Tuesday, April 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគូស្នេហ៍ជួញថ្នាំញៀន ជាប់ខ្នោះទាំង២

គូស្នេហ៍ជួញថ្នាំញៀន ជាប់ខ្នោះទាំង២

ភ្នំពេញ ៖ បុរសជនជាតិស្បែកខ្មៅម្នាក់ រួមគំនិតជាមួយស្រីស្នេហ៍របស់ខ្លួន ជាជនជាតិថៃ បានធ្វើសកម្មភាព ដឹកជញ្ជូនគ្រឿងញៀន (កូកាអ៊ីន) ឆ្លងដែនមកពីប្រទេសប្រេស៊ីល កាត់ប្រទេសកម្ពុជា និងបម្រុងឆ្លងចេញ បន្តទៅកាន់ប្រទេសថៃ តែមកដល់ត្រឹមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានកម្លាំងជំនាញមន្ទីរប្រ ឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបាន  ដោយឃាត់ខ្លួនជនបរទេសជាគូស្នេហ៍ទាំង២នាក់រួមជាមួយវត្ថុតាង ជាក់ស្តែង ថ្នាំញៀន ១,៥គីឡូក្រាម។

ប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនគ្រឿងញៀននេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុង បរិវេណព្រលាន យន្តហោះអន្តរជាតិភ្នំពេញ។

មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ថា ដោយអនុវត្ត តាមបញ្ជានាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គ ស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន (ក១) ដឹកនាំដោយវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ (នាយករង) សហការជាមួយកម្លាំងអង្គភាពគយ និងកម្លាំងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានការដឹកនាំ សម្របសម្រួលពីលោកស៊ិត វណ្ណៈ ព្រះរាជអជ្ញារងសាលាដំបូងភ្នំពេញ បានឃាត់ឆែកឆេរអ្នកដំណើរ និងវ៉ាលិស ដែលសង្ស័យ ដោយចេញដំណើរពីប្រទេសប្រេស៊ីល ទីក្រុងសៅប៉ូឡូ កាត់ឌូបៃ ម៉ាឡេស៊ី មកភ្នំពេញ កម្ពុជា ដោយលទ្ធផលឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន២នាក់។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួន ទី១-ឈ្មោះ KNIGTHS JOEL ISIAH ភេទ ប្រុស ជនជាតិទ្រីនីដាតនិងតូបាហ្គោ ដែលជាម្ចាស់វ៉ាលិស និងជាអ្នកដឹកជញ្ជូនគ្រឿងញៀន ពីប្រេស៊ីល មក កម្ពុជា និងទី២-ឈ្មោះ ARTHAN THATSANEE ភេទស្រី ជនជាតិថៃ ដែលជាអ្នកទទួលយកគ្រឿងញៀន និងដឹក ជញ្ជូនបន្តទៅប្រទេសថៃ។ ចំពោះវត្ថុតាងដែលចាប់យកបាន គ្រឿងញៀនប្រភេទកូកាអ៊ីន សរុប ១៥៩៤,៣៨ក្រាម (១គីឡូ ៥៩៤,៣៨ក្រាម)។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ តាមនីតិវិធី៕

RELATED ARTICLES