Tuesday, April 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបចោរលួចឆក់ វ៉ៃខ្នោះ១២នាក់

បង្ក្រាបចោរលួចឆក់ វ៉ៃខ្នោះ១២នាក់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាលួចម៉ូតូ គាស់ផ្ទះ ឆក់យ៉ាងសកម្ម បានជាបន្តបន្ទាប់ ១សំបុកធំ ដោយឃាត់ខ្លួនសរុបចំនួន១២នាក់ ក្នុងនោះមានស្រី២នាក់ ក្រោយពីក្រុមជន សង្ស័យធ្វើសកម្មភាពលួចម៉ូតូនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យកាលពីរំលង អធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។

ជនសង្ស័យទាំង១២នាក់ ដែលសកម្មខាងលួច ឆក់ គាស់ផ្ទះ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានជនសង្ស័យម្នាក់ ជាមេខ្លោងដើរធ្វើសកម្មភាព ឈ្មោះមឿន ថៃសាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ ព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ សមត្ថ កិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រួចក៏នាំយកទៅសាកសួរ។ រហូតដល់ព្រឹកឡើង ថ្ងៃដដែល កម្លាំងសមត្ថកិច្ច ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក មន វុធី អធិការខណ្ឌ ដឹកនាំដោយលោកវរសេ នីយ៍ទោ ភួង បូណា អធិការរងខណ្ឌ ទទួលបន្ទុកផ្នែកព្រហ្មទណ្ទ លោកវរសេនីយ៍ត្រី សាយ ចំរើន នាយប៉ុស្តិ៍ ចោមចៅទី១ ធ្វើការស្រាវជ្រាវបន្ត តាមចាប់ខ្លួនក្រុមជនសង្ស័យទាំងសម្បុក សរុប១២នាក់ (ស្រី២នាក់) ដែល ជាមុខសញ្ញាលួច ឆក់ គាស់ផ្ទះ សរុប១៧ករណី ដែលប្រព្រឹត្តទៅក្នុងរាជធានីភ្នំពេញ។ ជាមួយនេះ សមត្ថកិច្ចដក ហូតបានម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ដែលជនសង្ស័យលួចបាន ត្រឡប់មកវិញផងដែរ។

ជនសង្ស័យទាំង១២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES