ខេត្តសៀមរាប ៖ រថយន្តតាក់ស៊ី អន្លង់វែង សៀមរាប បើកក្នុងល្បឿនលឿន ខណៈ មកដល់ចំណុចផ្លូវកោង ប្រហែលជាង១០០ ម៉ែត្រ មិនបានប្រុងប្រយ័ត្ន បួងចង្កូតមកវិញ មិនទាន់ជ្រុលបុកចំពីមុខរថយន្តឡិចស៊ីស RX 300 ដឹកភ្ញៀវថៃ២នាក់ម្តាយនិងកូនពេញទំហឹង បណ្តាលឱ្យរបួសធ្ងន់ស្រាលទាំងសងខាងចំនួន៨នាក់។ ហេតុការណ៍បង្កឱ្យមានការកកស្ទះ ចរាចរណ៍ បានកើតឡើង នៅម៉ាង១០ព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅលើចំណុច ផ្លូវជាតិលេខ៦៧ ក្នុងភូមិទួលក្រួស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាល ចរាចរស្រុកបន្ទាយស្រី បានឱ្យដឹងថា មុនកើត ហេតុ មានពលរដ្ឋរាយការណ៍មកថា មាន រថយន្តកាមរីស៊េរីឆ្នាំ៩៣ រត់តាក់ស៊ីពីអន្លង់វែង ទៅសៀមរាប បុកជាមួយរថយន្តឡិចស៊ីស RX300 ពណ៌ស ដឹកភ្ញៀវថៃ២នាក់ម្តាយនិង កូនស្រី បណ្តាលឱ្យរបួសរដូករណែលពេញលើ ដងផ្លូវ។ បន្ទាប់ពីមានសេចក្តីរាយការណ៍មក អធិការស្រុកបន្ទាយស្រីភ្លាម កម្លាំងជំនាញរបស់ សណ្តាប់ធ្នាប់ចរាចរណ៍ស្រុក ក៏បានចុះទៅដល់ ទីតាំងកើតហេតុ រួចក៏បានធ្វើការវាស់វែង ដើម្បី យករថយន្តទាំង២គ្រឿង ចេញកុំឱ្យកកស្ទះចរាចរណ៍នៅលើផ្លូវ។
ប្រភពបានបញ្ជាក់ថា អ្នកបើកបររថយន្ត តាក់ស៊ី ឈ្មោះឡូញ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរតាក់ស៊ីពីអន្លង់វែង ទៅសៀមរាប ដឹក ភ្ញៀវចំនួន៤នាក់ ក្នុងទិសដៅពីជើងមកត្បូង។ រថយន្តម៉ាកកាមរី ស៊េរីឆ្នាំ៩៣ ពណ៌ប្រផេះ ពាក់ស្លាកលេខ កណ្តាល ២ៅ–០២៥៣ (បាក់ជើង ទាំងសងខាង)។ ចំណែកអ្នករួមដំណើរមាន ក្មេងចាស់ទាំង៤នាក់ទៀត ទី១–ឈ្មោះទិត្យ មុន្នី ភេទស្រី អាយុ៥៦ឆ្នាំ មានទីលំនៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (របួសធ្ងន់) ទី២–ឈ្មោះស៊ីន ឧត្តម វឌ្ឍនៈ ភេទប្រុស អាយុ២ឆ្នាំ ត្រូវជាចៅរបស់ ទិត្យ មុន្នី (របួសធ្ងន់) ទី៣–ឈ្មោះស្រី ចន្ថា ភេទ–ប្រុស អាយុ៣៣ឆ្នាំ រស់នៅ ស្រុកអន្លង់វែង (របួសធ្ងន់)ទី៤–ឈ្មោះស្រី ចន្ទី ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្អូនបង្កើត រស់នៅស្រុក អន្លង់វែង (របួសធ្ងន់)។
ក្រោយពេលកើតហេតុ អ្នករត់ឡានតាក់ស៊ី ផ្សេងទៀត បានមកដឹកយកតៃកុងតាក់ស៊ី ដែល ត្រូវរបួសបាក់ជើងនោះ យកទៅសង្គ្រោះនៅ មន្ទីរពេទ្យឯកជន ក្នុងខេត្តសៀមរាប មុនគេ បង្អស់។ រីឯអ្នកបើករថយន្ត១គ្រឿងទៀត ឈ្មោះដូ ចេងហុង ភេទប្រុស អាយុ៥០ឆ្នាំ មាន មុខរបរដឹកភ្ញៀវ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង ចេញពីទីរួមខេត្តសៀមរាប ទៅអន្លង់វែង បើករថយន្តម៉ាកឡិចស៊ីស RX ៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-0793 បាក់ស្មង ជើងស្តាំធ្ងន់។ អ្នករួមដំណើរ ២នាក់ម្តាយនិងកូនស្រី ឈ្មោះ PAPA ISARA អាយុ៤១ឆ្នាំ និងកូនស្រី ឈ្មោះ SARAH BEIH អាយុ៨ឆ្នាំ (របួសស្រាល) ដើម្បីធ្វើ ដំណើរចូលទៅប្រទេសថៃវិញ តាមច្រកទ្វារ ជាំស្រង៉ាំ។ ក្រោយពេលកើតហេតុ សមត្ថកិច្ច បានជួយហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន២គ្រឿង ដឹកជនរងគ្រោះយក ទៅសង្គ្រោះ ចំណែករថយន្តត្រូវបានខូចខាត ទាំងសងខាង។
បច្ចុប្បន្ន រថយន្តតាក់ស៊ីបង្ក និងរថយន្ត ឡិចស៊ីស RX300 ត្រូវបានកម្លាំងជំនាញអូស យកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកបន្ទាយស្រី ដើម្បីឱ្យភាគីទាំងសងខាង ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕ ច័ន្ទ សុភាព