ខេត្តប៉ៃលិន ៖ ប្រភពព័ត៌មានបែកធ្លាយ ចេញពីពន្ធនាគារខេត្តប៉ៃលិន កាលពីរសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ដោយសារតែ នៅទីនោះមានការគ្រប់គ្រងធូររលុងពេក បាន ធ្វើឱ្យទណ្ឌិតប្រុសស្រី២នាក់ មានឱកាសបង្កើត ភ្លើងស្នេហ៍ក្តៅរោលរាល រួមរ័កមេត្រីជាមួយ គ្នារហូតថ្លោះធ្លោយពោះធំ២ខែ ទើបឱ្យគេទិញ ថ្នាំលេបធ្វើការរំលូតកូនចោល ធ្វើឱ្យព័ត៌មាន នេះល្បីពេញពន្ធនាគារ រហូតចេញមកក្រៅទៀត។
ប្រភពព័ត៌មានចេញពីពន្ធនាគារខេត្តប៉ៃ- លិន បានឱ្យដឹងថា នៅក្នុងពន្ធនាគារខេត្តប៉ៃលិន មានទណ្ឌិត២នាក់ឈ្មោះសំ ប៊ុល ភេទប្រុស និងឈ្មោះអៀង លំអង ភេទស្រី ជាប់ទោស បទល្មើសគ្រឿងញៀនដូចគ្នា ត្រូវបានលោកនៅ ធឿង ប្រធានពន្ធនាគារខេត្ត អនុញ្ញាតឱ្យអ្នក ទាំង២ចេញមកដាំបាយនៅខាងក្រៅពន្ធនាគារ ជារៀងរាល់ថ្ងៃ។ លុះចប់កិច្ចការទណ្ឌិតទាំង ២នាក់ មិនបានចូលទៅក្នុងបន្ទប់ឃុំឃាំងវិញ នោះទេ ដោយទុកឱ្យនៅខាងក្រៅមានសេរី-ភាពយ៉ាងរំភើយ ។
ប្រភពបន្តទៀតថា ពេលមន្ត្រីអនុរក្សពន្ធ នាគារដល់ម៉ោងសម្រាកពីការងារទណ្ឌិតទាំង ២នាក់ខាងលើ មានឱកាសបង្កាត់ភ្លើងស្នេហ៍នឹង គ្នា រហូតបានលួចរួមភេទជាមួយគ្នាជាច្រើន លើកច្រើនសា យ៉ាងត្រេកត្រអាល គ្មានស្គាល់ ច្បាប់ទម្លាប់អ្វីទាំងអស់ ព្រោះតែមានខាងមន្ត្រី គ្រប់គ្រងពន្ធនាគារនេះ មានការធូររលុងពេក លុះដល់ពេលអ្នកទោសឈ្មោះ អៀង លំអង ពោះធំ២ទៅ៣ខែទើបពឹងស្ត្រីម្នាក់ ឈ្មោះនិត នី ដែលទើបនឹងចេញពីពន្ធនាគារថ្មីៗ ទិញថ្នាំ លេបទម្លាក់កូនក្នុងផ្ទៃ រហូតបានសម្រេចតែ ម្តង។
ប្រភពដដែលបញ្ជាក់ទៀតថា បច្ចុប្បន្ន ប្រធានពន្ធនាគារខេត្តប៉ៃលិនមួយនេះ នៅបន្ត លាក់បាំងរឿងអាស្រូវមួយនេះ ដោយខ្លាច ក្រែងបែកការណ៍ តែខាងអនុរក្សពន្ធនាគារ បានដឹងរឿងនេះគ្រប់ៗគ្នា និងស្នើសុំឱ្យខាងថ្នាក់លើចុះទៅត្រួតពិនិត្យចំពោះបញ្ហារញ៉េរញ៉ៃមួយ នេះផងដែរ ពុំនោះទេនៅថ្ងៃខាងមុខនឹងមាន បញ្ហាកាន់តែច្រើនជាក់ជាមិនខាន ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកហេង ចាន់-ដារ៉ា ប្រធានការិយាល័យអប់រំនៃពន្ធនាគារ ខេត្តប៉ៃលិន បានឱ្យដឹងថា រឿងរ៉ាវអ្នកទោស ប្រុសស្រី១គូ បានរួមរ័កជាមួយគ្នា រហូតដល់ មានផ្ទៃពៅះនៅខាងក្រៅពន្ធនាគារ ពិតជា មានមែន។ តែបើចង់ដឹងព័ត៌មានច្បាស់ជាង នេះ សូមឱ្យទាក់ទងសួរនាំទៅលោកនៅ ធឿង ប្រធានពន្ធនាគារខេត្ត ព្រោះលោកមានការ លាក់បាំងរឿងអាស្រូវមួយចំនួនទៀតផងដែរ។
ដោយឡែកលោកនៅ ធឿង ប្រធានពន្ធ នាគារខេត្តប៉ៃលិន“នគរធំ”មិនអាចទាក់ទងសុំ ការបកស្រាយបានទេ កាលពីម្សិលមិញ តែយើង នឹងរង់ចាំការបំភ្លឺពីលោកជានិច្ច៕ រតនៈ