Tuesday, April 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបល្បែងឡូតូ ស្រីអនឡាញ ឃាត់ខ្លួនម្នាក់

បង្ក្រាបល្បែងឡូតូ ស្រីអនឡាញ ឃាត់ខ្លួនម្នាក់

ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ឡូតូ តាមប្រព័ន្ធអន ឡាញ) មួយកន្លែង ដោយបានធ្វើការឃាត់ខ្លួនននារីជាបុគ្គលិកម្នាក់ ។

ប្រតិបត្តិការនេះ ធ្វើឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលេខ៥១៤ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។

នារីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះសែម ផល្លា ហៅសីលា អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកហ្គេមឡូតូ មានលំនៅ បន្ទប់ជួលលេខ២ ផ្លូវបេតុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបាន ការអនុញ្ញាតពីលោកសេង ហៀង ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាប ទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ឡូតូ តាមប្រពន្ធ័អនឡាញ) ប្រព្រឹត្តនៅចំណុចផ្ទះគ្មាន លេខ ផ្លូវលេខ៥១៤ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន ដោយឃាត់ខ្លួននារីម្នាក់ឈ្មោះសែម ផល្លា ហៅ សីលា ដែលជាបុគ្គលិកហ្គេមឡូតូខាងលើ។រីឯវត្ថុតាងចាប់យក រួមមាន ម៉ូនីទ័រ ម៉ាក DELL ពណ៌ខ្មៅ ចំនួន២ គ្រឿង និងម៉ាក ១-O-DATA, CPU ពណ៌ខ្មៅ ចំនួន ០១គ្រឿង ឃីបត ពណ៌ខ្មៅ ចំនួន១ ម៉ៅស៍ ចំនួន១ ដុំវ៉ាយហ្វាយ ចំនួន១ និងប្រាក់ចំនួន៤៥០០០រៀល។

នារីខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ផ្នែកជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូន ទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES