សៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជា ព្រហ្មរក្សា លោក ហើយនិយាយថា ខ្លួននឹងសម្រេចឈាន ទឹកនឹងលិចលោក មនុស្សស្ទើរមួយផែនដី នឹងស្លាប់អស់សល់ តែបន្តិច នៅចម្ការរបស់ខ្លួន នាជើងភ្នំគូលែន ហើយបានប្រកូកប្រកាសហៅសមាជិករបស់ខ្លួន រួមទាំងពលករ ខ្មែរនៅកូរ៉េខាងត្បូង ឲ្យចោលផ្ទះសម្បែង និងការងារ មកប្រមូលផ្តុំគ្នានៅចម្ការ តាំងពីចុងខែសីហា ឆ្នាំ២០២២ នោះ ចុងក្រោយនេះ បានឆ្លើយតបទៅអ្នកដែលថាខ្លួននិយាយថា ទឹកលិចលោក ជាការបោកប្រាស់នោះថា «មកពីអ្ហែងភ្លើ ជាហេតុឲ្យអញបោកបាន!» ។
លោកខឹម វាសនា បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ថា «គេហៅពួកកូនក្មួយនៅកូរ៉េ ឲ្យមកគិតពាក្យពូ ដែលនិយាយពីថ្ងៃមុនថា បើពួកអាកូរ៉េ ណាចង់បន្ទោសពូ ត្រូវបន្ទោសខ្លួនឯងជាមុន បានវាត្រូវហេតុផល ហាហា បើជាកូនចៅពូ វាគិតយល់ស្គាល់ចិត្តជាពូ ថាជាឪពុកវា ឪពុកស្រែកហៅកូនឲ្យមកផ្ទះព្រោះមានទឹកលិចលោក វាមានទៅគ្មានហេតុផលឯណា? ហេតុគឺពូជាឪពុកជា អ្នកហៅ បើអ្នកផ្សេងហៅ ស្អែកមកហើយ តែនេះជាឪពុកដែលមានគុណលើខ្លួន ហើយជាអ្នកមានបញ្ញា លើស មនុស្សក្នុងលោក ហៅកូនៗ តើមានហេតុផលអីត្រូវសួររកហេតុផលទៅ សួររកហេតុផលចំពោះឪពុក ដែលមាន លក្ខណៈដូចពូនេះ គឺខុសឆ្គងនឹងឪពុកទៀត ហើយរហូតមកទល់នឹងពេលនេះ ក៏ឪពុកពួកអញមិនខុស ដែរ អ៊ីចឹងបានជាពួកអញមិនមានអារម្មណ៍អីទៅបន្ទោសឪពុកអញហ្នឹង។ ពូនិយាយថា គួរបន្ទោសក្បាល អាចម៍ ខ្លួនឯងទៅ គឺចំពោះតែមនុស្សណាដែលវាបន្ទោសពូ ថាពូហៅវាមកហ្នឹងខុស ធ្វើឲ្យវាខាតបង់ទេតើ! ពួកអាក្បាល អន់ជាងក្បាលអាចម៍ធុនអ្ហែងហ្នុង ម៉េចក៏មិនបន្ទោសក្បាលខ្លួនអ្ហែង អាអត់កំណើត!» ។
លោកខឹម វាសនា បន្តថា «គ្រប់យ៉ាងគឺរំលងហេតុជានិច្ច ហេតុមកពីក្បាលអ្ហែងវាថោក អន់មិនចេះគិត បានជា មានរឿងមិនសមបំណង អាអត់កំណើតឯង ចេះតែរំលងហេតុ មកបន្ទោសថាគេជាហេតុជាដរាបអ៊ីចឹងហ្នុង? ចុះកូនរបស់ពូ រហូតមកដល់នឹងពេលនេះ វាមានចិត្តបន្ទោសពូឯណា? ព្រោះពួកវាគិតហេតុផលទៅ វាយល់ថា ពូធ្វើត្រូវទេតើ! ពួកវាមានគិតឃើញថាពូខុសឯណា? ពូចង់និយាយទៅពួកអាអត់កំណើតដែលបន្ទោសពូថា នាំវាឲ្យខុស ឲ្យខាតនោះទេតើ! បើអាអត់កំណើតឯងចង់បន្ទោស គឺត្រូវបន្ទោសថា មកពីក្បាលអ្ហែងហ្នឹងវាអាចម៍ អាអត់កំណើត! សម្រាប់កូនៗពូ ពួកវាគិតយល់ហេតុផលហើយ គ្មានអីខុស គ្មានស្អីខាតផង គឺត្រូវទេតើ! មានអី ត្រូវបន្ទោសឪពុកទៅ? រឿងហ្នឹង ពូនិយាយថា បើមានចិត្តចង់បន្ទោស គឺបន្ទោសខ្លួនឯងបានត្រូវ តែកូនៗពូ អត់ មានចិត្តចង់បន្ទោសពូឯណា ព្រោះគិតហេតុផលទៅ គឺត្រូវហើយទេតើ! យល់បានទេ អាអត់កំណើត? ហើយ អាអត់កំណើតឯង មកហៅកូនពូ ឲ្យមកស្ដាប់ពាក្យពូត្រង់ហ្នឹងធ្វើអី បើអញនិយាយប្រាប់កូនៗរាល់ថ្ងៃហ្នឹង? ពូថា បើចង់បន្ទោស គឺត្រូវបន្ទោសក្បាលអាចម៍អ្ហែងហ្នុង តែកូនពូ វាចង់បន្ទោសឯណា យល់អត់ត្រង់ហ្នឹង? តែពូដឹង វិញ្ញាណដែលវិលខុសមគ្គ គិតហេតុផលដែលពូពន្យល់នេះមិនបានជាអារម្មណ៍យល់ទេ។ ហាហាហា អាអាចម៍ អើយ! អើយអាអាចម៍ ងាកទៅខាងណាក៏អាចម៍ដែរ អាអាចម៍!»។
លោកខឹម វាសនា បញ្ជាក់បន្ថែម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ថា «កូនពូ នៅកូរ៉េដែលមកចម្ការ ព្រោះពូ ស្រែកថា ទឹកនឹងលិចលោក មកដល់នឹងពេលនេះ វាយល់ហេតុផល គ្មានចិត្តបន្ទោសពូ ថាពូធ្វើ ខុសចំពោះ វាទេ។ ពូនិយាយចំពោះតែបុគ្គលណាដែលវារមិលគុណពូ ដែលលះបង់សព្វគ្រប់ដើម្បីពួកវា ហើយពេល មិនឃើញទឹកលិចលោក ត្រូវពេលដូចពូប្រាប់នោះ វាថាចាញ់បោកពូ តែប៉ុណ្ណោះ។ ពូនិយាយទៅកាន់ពួកវាថា អាអត់កំណើត! បើអ្ហែងចង់បន្ទោស ត្រូវបន្ទោសក្បាលអាចម៍របស់អ្ហែងសិនទៅថា អ្ហែងនេះវាល្ងង់ ទើបអញ បោកអ្ហែងបាន។ អញមានបោកអ្ហែងឯណា តែអ្ហែងទេដែលថាអញបោកអ្ហែង អ៊ីចឹងបើអ្ហែងថាអញបោក ម៉េចមិន បន្ទោសក្បាលអាចម៍អ្ហែងទៅដែលឲ្យអញបោកអ្ហែងបាននោះ បើអ្ហែងមិនដែលចេះខុសអ៊ីចឹង បានជាវាមិន ដែល រកផ្លូវត្រូវបានអ៊ីចឹងនោះ។ នេះគឺហេតុផល។ តែបើអ្ហែងគិតហេតុផលត្រឹមត្រូវបាននោះ អ្ហែងនឹងដឹងចិត្តអញថា ហេតុអីបានអញហៅកូនៗមក ពេលនោះអ្ហែងនឹងគោរពទឹកចិត្តឪពុកដែលស្មោះត្រង់នឹងកូនហើយ។ តែបើ អ្ហែងថាអញបោក អញបោកអ្ហែងជាផលនៃអ្ហែងភ្លើ ជាហេតុឲ្យអញបោកបាន វាត្រូវហេតុផលដែល អ្ហែងថាអញ បោកហ្នុងហើយ តែកូនៗអញនៅកូរ៉េ ដែលមកនៅជាមួយឪពុក រហូតដល់សព្វថ្ងៃនេះ ពួកវាមានដែលមាន អារម្មណ៍ថា ឪពុកវាបោកពួកវាឯណា អ៊ីចឹងពាក្យអញថា បើអ្ហែងថាអញបោក អ្ហែងត្រូវបន្ទោសក្បាល អាចម៍ អ្ហែងហ្នុងជាមុន ពាក្យអញនេះមានថាឲ្យពួកវាឯណា?»។
លោកខឹម វាសនា បន្តថា «នេះគឺហេតុផល តែលុះត្រាតែវិញ្ញាណវិលត្រូវមគ្គ ទើបគិតហេតុផលយល់បាន វិញ្ញាណ វិប្បយុត្ត វិលដឹងខុសមគ្គ ធុនអាឡប់អស់ហ្នឹង វាមិនអាចគិតហេតុផលបានអារម្មណ៍យល់ឯណា? ព្រោះក្នុងអារម្មណ៍ភ្លើរបស់វា អត្តាឈរលើកន្លែងហេតុលើផ្លូវអារម្មណ៍បាត់ទៅហើយ តើធ្វើម៉េចឲ្យវិញ្ញាណ ឆ្កួតវាហ្នឹង គិតហេតុផលយល់កើតទៅក្មួយ? អ៊ីចឹងហើយបានជាវាចេះតែប្រឹងហៅកូនក្មួយមកពីកូរ៉េ ទាំងអស់ ឲ្យមកស្ដាប់សំឡេងពូ មិនមែនដូចអាឆ្កួតឯងយល់ហ្នុងទេអាឆ្កួត! ដែលត្រូវ គឺត្រូវទៅហៅតែពួកកូរ៉េ ណាដែល និយាយថា អញបោក ឲ្យមកស្ដាប់ឃ្លីបសំឡេងអញ បានត្រូវ អាឡប់! នេះជាសភាព លក្ខណៈឈុត ឆាកដែល កម្មរៀបចំឡើង ដើម្បីរែងយកសត្វចេះគិតហេតុផល ស្គាល់ខុសស្គាល់ត្រូវ ដឹងគុណដឹងទោស ដឹងគួរឬមិន គួរទេក្មួយ លេងចូលជាមួយអាឆ្កួតវិញ្ញាណវិលដឹងខុសមគ្គ មិនបានទេ កុំសេពគបនឹងវា ឲ្យតែវាសម្គាល់ថាខាត ប្រយោជន៍វា គឺយើងខុសតែម្តង ឲ្យតែសម្គាល់ថាខ្លួនវាបានប្រយោជន៍ គឺត្រូវតែទាំងអស់។ ចម្រៀងពូលា ចិត្តអកតញ្ញូ គឺលាចិត្តប្រភេទហ្នឹងណាក្មួយ»។
លោកខឹម វាសនា បានបញ្ជាក់បន្ថែមទៀតថា «ពូជាព្រហ្មរក្សាលោក ដែលមាននាទីមកបំភ្លឺឡើងវិញនូវមេ រៀនត្រាស់ដឹងរបស់ព្រះពុទ្ធ ទៅហើយ តើពូឯណាទៅមានមនោទុច្ចរិតក្នុងរឿងពូប្រាប់កូនក្មួយថា មានទឹកលិច លោកហ្នុង? វាមិនសមហេតុផលទេ។ តួទាំងអស់ក្នុងហ្គេមលោកិយនេះ ត្រូវធ្វើដោយមនោសុចរិតឲ្យអស់លទ្ធ ភាពទៅ សត្វនោះនឹងរួចខ្លួន ព្រោះត្រូវនឹងរបៀបលេងហ្គេមលោកិយនេះហើយ។ មួយជីវិតពូ ចិត្តពូដើរក្នុង គន្លងហ្នឹង ទោះធ្វើនយោបាយ បើកបក្ស LDP ជាងដប់ឆ្នាំនេះ ក៏ដើរតែក្នុងលំអានហ្នឹង រឿងទឹកលិចលោក និងរឿងឈាន ក៏ពូដើរក្នុងគន្លងហ្នឹងដែរ។ ចំពោះពូមួយ រួចខ្លួនក្នុងតួនាទីជាព្រហ្មរក្សាលោកហើយ រឿងក្រៅ ពីហ្នឹង ទុកឲ្យកម្មជាអ្នករៀបចំចាត់ចែងឈុតឆាកហ្គេមលោកិយវគ្គនេះទៅ។ ចាំមើលតួទាំងអស់ ក្រៅពីពូ ដែលរួចភារកិច្ចរបស់ខ្លួនហើយនោះ តើតួទាំងអស់ ចេះគិតហេតុផល រាវរកសម្មាទិដ្ឋិក្នុងរឿងហ្គេមលោកិយ នាវគ្គនេះទេ? ចិត្តណាដែលវិញ្ញាណវិលត្រូវមគ្គ គិតហេតុផល ចិត្តនោះក៏មានអារម្មណ៍យល់ ដោយផ្អែកលើ ហេតុផលដែលវិញ្ញាណជាគេ គិតឃើញយ៉ាងម៉េចនោះទៅ ចិត្តសត្វណាដែលវិញ្ញាណវិលខុសមគ្គ ខុសឬត្រូវ ផ្អែកតែលើប្រយោជន៍ បានប្រយោជន៍មកខ្លួន ក៏កាត់ក្តីថាពូត្រូវ ខូចប្រយោជន៍របស់ខ្លួន កាត់ក្តីថាពូខុស កម្ម នឹងកាត់ក្តីចិត្តដែលជាសត្វ ក្នុងពេលឆាប់ៗនេះហើយ។ ឈុតឆាកលោកិយនៃវគ្គពូហៅថាទឹកលិចលោកជា ឈុតឆាកដែលកម្មរៀបចំឡើង ដើម្បីពិសោធន៍ចិត្តសត្វទេក្មួយ។ ជិតដល់ពេលបញ្ចប់វគ្គនេះហើយក្មួយ សត្វដែលមានទោស និងរួចទោស គឺនៅពេលបិទបញ្ចប់ហ្គេមលោកិយវគ្គនេះហើយណាក្មួយ»៕