ភ្នំពេញ៖លី ម៉ារីណា បានបង្ហាញគូស្នេហ៍ថ្មីជាចំហតាំងពីថ្ងៃសង្រាន្ដវត្តភ្នំក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ២០២៣ ម្លេះ តាមរយៈការបណ្ដើរលោកវីរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ជុំវិញវត្តភ្នំមានទាំងFan របស់នាងប៉ាតម្សៅជាមួយម្ចាស់ចិត្តថ្មីមើលសឹងតែមិនស្គាល់។អ្នកមេម៉ាយកូន១ សម្រស់នៅតែផូផង់ទោះជាវ័យឈានចូល៤២ឆ្នាំទៅហើយនោះរឹតតែចង់ឲ្យមិត្តរួមអាជីពដឹងពីភាពច្បាស់លាស់របស់នាងជាមួយលោកវីរសេនីយ៍ឯក នៅថ្ងៃនាងប្រារពខួបកំណើតកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ដែលពេលនោះនាងនិងម្ចាស់ស្នេហ៍អោបថើបគ្នាទៅវិញទៅមកដោយមានក្រុមគ្រួសាររបស់នាងនិងមិត្តរួមអាជីពជាច្រើនធ្វើជាសាក្សីស្នេហ៍ផងដែរ។សម្រាប់តារារួមអាជីពខ្លះបានចាប់ផ្ដើមហៅម៉ារីណា ថា”ជំទាវ” ព្រោះយោងទៅតាមឋានៈរបស់គូស្នេហ៍ថ្មីនាង ប៉ុន្ដែសម្រាប់ដំណឹងរៀបការរបស់អ្នកទាំងពីររហូតមកដល់ពេលនេះគឺនៅតែស្ងាត់សូន្យឈឹងនៅឡើយ ក្រោយពួកគេហ៊ានបង្ហាញស្នេហ៍ជាចំហ អស់រយៈពេលជាង២ខែមកនេះ។ចំពោះFan របស់ម៉ារីណា និងតារាជិតដិតបានសរសើរថាអ្នកមេម៉ាយរូបស្រស់នេះនិងគូស្នេហ៍ពិតជាសាកសមគ្នា ព្រោះរូបរាងខ្ពស់ស្រឡះដូចគ្នា ខណៈដែលម៉ារីណា វិញនាងតែងតែលើកពីគុណសម្បត្តិរបស់ម្ចាស់ស្នេហ៍មិនដាច់ពីមាត់ឡើយថាពិតជាបុរសចេះយល់ចិត្តទុកដាក់ដល់នាងគ្រប់ពេលវេលា ពិសេសនៅថ្ងៃខួបកំណើតរបស់នាងគម្រប់វ័យ៤២ឆ្នាំ នោះលោកច័ន្ទសារ បានចំណាយថវិការចេញថ្លៃពិធីនោះទាំងអស់ទៀតផង។
អ្នកយកព័តមានយើងបានព្យាយាមឆាតសួរលី ម៉ារីណា ដើម្បីឲ្យនាងលាតត្រដាងពីកំណើតស្នេហ៍ថ្មី និងពីពេលវេលានាងចង់ដឹកដៃលោកអធិការចូលរោងការឲ្យពិតប្រាកដ តែមិនទាន់ទទួលបានចម្លើយនោះទេ ដោយនាងនិយាយខ្លីថាជាបើកឡានតាមផ្លូវពិបាកនិយាយ…។យ៉ាងណាក្រោយបញ្ចេញមុខគូស្នេហ៍ឲ្យគេស្គាល់បែបនេះម៉ារីណា ចាប់ផ្ដើមពង្រីកមុខជំនួញជាបន្ដបន្ទាប់តែម្ដងក្នុងនោះមានដូចជានាងបើកហាងនំបញ្ចុកខួក្ដាម និងអាជីវកម្មតាមOnline របស់នាងកាន់តែរីកធំជាងមុន។ប៉ុន្ដែម៉ារីណា នៅតែបន្ដអាជីពសម្ដែងធម្មតាតាមគោលការណ៍របស់នាងគឺ១ឆ្នាំថតតែ១រឿងហើយពេលនេះនាងកំពុងតែសម្ដែងរឿង”អប្សរាមហាអង្គរ”របស់ហង្សមាស ខណៈដែលគូស្នេហ៍នាងមិនមានព័តមានថាលោកហួងហែង ឬចង់ឲ្យនាងបញ្ចប់អាជីពសិល្បៈទាំងស្រុងឡើយ បើទោះជាពេលនេះមានតារាកាន់តែច្រើនបានហៅនាងថា”ជំទាវ”ៗ ក៍ដោយ។
សូមរំលឹកថាលី ម៉ារីណា បានបរាជ័យស្នេហាអស់២លើកមកហើយតាមរយៈការឆ្លងកាត់មង្គលការទាំងពីរដងនោះគឺនាងបានចែកផ្លូវគ្នាជាមួយលោកទឹត ថាវរិទ្ធ ដោយគ្មានកូន១គ្រាប់ និងប្រេះឆាស្នេហ៍ជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកសាត ចាន់ថន ឆ្នាំ២០២២ ដោយបន្សល់ចំណងដៃកូនប្រុសម្នាក់អាយុជិត១០ឆ្នាំ។ប្រភពបានឲ្យដឹងថាម៉ារីណា ត្រូវការបុរសម្នាក់ដែលចេះយល់ចិត្តនាង ពិសេសគឺទាល់តែប្រុសនោះស្រលាញ់កូនប្រុសនាងដូចកូនបង្កើតរបស់ខ្លួនដែរទើបទៅរួច ហើយចំណុចទាំងនោះលោកធអិការមានទាំងអស់ដែលធ្វើឲ្យនាងសែនកក់ក្ដៅក្នុងបេះដូងខ្លាំងណាស់។តាមរយៈការភ្ជាប់គូជីវិតទាំងពីរលើកកន្លងមកសុទ្ធតែឆ្លងកាត់ជីវិតអាពាហ៍ ពិពាហ៍ បែបនេះគេជឿរថាម៉ារីណា នឹងរៀបផែនការណ៍រៀបការធំជាមួយលោកវីរៈសេនីយ៍ឯក នាពេលខាងមុខនេះជាមិនខាន ដែលពេលនោះស្រមោលស្នេហ៍អតីតកាលរបស់នាងនឹងត្រូវលុបដានអស់។គេជឿរថាចាប់ពីពេលនេះតទៅម៉ារីណា ក៍កាន់តែចាប់ផ្ដើមរយាលៗពីការសម្ដែង ឬឈានទៅបញ្ចប់អាជីពមួយនេះដូចអតីតតារាសម្ដែងមួយចំនួនដែលឡើងជាជំទាវដែរ។តែអំឡុងពេលដែលចំណងស្នេហានាងជាមួយលោកអធិការកំពុងតែផ្អែមល្ហែមនេះគេនៅមិនទាន់ឃើញនាងទៅណាមកណាមានអង្គរក្សតាមការពារដូចជំទាវមួយចំនួនទៀតឡើយ បើទោះជាម្ចាស់បេះដូងថ្មីរបស់នាងជាមនុស្សដ៍មានឥទ្ធិពល ហើយមានកងអង្គរក្សការពារឆ្វេងស្ដាំក្ដី។
ក្រៅពីលី ម៉ារីណា តារាដែលលែងប្ដីហើយឡើងជាជំទាវមានដូចជាអ្នកនាងឱក បូរី,ស៊ឹម សូលីកា និងកែវ ពិសី ជាដើម។ប្រភពបានឲ្យដឹងថានៅពេលដែលម៉ារីណា សម្រេចចិត្តត្រៀបការជាមួយលោកវីរៈសេនីយ៍ឯកនោះកម្មវិធីពិសេសរបស់នាងត្រូវតែរៀបចំយ៉ាងអស្ចារ្យមិនចាញ់តារាល្បីៗដ៍ទៃទៀតឡើយ ពោលគឺផ្អើលមេឃតែម្ដង៕