Tuesday, April 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាតបើកឡានបុកគេ បះជើងខ្លួនឯង

ស្រីស្អាតបើកឡានបុកគេ បះជើងខ្លួនឯង

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បើករថយន្តស៊េរីទំនើប ១គ្រឿង ក្នុងល្បឿនលឿន រួចជ្រុលទៅចង្កូតទៅបុករះរថយន្ត ១គ្រឿង ធ្វើឱ្យក្រឡាប់បះជើងខ្លួនឯង ទៅប៉ះនឹងរថយន្តព្រូស ១គ្រឿងទៀត ដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវ រង ការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុច ខាងក្រោយព្រះបរមរាជវាំង តាមបណ្តោយផ្លូវលេខ១៩ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង គេឃើញរថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក MG ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2BV-4589 បើកបរដោយនារីរូបស្រស់ម្នាក់ ធ្វើដំណើរតាមផ្លូវលេខ១៩ ក្នុងទិសដៅពីជើង ទៅត្បូង យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅប៉ះនឹងរថយន្តកាមរីបាឡែនពណ៌ ទឹកប្រាក់  ពាក់ស្លាកលេខ ភ្នំពេញ 2AN-4899 ដែលចតស្ងៀម នៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យក្រពឹត ផ្នែកខាង ឆ្វេងខាងក្រោយ ហើយរថយន្តបង្កហេតុ បានក្រឡាប់បះជើង១ចំហៀង ទៅប៉ះរថយន្តតូយ៉ូតាព្រូស ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BM-5902 ដែលចតនៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែក្នុង គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ និងឱ្យភាគីទាំង៣ ចរចាគ្នា។ មួយសន្ទុះក្រោយ មក ខាងភាគីរថយន្ត MG បានយល់ព្រមចេញសងសំណងរាល់ការខូចខាតរថយន្តទាំង២គ្រឿង ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុតែម្តង៕

RELATED ARTICLES