Tuesday, April 30, 2024
Homeសង្គម និងជីវិតកម្មការិនីពោះធំ ជួបសម្តេច ឈឺពោះឆ្លងទន្លេ

កម្មការិនីពោះធំ ជួបសម្តេច ឈឺពោះឆ្លងទន្លេ

ស្វាយរៀង ៖ កម្មការិនីម្នាក់ កំពុងមានផ្ទៃពោះគ្រប់ខែ បានទៅអង្គុយរង់ចាំចូលរួមក្នុងពិធីសំណេះសំណាល ជាមួយសម្តេចហ៊ុន សែន នៅក្រុងបាវិត កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ស្រាប់តែឈឺ ពោះឆ្លងទន្លេ ហើយត្រូវបានក្រុមគ្រូពេទ្យអន្តរាគមន៍ ជួយសម្រាល ប្រកបដោយសុវត្ថិភាពទាំងម្តាយទាំងកូនស្រី និងត្រូវ បានសម្តេចហ៊ុន សែន ផ្តល់ការណែនាំឱ្យដាក់ឈ្មោះខន សែនចរណៃ។

លោកគុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឱ្យដឹងថា ការសម្រាលជូនកម្មការិនីរូបនេះ គឺធ្វើ ឡើងនៅមណ្ឌលសុខភាពបាវិត ដោយទារិកានេះមានទម្ងន់២៥០០ក្រាម ជាកូនទី២របស់ម្តាយឈ្មោះធឹម ស្រីនិត អាយុ២៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ និងជាកម្មការិនីបម្រើការងារ នៅរោង ចក្រ សាន់ ហ្វេង។ ស្ត្រីសម្រាលកូនខាងលើ មានប្តីឈ្មោះខោល ខន អាយុ២៥ឆ្នាំ ធ្វើការនៅរោងចក្រកង់ XBS ខ្ជាយ ក្រុងស្វាយរៀង។

ដោយទទួលបានគុណបុណ្យក្តីសន្តោស និងការណែនាំពីសំណាក់សម្តេចហ៊ុន សែន ឪពុកម្តាយរបស់ទារិកានេះ សម្រេចដាក់ឈ្មោះឱ្យកូនស្រីថា “ខន សែនចរណៃ” ដោយភ្ជាប់ទៅនឹងឧត្តមនាមរបស់សម្តេចហ៊ុន សែន ផង ដែរ។

លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានបញ្ជាក់ឱ្យដឹងថា អាជ្ញាធរបាននាំយកថវិកាឧបត្ថម្ភជូន ស្ត្រីជា ម្តាយ ក្នុងនោះមានថវិការបស់សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀល ថវិកា២០០ ដុល្លារ ដែលទទួលបានក្នុងពិធីសំណេះសំណាលជាមួយសម្តេចហ៊ុន សែន នៅក្រុងបាវិត ថវិការបស់លោកព្រាប កុល ចំនួន១០០ដុល្លារ លោក យឹម ស៊ីណន ចំនួន១០០ដុល្លារ ផងដែរ។

ស្ត្រីជាម្តាយឈ្មោះ ធឹម ស្រីនិត បានថ្លែងអំណរគុណសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ ដឹកនាំជាសប្បុរជនពីចម្ងាយ ដែលបានផ្តល់ក្តីសន្តោសប្រណី យកចិត្តទុកដាក់ចំពោះរូបនាងនិងទារិកា ពិសេស គឺបានអនុញ្ញាតឱ្យភ្ជាប់ឈ្មោះកូនស្រីទៅនឹងឈ្មោះរបស់សម្តេច ថែមទៀត៕

RELATED ARTICLES