Wednesday, November 20, 2024
Homeតារាខ្មែរពេជ្រ សូលីកា ៖ស្ងាត់រឿងគូស្នេហ៍ថ្មី

ពេជ្រ សូលីកា ៖ស្ងាត់រឿងគូស្នេហ៍ថ្មី

ភ្នំពេញ៖អ្នកមេម៉ាយពេជ្រ សូលីកា អាចនឹងប្រឈម”ត្រីរ៉ស់ក៍រួច ទន្សាយក៍រួច”ព្រោះ​ក្រោយ​ភ្លាមៗនៃ​ការចែក​ផ្លូវជាមួយអតីតគូដណ្ដឹងមកពីអូស្រា្ដលីលោកគឹម ហាន កាលពីខែកក្កដា ឆ្នាំ២០២២ នាងត្រូវបានគេសង្ស័យ​ថាបានបង្កាត់​ភ្លើងស្នេហាជាមួយតារាចម្រៀង​លេងម៉ូដ​សាក់ និងជាកូនមន្រ្ដីធំផ្កាយ២នោះគឺលោកថុល សុភិទិ ព្រោះពួកគេស្និតគ្នាទាំងក្នុងនិង​ក្រៅ​ឆាក​។ប៉ុន្ដែរឿងស្នេហ៍ថ្មីសូលីកា ១នេះបានក្រឡាប់ចាក់ទៅវិញខុសពីការ​សន្និដ្ឋានរបស់Fan ទាំងសងខាងព្រោះនៅទីបំផុតភិទិ បានបង្ហាញម្ចាស់ចិត្តជាអ្នកមេម៉ាយកូន១ដែរ តែមិនមែន​នាង​សូលីកា នោះទេ តែគឺជានាងម៉ានីន ដែលពេលនេះកំពុងមានផ្ទៃពោះទៀត​ផង។ចំពោះ​នាង​សូលីកា វិញ​ពេលនោះនាងហាក់ស្រាលខ្លួនព្រោះតែលែង​ត្រូវបានគេសង្ស័យថាស្រី​ស្នេ​ហ៍​​របស់ភិទិ ទៀតដូចនេះអត់សូវឈឺ​ក្បាលរឿងគេសួរនាំដូចមុនឡើយ​។ប៉ុន្ដែអ្នកខ្លះបែជា​បង្អា​ប់​​​នាងថាល្បីនិងស្អាតប៉ុណ្ណឹងដែរមិនគូរណាកូន​ផ្កាយ២​មើលរំលងនាងសោះទើប ពេល​នោះ​ស្រីពេជ្រ ហៅសូលីកា បង្ហាញគូស្នេហ៍ថ្មីជាបុរសម្នាក់នៅក្រៅរង្វង់សិល្បៈ​និងមានរូបរាង​សង្ហារ​មិនចាញ់ភិទិ នោះទេ។តែចំណងស្នេហាថ្មីរបស់ស្រីពេជ្រ ហាក់មិនទាន់ច្បាស់លាស់​ ទើប​ពួកគេមិនសូវហ៊ានបង្ហាញជាសាធារណៈ គឺមួយប្រាវហើយចេញមុខតែតាមIG ប៉ុ​ណ្ណោះ ក៍ស្ងាត់បាត់ដំណឹងទៅ​វិញ​តែម្ដង នាំឲ្យFan របស់សូលីកា លើកឡើងថាចំណងស្នេហា​មួយ​នេះពួកគេមិនទាន់យល់ចិត្តគ្នា១០០% ទេ។អ្វីដែលគូរឲ្យចម្លែកនៅលើIG របស់សូលីកា ក៍មិន​មានបញ្ចេញរូបភាពសូលីកា និងបុរសនោះថែមទៀតដែរ បើ​ទោះជាមើល​ទៅពួកគេហាក់​កំ​ពុង​​តែមានទំនាក់ទំនងគ្នាដោយរលូន ហើយគេជឿរថានាង​សូលីកា ចង់បង្ហាញ​ឲ្យគេដឹងថា​នាងមានស្នេហាថ្មីជាផ្លូវការតាមរយៈការភ្ជាប់ពាក្យ ឬរៀបការជាមួយបុរស​នោះដូចដែលនាង​ធ្លាប់​រៀបផែនការណ៍ជាមួយអតីតគូស្នេហ៍លោកគឹម ហាន ក៍ដោយ តែរហូតមកដល់​ពេលនេះ​គ្មានដំណឹង​អ្នកមេ​ម៉ាយធ្វើកម្មវិធីពិសេសរបស់ខ្លួនទៀតទេ។

 ពេជ្រ សូលីកា ត្រូវបានគេចាត់ទុកថានាងជាជាតារាសម្បូរមន្ដស្នេហ៍ម្នាក់​ពោលគឺ​ទោះ​ជានាងធ្លាក់ខ្លួន​មេម៉ាយ​កូន១ក្ដី តែនាងមានជម្រើស្នេហ៍ច្រើន ដោយសារតែមានបុរសមិនតិច​ឡើយ​ដែល​រងចាំស្អំរបួសបេះដូងនាងក្នុង​នោះមានទាំងអ្នកក្នុង និងក្រៅស្រុក។ប៉ុន្ដែសញ្ញា​ស្នេហ៍​ថ្មីរបស់ស្រីពេជ្រ គឺជាអ្នកនៅក្រៅរង្វង់សិល្បៈដូច​មុន​ទៀត ហេតុនេះហើយមិនយូទេ​នាងអាច​នឹងបង្ខំចិត្តលាតត្រដាងរឿងស្នេហាមួយនេះជាចំហជាមិនខាន ដើម្បី​ឆ្លើយតបទៅ​អតីតគូស្នេហ៍ដែលពេលនេះកំពុងមានថ្មី​ បើទោះជាក្រោយប្រេះឆាស្នេហ៍អ្នកទាំងពីរ​មិនដែល​ហែក​ហួគ្នា ឬប្រាប់ពីមូលហេតុនៃការដើរដល់ទីបញ្ចប់ពីរឿងស្នេហារបស់ពួកគេ​និងគ្មានអ្នក​ណា​​ម្នាក់​ទម្លាក់កំហុស​ឲ្យគ្នាទៅម្ខាងៗក្ដី តែសូលីកា បានបរាជ័យទាំង២ច្រក បន្ទាប់ពីនាង​លែង​ជាគូដណ្ដឹងលោកហាន នោះគឺទី១ មង្គលការយ៉ាងធំដែលជាក្ដីស្រម៉ៃរបស់​នាងតាំងពីឆ្នាំ​២០២១ ដើម្បីកប់ដានស្នេហ៍ដ៍ខ្មៅងងិតនាពេលអតីតកាល និង​ទី២ គម្រោងចេញទៅរស់នៅ​លើទឹកដីអូស្រា្ដលី។ប្រភពបានឲ្យដឹងថាពេលនេះសូលីកា សប្បាយរីករាយតែ​នៅលើ​ឆាក​តន្រ្ដី​​ប៉ុណ្ណោះ តែនៅក្រៅឆាកភាគច្រើននាងស្រងូតស្រងាត់ខ្លាំង ព្រោះត្រូវទទួល​បន្ទុកចិញ្ចឹម​កូន​និង​ប្អូនស្រី ពិសេសគឺម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីស៊ិន ស្រីនាង ជាប់គុក១២ឆ្នាំ រឿង​សម្លាប់គូ​ស្នេហា​ភេទ​ដូចគ្នាកាលពីឆ្នាំ២០២១ នោះជាវិបត្តិដ៍ធំបំផុត១ក្នុងឆាកជីវិត​នាង។​តែ​អ្វីដែលគេសរសើរនោះគឺ​នាងសូលីកា នៅតែឈបានក្នុងអាជីពចម្រៀងដែលទីផ្សារកាន់តែ​ពិ​បាកដណ្ដើមភាពលេចធ្លោ ព្រោះតារាយុវវ័យចេញ​មក​កាន់តែ​ច្រើននោះ បើទោះជានាងនៅ​មិនទាន់​ត្រូវ​បាន​គេចាត់​ទុកក្នុងលំដាប់តារាប្រជែងតំណែង​ជូរមុខ​របស់​ហង្ស​មាស​ក៍ដោយ។​អ្នក​ជំនាញសិ​ល្បៈ​បានលើកឡើងថានាងសូលីកា មានចំណុចខ្លាំងគឺការតុបតែងខ្លួនរបស់​នាង​សាក​សមជា​តារា ហើយទោះជាពេលនេះមានកូន១ក្ដី តែរូបសម្រស់នាងនៅតែទាក់​ទាញមិន​សូវ​បែកសាច់ និងឡើងគីឡូជ្រុលដូចតារាមួយចំនួនទៀត​ដែលមានប្ដីនិងកូនហើយ​នោះទេ។​ដោយ​ឡែកថៅកែឡែក​ហង្ស​មាសវិញគឺនៅតែទុកចិត្តដល់នាងតាមរយៈការទម្លាក់​បទថ្មីៗឲ្យ​ច្រៀង និងរុញឲ្យនាងថត​ភាព​យន្ដ​ជាតួធំ​ជា​បន្ដបន្ទាប់ទើបធ្វើឲ្យអ្នកមេម៉ាយកូន១ស្រួយដូច​ដូងដុតរូបនេះនៅតែមាន​ហាង​ឆេង ។

ទស្សនិកជនរងចាំមើលថាក្នុងចំណោមតារាមេម៉ាយនៅហ្សមាសមាននាងពេជ្រ សោ​ភា ,ប៉ាច គីមមួយ ,សុខ ស្រីនាង និងពេជ្រ សូលីកា នេះ តើ១ណាទៅនឹងរៀបការប្ដីមុនគេ ខណៈដែលមុននេះសោភា និងគីមមួយ រក​បានម្ចាស់ចិត្តថ្មីជាប្រុសក្មេងដូចគ្នា ប៉ុន្ដែគូរឲ្យ​ស្ដាយ​តារាទាំងពីរបានលុបចោលមង្គលការនៅឆ្នាំ២០២៣ នេះ​ព្រមគ្នាទៅហើយ៕

RELATED ARTICLES