Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរស្រីលួចទំពាំង រួមភេទកាត់កង ចាប់មកដុះក្អែល ទាំងក្រុម

ចោរស្រីលួចទំពាំង រួមភេទកាត់កង ចាប់មកដុះក្អែល ទាំងក្រុម

ភ្នំពេញ ៖ យុវជន ១ក្រុម ដែលជាអ្នកផលិតវីដេអូ និងសម្តែងបែបអាសអាភាស រោលរាល ក្តៅសាច់ អសីលធម៌ បង្ហោះតាមបណ្តាញសង្គម ក្នុងបំណងទាក់ទាញឱ្យមានអ្នកចូលមកទស្សនា (Views) វីដេអូរបស់ខ្លួនច្រើនដើម្បី រកប្រាក់ចំណូល បម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន  ត្រូវបានមន្ត្រីក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃក្រសួង វប្បធម៌និងវិចិត្រសិល្បៈ កោះហៅមកដុះក្អែល (អប់រំ) ជាលើកទី២។

ក្រុមយុវជនផលិតវីដេអូ ដែលត្រូវក្រសួងួវប្បធម៌កោះហៅមកដុះក្អែល ជាលើកទី២ នោះ មានផេកហ្វេសប៊ុក ឈ្មោះ Bro Kdey Short Film ទាំងអ្នកដឹកនាំផលិត និងតួអង្គសម្តែង សរុបមានសមាជិកប្រុសស្រី ចំនួន៥នាក់ (ប្រុស២ ស្រី៣)។

គួរបញ្ជាក់ថា នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការរិះគន់យ៉ាងខ្លាំងទៅលើយុវជន ១ក្រុម ដែលជារឿយៗ តែងបង្កើតវីដេអូបែបអាសអាភាស ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ខ្មែរ  ហើយធ្លាប់ត្រូវបានក្រុមប្រឹក្សា ពិន័យនិងលើកសរសើរ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ហៅមកអប់រំម្តងរួចមកហើយ តែពួកគេមិនរាង ចាលឡើយ បែរជាថ្មីៗនេះ ពួកគេបានផលិតវីដេអូថ្មីមួយ បែបអាសអាភាស ដោយឆ្លៀតយកករណីចោរលួច ទំពាំង ដែលកំពុងល្បីតាមបណ្តាញសង្គម នាពេលថ្មីៗនេះ យកមកថតសម្តែង ដោយតួអង្គស្រីសម្តែងជា ចោរលួចទំពាំង ត្រូវតាម្ចាស់ទំពាំងតាមទាន់ ចាប់បាន ក៏ដាក់ទណ្ឌកម្មកាត់កងគ្នា ដោយការរួមភេទ។  ទីបំផុតក្រុមផលិតវីដេអូបែបអាសអាអាភាសនោះ ត្រូវបានមន្ត្រីក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃក្រ សួងវប្បធម៌ និងវិចិត្រសិល្បៈ ហៅមកអប់រំទូន្មានប្រៀនប្រដៅ ម្តងទៀត។

ទោះបីជាយ៉ាងណា មហាជនដែលរិះគន់យ៉ាងផុលផុសចំពោះការផលិតវីដេអូបែបអាសអាភាស របស់ក្រុម ខាងលើ បានសំណូមពរឱ្យស្ថាប័ន្ធពាក់ព័ន្ធ ចាត់វិធានការផ្លូវច្បាប់ ទៅលើក្រុមផលិតករវីដេអូអសីលធម៌ ទាំងនេះថែមទៀត មិនគួរត្រឹមតែការអប់រំ ធ្វើកិច្ចសន្យាទៀតទេ ព្រោះនេះមិនមែនជាលើកទី១ទេ៕

RELATED ARTICLES