Wednesday, November 20, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖លេងបិតពួនដាក់ប្អូនមាស សាលី ?

អ៊ីវ៉ា ៖លេងបិតពួនដាក់ប្អូនមាស សាលី ?

ភ្នំពេញ៖អ៊ីវ៉ា វាចាថារឿងដែលគេសង្ស័យថានាងមានមានស្នេហាជាមួយប្អូនប្រុសលោកមាស សាលី គឺលោក​វេហាស៍ នោះមិនអាចទៅរួចឡើយ ពោលគឺ0% តែម្ដងដែលធ្វើឲ្យអ្នកសង្ស័យ​ថានាងអាចក្លាយទៅជា​ប្អូនថ្លៃ​លោក​សាលី នោះខ្លះមិនសូវជឿរជាក់លើនាងឡើយ ព្រោះថា​មាត់និយាយផ្សេង តែសកម្មភាពរបស់នាង​ជា​មួយបុរសនោះផ្សឹង។ដោយសារតែចង់​ឲ្យគ្រប់​គ្នា​ជឿរជាក់លើនាងទើបស្រីនាថ បានប្រកាសកាលពីដើមឆ្នាំ​២០២០ ថានាងមានម្ចាស់ហើយ​ដែលបុរសនោះមិនមែនជាអ្នកសិល្បៈនោះទេ ប៉ុន្ដែជាអ្នកធ្វើការពាក់ព័ន្ធវិស័យ​កីឡារ​ម្នាក់។តែ​ស្រីស្រស់អ៊ីវ៉ា អត់បង្ហាញអត្ដសញ្ញាណថាប្រុសនោះមានមុខមាត់និងរូបរាងសង្ហារប៉ុណ្ណា​ឡើយ គឺទុកឲ្យឆ្ងល់ រហូតFan នាងបានដាក់សំណួរច្រាសទៅនាងថាតើស្រីនាថ ទុកលោក​វេហាស៍ ជាអ្វីឲ្យពិត​ប្រាកដ​ទៅ?

 យ៉ាងណាឃីន ស្រីនាថ អត់ក្វល់រឿងគេលើកឡើងថានាងមានទំនាក់ទំនងពិសេស​ជា​មួយ​ប្អូនមាស សាលី នោះ​ទេ ព្រោះថ្មីៗនេះពួកគេនៅតែបណ្ដើរគ្នាទៅកម្មវិធីមួយ​ចំនួនដូច​មុន​ដដែល ហើយក្រៅពីវេហាស៍ នេះឪពុក​របស់​ស្រីនាថ មិនដែលបណ្ដោយឲ្យនាងស្និត​ស្នាលជា​មួយ​ប្រុសណាដោយទៅណាតែពីរនាក់បែបនេះឡើយ ទើបអ្នក​ខ្លះនៅតែថាស្រីនាថ អាច​នឹងទុកប្អូនលោកសាលី ជាកង់សាគូររបស់នាងក៍ថាបាន ព្រោះតែនៅដើមឆ្នាំ២០២៣ នេះអ៊ីវ៉ា ធ្លាប់បានបង្ហាញភាពក្លាហានបណ្ដើរប្រុសម្នាក់ទៅជួបអ្នករួមអាជីព ធ្វើឲ្យមានការខ្សឹបខ្សៀវពី​សំណាក់​អ្នកនៅក្នុងសិល្បៈជាច្រើនថាបុរសម្នាក់នោះហើយជាអនាគតស្វាមីរបស់ម្ចាសបទ”ទឹកអប់មានពិស”រូបនេះ។ប៉ុន្ដែស្រីនាថ ប្រាប់អ្នកយកព័តមានយើងថាបើប្រុសនោះ​ជាគូស្នេហ៍​របស់នាងដូចគេម៉ៃមែន ម្លេះនាងមិនបណ្ដើរ​ឲ្យ​នណាស្គាល់មុខទេ។ស្រីនាថ ក៍ប្ដូរយុទ្ធ​សាស្រ្ដ​ភ្លាមៗតាមរយៈការផ្អាកបណ្ដើរប្រុសចម្លែកនោះតទៅទៀត ហើយនាងបែជាងាកទៅ​ល្អូកល្អិន​ជាមួយលោកវេហាស៍ សារជាថ្មីឡើងវិញទៅហើយនាពេលនេះ។អ្នកខ្លះយល់ថាការ​ដែល​ស្រី​នាថ ធ្វើបែបនេះដើម្បីកុំឲ្យគេចាប់អារម្មណ៍និងប្រុស​ម្នាក់ដែលគេជឿរថាជា​គូស្នេហ៍​របស់​នាង​ដែលស្រីនាថ បង្ហាញមុខ១ប្រាវមុននេះ តែមនុស្សមួយចំនួនថាអ៊ីវ៉ា គិតតែពីប្រកែក​ស្នេហ៍​ប្អូន​លោក​សាលី តែប្រយ័ត្ន”ស្នេហ៍ មិនឈ្នះស្និត” ព្រោះលោកវេហាស៍ មិនត្រឹមតែ​ទទួល​​បានការ​ទុកចិត្តពីលោកអ៊ូ វ៉ាវ យ៉ាង​ពេញទំហ៊ឹងនោះទេ តែលោកក៍ពូកែថ្នាក់ថ្នមចិត្តអ៊ីវ៉ា មិន​ធម្មតា​ឡើយទើបធ្វើឲ្យតារាសាច់​សខ្ចីទុកចិត្តទាំង​ស្រុងតែម្ដង ដែលខុសពីតារាប្រុស​ផ្សេង​ៗទៀត​ស្រីនាថ មិនដែលហ៊ានរួមដំណើរទៅណា​មកណាតែ២នាក់បែប​នេះទេ។

  អ៊ីវ៉ា បានប្ដូរចិត្តអត់រៀបការប្ដីនៅឆ្នាំ២០២៣ ដែលការសម្រេចចិត្តបែបនេះ នាំឲ្យ​លោក​វ៉ាវ ដែលចង់បានកូន​ប្រសារ​មកជំនួសដៃជើងលោកនោះសែនខកចិត្តខ្លាំង  ព្រោះលោក​តែង​តែ​ជម្រុញឲ្យកូនស្រី​យកប្ដី​ទាន់ខ្លួននៅ​ក្មេង ដោយសារតែការប្រើជីវិតនៅលីវយូពេកលោក​ថា​អត់ប្រយោជន៍ក្ដី តែស្រីនាថ ដែលរូបនាងផ្ទាល់​ធ្លាប់លើក​ឡើងថាពេលនាងមានវ័យ៣០ឆ្នាំ ដល់​​វេលាត្រូវគិតគូររឿងយកប្ដីនោះបែជាមិន​យល់ស្របទៅវិញ។ជុំវិញការ​លើក ពេលបញ្ចប់​ភាពនៅលីវរបស់ស្រីនាថ នាពេលនេះគេអាច​សន្និ​ដ្ឋាន​បានថាមកពីអ៊ីវ៉ា ខ្លាចរៀប​ការមានប្ដី​ទៅ​អាជីពសិល្បៈរបស់នាងនឹងប្រឈមហៅ​លែងឭ​ដូចតារាមួយចំនួនដែលមានគ្រួសារហើយ​ដាំក្បាលចុះសឹង​គ្រប់គ្នា នោះ តែលោកវ៉ាវ មិន​យល់​ស្របរឿងនេះទេដោយ​លោក​ធ្លាប់អះអាង​ថាមហាជនគាំទ្រតារានៅ​លើសម្ថ​ភាព​​មិនមែនរឿង​មាន​ប្ដីឬកូនទៅគេលែងស្ដាប់​ចម្រៀង​នោះ​ឡើយ។

 អ៊ីវ៉ា ស្ថិតក្នុងចំណោមតារាចម្រៀងដែលមានឪពុកតាម​តាំងពីនាងចូលសិល្បៈដំបូង​ក្នុង​នោះមានដូជាសុខ ពិសី ,លីន ដា ,អ៊ុង នីនិច្ច ,រ៉េត ស៊ូហ្សាណា និងស៊ូ ស៊ីរីកា ជាដើម។តារា​ដែល​អះ​អាងថានៅរក្សារសម្រស់ពី​ធម្មជាតិ​១០០% រូបនេះហាក់មិនចាប់អារម្មណ៍ផ្លាស់ប្ដូរ​ផលិត​​កម្មច្រៀងនៅឆ្នាំ២០២៣ នេះទេ បើទោះជាមានហង្សមាស ,Galaxy និងថោន ពេញ​ចិត្តនាងក្ដី តែស្រីនាថ នៅតែច្រៀងឲ្យសាន់ដេ ដោយគ្មានកុងត្រា និងចាត់ទុកថៅកែ​ផលិត​កម្ម​នេះ​ថាជាឪពុកម្ដាយទី២របស់ខ្លួនទៀតផង។ប្រភពបានឲ្យដឹងថាស្រីនាថ ត្រូវបាន​Galaxy ចាប់អា​រម្មណ៍​លើនាងខ្ពស់  ព្រោះតែផលិតកម្មនេះមានតារាចម្រៀងប្រុសលំដាប់​ជូរមុខទាំង​អស់នៅក្នុងកណ្ដាប់ដៃ តែអ្នកចម្រៀងស្រីមានតែនាងតន់ ច័ន្ទសីម៉ា ម្នាក់ ហេតុនេះហើយ​បើ​នាងទៅអាចនឹងមានទីផ្សារសិល្បៈ​ប្រែប្រួល​ជាមិនខាន ។ប៉ុន្ដែស្រីនាថ ជ្រើសផ្លូវ”ឆ្នាំងចាស់ បាយឆ្ងាញ់” ទើបធ្វើឲ្យថៅកែសាន់ដេផ្ដល់សិទ្ធិពិសេស​ឲ្យនាង​ពោល​គឺច្រៀងតែបទណា​នាង​ពេញចិត្ត ចំពោះបទណាមិនចូលចិត្តនាងអាចបដិសេធថតសម្លេង​និងសម្ដែង​បាន​។តែរឿង​ដែលមហាជនចង់ដឹងថាតើស្រីនាថ នឹងអាចគេចរឿងចូលរោងការបានប៉ុន្មានឆ្នាំទៀតទៅ ក្រោយរួច​ខ្លួន​​នៅឆ្នាំ២០២៣ នេះដែលធ្វើឲ្យលោកវ៉ាវ និយាយលែងចង់ចេញ៕

RELATED ARTICLES