Tuesday, April 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះ ម៉ែនិងកូនស្លាប់ឱបគ្នា

ភ្លើងឆេះផ្ទះ ម៉ែនិងកូនស្លាប់ឱបគ្នា

ព្រៃវែង ៖ ស្ត្រីមេម៉ាយម្នាក់ រួមនិងកូនតូចអាយុ២ខួប កំពុងដេកលង់លក់ក្នុងខ្ទមកម្សត់របស់ខ្លួន ស្រាប់តែ អកុសលកើតមានគ្រោះអគ្គិភ័យ (ភ្លើងឆេះផ្ទះ) យ៉ាងសន្ធោសន្ធៅ ហើយ ម្តាយនិងកូនតូចត្រូវភ្លើងឆេះស្លាប់ ឱបគ្នាក្រញង់ គួរឱ្យរន្ធត់។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង២០យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃល្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ។

ជនរងគ្រោះទាំង២នាក់ម្តាយកូន ដែលត្រូវភ្លើងឆេះស្លាប់ក្នុងភ្នក់ភ្លើង ស្ត្រីជាម្តាយ មានឈ្មោះប៉យ យឹម អាយុ ៣៨ឆ្នាំ ជាស្ត្រីមេម៉ាយ ចំណែកកូនប្រុស មានឈ្មោះប៉យ ចាន់ អាយុ២ខួប។ ម្តាយកូនទាំងពីរ សព្វថ្ងៃស្នាក់នៅ កូនខ្ទមតូចមួយ ស្ថិតក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ស្ត្រីរងគ្រោះ និងកូនតូចខាងលើនេះ មានជីវភាពក្រីក្រណាស់ ២នាក់ម្តាយកូនរស់នេ ក្នៅងុកូនខ្ទមស្លឹកតូចមួយ សូម្បីតែភ្លើងអគ្គិសនីប្រើប្រាស់ក៏គ្មានដែរ ហើយមុនកើតហេតុ ២ថ្ងៃ ក្រុមការងារទើបតែដាក់សូឡា ឱ្យ១គ្រឿង ដើម្បីបំភ្លឺផ្ទះ រួចក៏ជួបគ្រោះអកុសលបែបនេះតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះនិងកូន កំពុងដេកនៅក្នុងផ្ទះ ហើយពេលភ្លើងឆេះ ទំនងជាលង់លក់ខ្លាំង មិនដឹងភ្លើងឆេះ ទើបរត់ចេញមិនរួច ហើយត្រូវភ្លើងឆេះស្លាប់យ៉ាង អាណោចអាធ័មនៅ ក្នុងភ្នក់ភ្លើងបែបនេះតែម្តង។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងចុះស្រាវជ្រាវនៅកន្លែងកើតហេតុ ប៉ុន្តែមិនទាន់អាច បញ្ជាក់បានពីមូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះអគ្គិភ័យនេះនៅឡើយទេ។

សាកសពជនរងគ្រោះទាំង២នាក់ម្តាយកូន ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិ អ្នកស្រុកភូមិ និងអាជ្ញាធរ មូលដ្ឋាន ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES