ភ្នំពេញ៖អ្នកមេម៉ាយសុខ សោម៉ាវត្តី ត្រូវបានបុរសវ័យចំណាស់ថៅកែហាងថតរូបដ៍ល្បីឈ្មោះម្នាក់នៅភ្នំពេញបង្ហាញកាយវិការស្និតស្នេហ៍នាងក្រោយពីតារាកូន១ ចែកផ្លូវគ្នាជាមួយសង្សារក្មេងលោកលី វ៉ាហេទ នៅដើមឆ្នាំ២០២២ ។ភាពភ្ញាក់ផ្អើលបានកើតមានឡើងនៅពេលដែលថៅកែរូបនេះបានចេញសារលាតត្រដាងរឿងស្នេហ៍កាលពីខែឧសភា ឆ្នាំ២០២២ ទៅលើសោម៉ាវត្តី នៅលើអេតស្ទ័រីហ្វេសធ្វើឲ្យFriends ហ្វេសបុករបស់លោកបានឃើញគ្រប់គ្នា ដោយមានខ្លះថាអ្នកទាំងពីរសាកសមគ្នាណាស់ និងខ្លះទៀតវត្ដី ធ្លាប់តែស្នេហ៍ក្មេង ឥឡូវប្ដូរចិត្តមកចាស់វិញម្ដងហើយ…។ភ្លាមៗក្រោយពីថៅកែហ៊ានលាតត្រដាងរឿងបេះដូងបែបនេះស្រាប់តែមានអ្នកថាបុរសនោះបានដឹងរឿងរ៉ាវវត្តី និងវ៉ាហេទ ច្បាស់ណាស់មិនគូរណាគ្រាន់តែដឹងថានាងបែកអ្នកចាស់ភ្លាម លោកប្រញ៉ាប់ចូលខ្លួនទៅស្អំបេះដូងស្រីស្អាតលឿនយ៉ាងនេះសោះ។ប៉ុន្ដែពេលនោះថៅកែអត់ក្វល់ឡើយព្រមទាំងធ្លាប់បណ្ដើរសោម៉ាវត្តី ទៅចូលរួមកម្មវិធីមិត្តភក្ដិរបស់លោកទៀតផង។យ៉ាងណាគេសង្កេតឃើញថាក្រោយសោម៉ាវត្តី និងថៅកែស្វែងយល់ចិត្តគ្នាអស់រយៈពេលជាង១ឆ្នាំមកនេះ ពេលនេះអ្នកទាំងពីរនៅតែមិនទាន់បង្ហាញសញ្ញាស្នេហ៍បែបច្បាស់លាស់ជាមួយគ្នានៅឡើយ ព្រោះគ្មានដំណឹងភ្ជាប់ពាក្យ ឬគ្រោងដឹកដៃគ្នាចូលរោងការទេ។អ្វីដែលគូរឲ្យកត់សម្គាល់នារយៈពេលចុងក្រោយនេះតាមព័តមានថាថៅកែលែងហ៊ានបណ្ដើរវត្តី ទៅកម្មវិធីពួកម៉ាកលោកដូចមុនទៀតហើយ ខណៈដែលរូបភាពលោកកៀកកើយជាមួយវត្តី នោះក៍ត្រូវបានលោកលាក់ទុក លែងឲ្យគេអាចចូលទៅមើលក្នុងហ្វេសបុករបស់លោកដូចមុនទៀតហើយ។ចំណែកវត្តី វិញនាងរក្សារភាពស្ងៀមស្ងាត់រឿងស្នេហាថ្មីនេះដែលគេអាចសន្និដ្ឋានបានថាមូលហេតុដែលនាងមិនហ៊ានលាតត្រដាងរឿងស្នេហានេះជាចំហដូចនាងសាងស្នេហ៍ជាមួយវ៉ាហេទ គឺដោយសារតែនាងខ្លាចចំណងស្នេហាមានការប្រែប្រួលនាំឲ្យមិត្តិភក្ដិនិងFan របស់នាងឌឺដង ព្រោះមានអ្នកខ្លះធ្លាប់ហៅនាងថាជាតារាបរាជ័យស្នេហ៍ទៀតផង ក្រោយនាងលែងប្ដីលោកទូច ដាណារ៉ា កាលពីឆ្នាំ២០១៤ ដោយបន្សល់កូនស្រី១ និងចែកផ្លូវគ្នាជាមួយអតីតសង្សារលោកវ៉ាហេទ កាលពីដើមឆ្នាំ២០២២ ។
សូមបញ្ជាក់ថាសុខ សោម៉ាវត្តី បានទុកជីវិតជាស្រ្ដីមេម៉ាយអស់រយៈពេលជាង៩ឆ្នាំមកហើយ ខណៈអតីតប្ដីមានគូស្នេហ៍ថ្មីតាំងពីក្រោយលែងលះភ្លាមៗម្លេះ តែនាងនិងលោកពេជ្រ នៅតែរាប់អានគ្នាជាធម្មតា មិនយកគ្នាជាសត្រូវឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់វត្តី នៅតែឈជើងក្នុងអាជីពសិល្បៈបានយ៉ាងរឹងមាំពោលគឺនាងរក្សារទីផ្សារសម្ដែងបានយ៉ាងល្អព្រោះផលិតករនៅតែត្រូវការនាងហើយពួកគេមិនហ៊ានទម្លាក់នាងឲ្យលេងតួតូចឡើយ។ពិធីការិនីបាយ័នរូបនេះធ្លាប់សារភាពថាអំឡុងពេលដែលនាងក្លាយជាស្រី្ដមេម៉ាយនេះមានការតាមចែចង់ពីបុរសទាំងក្នុងនិងក្រៅស្រុក រហូតមានអ្នកខ្លះចង់ធានានាងនិងកូនស្រីទៅរស់នៅប្រទេសគេជាអចិនត្រេយ៍ទៀតផង។តែនាងហាក់បាក់ស្បាតឬលែងសូវមានទំនុកចិត្ត និងរឿងស្នេហា ព្រោះនាងថាគ្មានអ្វីទៀងទាត់ឡើយ ដោយសារតែរូបនាងនិងអតីតប្ដីបានស្រលាញ់គ្នាដល់ទៅជាង៥ឆ្នាំ មុនរៀបការ តែទីបំផុតនៅតែបែកគ្នា ហេតុនេះនាងថាពេលឭថាមានមន្រ្ដីធំ ឬកូនអ្នកធំស្រលាញ់ សម្រាប់រូបនាងអត់រំភើបទេ ព្រោះបើនាងចង់វបានតំណែងជំទាវ តើនាងចាំបាច់លែងប្ដីធ្វើអី?
តាមព័តមានថាចំណងស្នេហាថ្មីរបស់សុខ សោម៉ាវត្តី និងថៅកែហាងថតរូបនោះស្ថិតក្នុងតំណាក់កាលមើលចិត្តគ្នានៅឡើយ មិនទាន់មានអ្វីច្បាស់លាស់និងគ្នាតាមរយៈការធ្វើពិធីភ្ជាប់ពាក្យ ឬចាស់ទុំទាំងសងខាងដឹងឭនោះទេ។សម្រាប់តារារួមអាជីពមួយចំនួនដែលស្និតវត្តី ពួកគេនៅតែចង់ជម្រុញឲ្យនាងគូរតែឆក់តំណែងជំទាវហើយលែងស្នេហាប្រុសក្មេង តែអតីតFreshie ២០០៧ រូបនេះមិនក្វល់ឡើយពោលគឺរឿងស្នេហានាងធ្វើទៅតាមបេះដូងបើនាងមានអារម្មណ៍ស្នេហ៍បុរសរូបនោះដែរទើបអាចទៅរួច មិនមែនលុយជាត្រីមុខទេ។វត្ដី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាដោយសារតែរូបនាងធ្លាប់រៀបការម្ដងរួចទៅហើយ ហេតុនេះការរៀបការជាលើកទី២ មិនមែនជាជម្រើសឬបំណងនាងឡើយ ។នាងនិយាយថាចង់សាងស្នេហ៍ថ្មីដោយមិនបើកចំហច្រើនជាងបញ្ចេញជាសាធារណៈដូចមុន។
គូរកត់សម្គាល់ថាសុខ សោម៉ាវត្តី ក្រោយប្រេះឆាស្នេហ៍លោកលី វ៉ាហេទ ពេលនេះនាងឡើងកាលីពជិះរយន្ដទំនើបម៉ាកJeep Rubicon ដូចគ្នាទៅនិងមាស សុខសោភា ,រ៉េត ស៊ូហ្សាណា និងឌី សូនីតា ដែរ៕