់រៀបការម្នាក់ឯងទៀតផង ក្រោយមានការលើកទឹកចិត្តពីអ្នកគាំទ្រថាពេលនាងគ្រងឈុតកូនក្រមុំបែបនោះទៅស្អាតដូចព្រះនាង។ប៉ុន្ដែគ្មានឈុត១ណាដែលពិសី និងលោកចំរើន ហ៊ានថតរួមគ្នាជាសម្លៀកបំពាក់កូនកំលោះក្រមុំកំលោះនោះទេ ពោលគឺស្រីស្រស់ថតតែជាមួយតារាម៉ូដែលប្រុសហើយពេលចប់បែកគ្នារៀងៗខ្លួនទើបពិសី ធ្លោយមាត់ថាមិនដឹងកូនកំលោះពិតរបស់នាងមិនដឹងនៅឯណាបែបនេះ។
សុខ ពិសី ជាតារាលេងសម្រស់ម្នាក់ដែលគិតមកដល់ឆ្នាំ២០២៣ នេះនៅមិនទាន់មានតារាចម្រៀងរូបណាស៊ីដាច់នាងឡើយ បើទោះជាឆ្នាំនេះនាងមានអាយុ៣៣ឆ្នាំទៅហើយក្ដី ។នាងត្រូវបានគេព្យាករណ៍ថានឹងបញ្ចប់អាជីពរបស់ខ្លួននៅសាន់ដេដូចគ្នាទៅនិងឱក សុគន្ធកញ្ញា នៅហង្សមាសដែរ ប៉ុន្ដែនៅពេលដែលពិសី ក្លាហានហ៊ានដឹកដៃគូស្នេហ៍ចូលរោងការនោះឥទ្ធិពលរបស់នាងនឹងខ្លាំងជាងសុគន្ធកញ្ញា ដែលជាប្អូនថ្លៃថៅកែហង្សមាសទៅទៀត ព្រោះពិសី នឹងត្រូវគេហៅថា”មេស្រី ឬថៅកែសាន់ដេ”តែម្ដង។តែគូរឲ្យស្ដាយក្រោយស្រីស្អាតពិសី បែកធ្លាយរឿងស្នេហាជាមួយលោកចំរើន ជាង១០ឆ្នាំមកហើយ ប៉ុន្ដែពេលនេះពួកគេនៅតែមិនហ៊ានសារភាពស្នេហ៍នៅឡើយ ទើបធ្វើឲ្យដំណឹងរៀបការអ្នកទាំងពីរនៅតែអាថ័កំបាំងនិងស្ងាត់ឈឹងដដែល ទោះជាមានFan ចង់ឃើញពួកគេរៀបការដោយបើកចំហដូចតារាល្បីៗដ៍ទៃទៀតក្ដី។
ប្រភពបានឲ្យដឹងថាបើសុខ ពិសី ពិតជាចង់ធ្វើកូនក្រមុំមែននោះគឺចង់ពេលណានោះនឹងចេញរូបរាងនៅពេលនោះភ្លាម ព្រោះថាលោកចំរើន តែងតែសម្របខ្លួនតាមនាងជានិច្ច ហើយការពន្យាពេលរៀបការអស់ជាច្រើនឆ្នាំមកហើយរបស់ពិសី នាពេលនេះ គឺគ្មានហេតុផលណាដែលក្រៅពីនាងខ្លាចអាជីពចម្រៀងធ្លាក់ចុះដូចតារាស្រីល្បីៗមួយចំនួនដែលមានប្ដីនិងកូនហើយ ខ្លះហៅលែងឭនោះឡើយ។តាមព័តមានថាពិសី ត្រូវឪពុកនាងលោកសុខ ហេង ដែលជាមន្រ្ដីយោធាបានជម្រុញឲ្យនាងរៀបការជាច្រើនឆ្នាំមកហើយ គឺដូចគ្នាទៅនិងលោកអ៊ូ វ៉ាវ ឪពុកអ៊ីវ៉ា ចង់ឲ្យស្រីនាថ បញ្ចប់ភាពនៅលីវដែរ ។ប៉ុន្ដែឪពុកពិសី មិនហ៊ានបង្ខំនាងឡើយ ព្រោះទាក់ទងដល់អាជីពចម្រៀងនាង ហេតុនេះហើយបានជាពិសី នៅតែមិនអាចស្លៀកពាក់ឈុតកូនក្រមុំមែនទែនដូចសុគន្ធកញ្ញា ,សួស វីសា និងសុគន្ធ និសា ជាដើមរហូតមកដល់សព្វថ្ងៃ។យ៉ាងណាគេជឿរថាពិសី នឹងមិនប្រើពេលលាក់បាំងស្នេហ៍រហូតដល់១ទសវត្សន៍ថែមទៀតនោះទេ ព្រោះការជ្រើសផ្លូវនោះនឹងធ្វើឲ្យនារីផ្សេងដែលចង់ធ្វើជាថៅកែស្រីសាន់ដេនឹងនៅតែអាចប្រជែងស្នេហ៍នាងបានគ្រប់ពេល។ដោយឡែកតារារួមអាជីពបានសរសើរពិសី ថានាងជាតារាដែលមានជម្រើសស្នេហ៍ច្រើនពោលគឺបើចង់ធ្វើជាជំទាវ មិនឆ្ងាយពីកណ្ដាប់ដៃនាងឡើយ តែពិសី សុខចិត្តជ្រើសម្ចាស់ស្នេហ៍ជាបុរសម្នាក់ដែលដឹងច្បាស់ពីអាជីពចម្រៀងរបស់នាងដូចគ្នាទៅនិងឱក សុគន្ធកញ្ញា ដែរ ដែលចំណងស្នេហាបែបនេះត្រូវគេជឿរថានាងប្រាកដជារក្សារចំណងស្នេហាបានយូអង្វែងជាងការយកប្ដីជាបុរសនៅក្រៅសិល្បៈជាមិនខាន។
ក្រៅពីសុខ ពិសី តារាដែលសាងស្នេហ៍ដោយមិនបើកចំហនៅឆ្នាំ២០២៣ នេះមានដូចជានាងអ៊ីវ៉ា ,រ៉េត ស៊ូហ្សាណា ,តន់ ច័ន្ទសីម៉ា ,គង់ វង្សយ៉ាទី និងថន លក្ខិណា ជាដើម។Fan រងចាំមើលថាតើកូនកំលោះរបស់ពិសី នឹងហ៊ានចេញមុខ ឬអត់នៅពេលដែលស្រីស្អាតថាបាត់ភត្រាកូនកំលោះនាងមិនដឹងទៅណាបែបនេះ ?