ភ្នំពេញ៖ពិធីការិនីបាយ័ននាងណា សាឌី បានយំខ្សឹបខ្សួលបង្ហូរទឹកនេត្រាដោយតូចចិត្តបំផុត ព្រោះតែជជ្ជៀនពេជ្រ១វង្សដែលនាងថាប្រឹងសន្សំលុយជាច្រើនខែតម្លៃ២ដុំធំ(២ម៉ឺនដុល្លារ) តាមរយៈការធ្វើការទាំងយប់ថ្ងៃនោះទីបំផុតនាងពាក់វាបានតែ១ថ្ងៃប៉ុណ្ណោះក៍បាត់ទៅវិញ ដោយសារតែស្នាដៃកូនឈ្នួលរបស់នាង។សាឌី ថានាងស្រលាញ់កូនឈ្នួលស្រីម្នាក់នោះដូចជាប្អូនបង្កើតគេង ញាំអាហារចូលគ្នា ហើយពេលនាងទៅធ្វើការសិល្បៈតែងតែប្រាប់គេថានារីម្នាក់នោះជាប្អូនស្រីនាង តែទីបំផុតក្មេងស្រីនោះបែជាលួចយកជញ្ជៀនពេជ្រនាងទៅបោះចោលនៅធុងសំរាម ទៅវិញ។សាឌី និយាយទាំងចិញ្ចើមនៅបិតកៅអ៊ាក ព្រោះឈឺចិតុ្តពេករហូតដល់ចង់ខ្យល់ចាប់ដោយសារតែអ្នកបម្រើមិនស្មោះត្រង់នាងនោះថានាងបានប្រើវិធីជាច្រើនលួងលោមដើម្បីឲ្យកូនឈ្នួលនាងព្រមសារភាពពីការលួចជញ្ជៀនរបស់នាងនោះ ទើបនារីនោះទទួលស្គាល់ថាពិតជាបានយកជញ្ជៀនពេជ្រនោះមែន នៅពេលដែលគេចូលទៅសម្អាតបន្ទប់គេងរបស់នាង ហើយមូលហេតុគឺកូនឈ្នួលដែលនាងទុកដូចជាប្អូននោះថាដោយសារតែរូបគេបានដឹងថានាងស្រលាញ់ជញ្ជៀននោះខ្លាំងហេតុនេះចង់ឲ្យនាងឈឺចាប់ រស់នៅដោយគ្មានក្ដីសុខទើបមានតែលួចចិញ្ជៀននោះទៅបោះចោលតែម្ដង។សាឌី បានប្រាប់មិត្តភក្ដិរបស់នាងនៅលើហ្វេសបុកថាមានរឿងមួយទៀតដែលកូនឈ្នួលរូបនោះគុំលើនាងរហូតមកគឺគេថាខឹងនាងស្ដីឲ្យគេ ហើយនាងក៍ទទួលស្គាល់ថាពិតជាបានធ្លាប់ស្ដីឲ្យមែន តែនាងខឹងតែ១ឆាវក៍បាត់ទៅវិញ និងស្រលាញ់រូបគេដូចជាប្អូនតែមិននឹកស្មានថានាងនោះធ្វើទង្វើរដាក់នាងដល់ថ្នាក់នេះសោះ។
ណា សាឌី នៅតែបង្ហាញអារម្មណ៍ស្ដាយស្រណោះអាលោះអាល័យដល់ជញ្ជៀនសំណព្វចិត្តនាង ហើយទម្រាំបានលុយទិញ្ជៀននោះនាងថាមិនមែនជារឿងងាយស្រួលទេ ព្រោះពេលខ្លះនាងក៍មិនមែនជាអ្នកសម្បូរការងារសិល្បៈណាស់ណាដែរ។យ៉ាងណាសាឌី មិនបង្ហាញការឆ្លើយតបទៅកូនឈ្នួលនាងតាមរយៈការប្ដឹងផ្ដល់នោះទេ ខណៈដែលអ្នកបម្រើររូបនោះក៍បានសុំនាងឈប់ទៅស្រុកវិញ។សាឌី ក៍បានផ្ដាំដល់អ្នកដែលមានកូនឈ្នួលដូចនាងផងដែរថាសូមឲ្យមានការប្រយ័ត្នឲ្យបានខ្ពស់ ព្រោះគ្មានអ្នកណាស្រលាញ់យើងជាងខ្លួនឯងនោះឡើយ។
ណា សាឌី ជាពិធីការនីផ្នែកយុវវ័យដែលមានសម្រស់គូរឲ្យទាក់ទាញម្នាក់ហើយនាងក៍អាចនិយាយភាសារថៃបានផងដែរ ព្រោះរូបនាងជាកូនកាត់ខ្មែរ-ថៃ ។អតីតFreshie រូបនេះក៍មានទ្រព្យទាំងវ័យក្មេងមិនធម្មតាដែរ ដោយសារតែមុននេះនាងបានប្ដូរពីជិះរថយន្ដPrius មកជិះLexus Nx200 t និងទិញបានផ្ទះវីឡារដ៍ប្រណិតតម្លៃជាង១០ម៉ឺនដុល្លារទៀតផង។សាឌី មានបុរសជាច្រើនតាមស្នេហា តែថ្មីៗនេះនាងបានបង្ហាញបុរសដៃគូស្នេហានាងគឺជាតារាសម្ដែងនិងពិធីករដូចនាងដែរនោះគឺប្រុសរូបសង្ហារលោកSummer ។នេះគឺជាគូស្នេហ៍ដ៍សាកសម១គូទៀតក្នុងសិល្បៈព្រោះស្រីស្រស់ ប៉ៈប្រុសរូបសង្ហារ តែគ្មានដំណឹងពួកគេគ្រោងភ្ជាប់ពាក្យ ឬរៀបការជាមួយគ្នាឡើយ ខណៈដែលការពាក់ជញ្ជៀនពេជ្រ១វង្ស តម្លៃដល់ទៅ២ម៉ឺនដុល្លារ ត្រូវបានកូនឈ្នួលយកទៅគ្រវែងចោលបាត់នៅធុងសំរាមនោះក៍ត្រូវបានមិត្តភក្ដិសាឌី សង្ស័យថាជញ្ជៀននោះនាងត្រូវបានលោកSummer ទិញឲ្យដើម្បីបញ្ចាំចិត្តនាងដែរ តែនាងសម្រក់ទឹកភ្នែកជោគថ្ពាល់ ព្រោះសោកស្ដាយជញ្ជៀននោះខ្លាំងពេក និងបញ្ជាក់ច្បាស់ៗថានាងត្រូវការសន្សំលុយទាំងនោះជាច្រើនខែទើបបានតែពេលនេះ វាបានទៅដល់ដៃអ្នកថ្មីហើយ…។
គូររំលឹកថាក្នុងអាជីពជាតារាសម្ដែងជិត១០ឆ្នាំមកនេះណា សាឌី ក៍ធ្លាប់ប៉ៈរឿងអាស្រូវស្នេហាម្ដងដែរកាលពីឆ្នាំមុន ព្រោះមានគេចោទនាងថាស្រីស្អាតត្រូវកូនអ្នកធំម្នាក់លេងល្បែងស្នេហាកាចកាចដាក់នាងរហូតខាំជាំសាច់ភ្លៅនាងទៀតផង។ប៉ុន្ដែពេលនោះសាឌី បានច្រានចោលដោយចាត់ទុកថានោះជារឿងបំផ្លើសកេងចំណេញនយោបាយ ហើយពេលនេះនាងបង្ហាញម្ចាស់ចិត្តពិតប្រាកដគឺជាប្រុសស្អាតលោកSummer ។អ្នកនៅក្នុងសិល្បៈបានលើកឡើងថាត្រឹមជញ្ជៀនពេជ្រ១វង្ស សាឌី អាចនឹងប្រើពេលវេលាមិនយូនោះទេនឹងទិញវាបានមកវិញជាមិនខាន តែរឿងដែលនាងឈឺចាប់ខ្លាំងនោះគឺមើលមនុស្សខុស ហើយក៍មិននឹកស្មានថាកូនឈ្នួលរបស់នាងគុំនាងដល់ម្លឹងដែរ។គេចាំមើលថាក្រោយស្រីស្អាតសាឌី បង្ហូរទឹកនេត្រាហើមភ្នែក ព្រោះអាល័យជញ្ជៀនពេជ្រ១វង្ស ដែលបាត់នោះលោកSummer នឹងហ៊ានទិញថ្មីឲ្យនាងសប្បាយចិត្តឡើងវិញដែរឬទេ?