កំពង់ធំ ៖ ក្រោមកិច្ចសហការរវាងក្រុមការងារចុះបង្រ្កាប និងទប់ស្កាត់បទល្មើសព្រៃឈើ ១១នាក់ និងមន្រ្ដីឧទ្យា នុរក្ស ១នាក់ ជាមួយបណ្ដាញសហគមន៍ព្រៃឡង់ ៩នាក់ បានជួបនូវបទល្មើសដែលកំពុងកាប់បំផ្លាញព្រៃឈើ ក្នុងភូមិសាស្រ្ដនៃដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតក្នុងទឹកដីឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បណ្ដាញសហគមន៍ព្រៃឡង់ ខេត្ដកំពង់ធំ ខេត្ដព្រះវិហារ បានចូលរួមសហការជាមួយកងកម្លាំងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ចុះសិក្សាស្រាវ ជ្រាវពីសកម្មភាពការកាប់ អារច្រៀកឈើ ស្ថិតនៅតំបន់វាលលំហាច អូរអាចម៍ដែក ស្រែពពេល ស្ទឹងពោរោង មានបទល្មើសជាច្រើនក្រុម បានធ្វើសកម្មភាពកាប់បំផ្លាញដើមឈើ ជាច្រើនករណី ព្រមទាំងមានការប្រើប្រាស់ នូវអាវុធកែច្នៃ នៅតំបន់នោះផងដែរ។
ជាលទ្ធផលក្រុមចម្រុះ រុករកឃើញគោយន្តកន្រ្តៃ ចំនួន ៣គ្រឿង ម៉ាស៊ីនរណារយន្ត ១គ្រឿង ឈើក្ដារផ្ដៀក ២០០ សន្លឹកជាង ហើយវត្ថុតាងទាំងអស់នោះ កងកម្លាំងរាជអាវុធហត្ថ បានធ្វើលិខិតប្រគល់ជូនមន្រ្តីឧទ្យានុរក្ស នៃក្រ សួងបរិស្ថាន ដើម្បីរក្សាទុក និងចាត់វិធានការតាមនីតិវិធី៕