Tuesday, April 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចីលុយអត់សង ប្តឹងម្ចាស់បំណុល

ខ្ចីលុយអត់សង ប្តឹងម្ចាស់បំណុល

បន្ទាយមានជ័យ ៖ នារីវ័យក្មេងម្នាក់ បានខ្ចីប្រាក់តាមអនឡាញ ចុះឡើង កើនរហូតដល់៣ពាន់ដុល្លារ លុះអត់ មានលទ្ធភាពសង ស្រាប់តែម្ចាស់បំណុលដែលផ្តល់ប្រាក់កម្ចីតាមអនឡាញ បានបង្ហោះរូបនាងជាសាធារណៈ ពេញបណ្តាញសង្គម ដោយបរិហារកេរ្តិ៍ និងគំរាមកំហែងទៀត ទើបនារីជាកូនបំណុល រត់ទៅប្តឹងសមត្ថកិច្ចជំ នាញបច្ចេកវិទ្យា ឱ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង ៤និង៣០នាទី រសៀល នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៣។នារីរងគ្រោះ មានឈ្មោះធាន សាមួន ភេទស្រី អាយុ២៣ឆ្នាំ មានលំនៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក។

លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ប្រាប់ថា យោងតាមពាក្យបណ្តឹងនារីរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នាង បានខ្ចីប្រាក់តាមអនឡាញ ដែលមានឈ្មោះថា “ត្រូវការលុយបង្វិល Online” ចំនួន៥០ដុល្លារ តែខាងកម្ចីឱ្យតែ ៣២ដុល្លារប៉ុណ្ណោះ ហើយក្នុងរយៈពេល ១សប្តាហ៍ ត្រូវសងចំនួន ៥០ដុល្លារ។ លុះដល់ថ្ងៃត្រូវសង ខ្លួនគ្មានលទ្ធ ភាពសងឡើយ ពេលនោះស្រាប់តែមានខាងកម្ចីអនឡាញមួយទៀត បានទូរស័ព្ទមកផ្តល់កម្ចី ៥០ដុល្លារ ហើយ លក្ខខណ្ឌត្រូវសងដូចកម្ចីលើកមុនដែរ។ ព្រោះតែខ្លួនគ្មានលទ្ធភាពសង ខ្លួនក៏បានខ្ចីកម្ចីតាមអនឡាញផ្សេងៗ បន្ថែមទៀត រហូតដល់ ទៅ១៤លើក សរុបប្រាក់ដើម ដល់ទៅ៣០០០ដុល្លារ។

ពាក្យបណ្តឹងនារីរងគ្រោះ រៀបរាប់បន្តថា រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ខ្លួនបានទំនាក់ទំនងជួបជា មួយខាងកម្ចី ដើម្បីសុំសងតែដើម ចំនួន៣០០០ដុល្លារ តែខាងកម្ចី មិនព្រមឡើយ បន្ទាប់មកខាងកម្ចី បានយក រូបភាពក្រុមគ្រួសារ បងប្អូន មិត្តភក្តិរបស់ខ្លួន មកធ្វើការបង្ហោះ រួចបរិហារកេរ្តិ៍ និងគំរាមគំហែង។លុះដល់វេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ខាងបងប្អូន មិត្តភក្តិ ក៏ឱ្យខ្លួនទាក់ ទងទៅសារព័ត៌មាន “អាបងស្អាត” ដើម្បីឡាយក្នុងហ្វេសប៊ុក ធ្វើការបកស្រាយអំពីកម្ចីតាមអនឡាញថាមិន ជាប់ពាក់ព័ន្ធជាមួយនឹងបងប្អូន និងមិត្តភក្តិទេ គឺខ្លួនធ្វើកម្ចីតែម្នាក់ឯងតែប៉ុណ្ណោះ គឺមិនបានយកឈ្មោះបងប្អូន និងមិត្តភក្តិ មកធានាឡើយ។

លោកនាយការិយាល័យ បានបញ្ជាក់ទៀតថា ដោយអនុវត្តន៍យ៉ាងម៉ឺងម៉ាត់តាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងការិយាល័យជំនាញ ប្រឆាំងបទល្មើសបច្ចេកវិទ្យា បើកការស្រាវជ្រាវជុំវិញករណីបរិហារកេរិ៍ជាសាធារណៈ និងគំរាមគំហែងខាងលើ នេះ ដើម្បីយកមកចាត់ការតាមនីតិវិធី់៕

RELATED ARTICLES