កំពង់ស្ពឺ ៖ ស្ត្រីម្នាក់ និងកូនតូចអាយុ៦ខែ ត្រូវបានជនដៃដល់លីកាំបិតផ្គាក់ ចូលកាប់សម្លាប់ដល់ក្នុងផ្ទះ ដោយ កាប់កូនតូច ដាច់ជាពីរកំណាត់ ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកស្ត្រីរងគ្រោះជាម្តាយ ត្រូវបានឃាតករ កាប់ពីក្រោយ បណ្តាលឲ្យដាច់ក ដាច់ដៃទាំងសងខាង ស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំ ពង់ស្ពឺ។

ស្ត្រីរងគ្រោះជាម្តាយ ដែលត្រូវបានឃាតករកាប់សម្លាប់យ៉ាងសាហាវឃោរឃៅនោះ មានឈ្មោះ សុខ ខឿន អាយុ ជាង៣០ឆ្នាំ ជាស្ត្រីមេម៉ាយកូន១ រស់នៅកន្លែងកើតហេតុខាងលើ។ ចំណែកកូនតូចរងគ្រោះ ទើបតែមាន អាយុ ៦ខែ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាខាងលើ គេឃើញជនសង្ស័យជាឃាតករ បានលីកាំ បិតផ្គាក់ ១ដើម ចូលទៅក្នុងផ្ទះស្ត្រីរងគ្រោះ នៅចំណុចកើតហេតុខាងលើ ខណ:ដែលស្ត្រីរងគ្រោះ កំពុង ដេកជាមួយកូនតូច អាយុ ៦ខែ ហើយភ្លាមនោះ ជនសង្ស័យ បានទាញកាំបិតផ្គាក់ កាប់ទៅលើកូនរបស់ ស្រ្តីរងគ្រោះ បណ្តាលឲ្យដាច់ជា ២កំណាត់ ស្លាប់ភ្លាមៗ ឃើញបែបនេះ ស្ត្រីរងគ្រោះជាម្តាយ បានរត់ចេញមក ក្រៅ ហៅអ្នកជិតខាងឲ្យជួយ តែត្រូវជនសង្ស័យជាឃាតករ តាមកាប់ពីក្រោយ ចំនួន ៣កាំបិត បណ្តាល ឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាមភ្លាមៗតែម្តង ។
ប្រភពដដែល បន្តថា ក្រោយពេលកាប់សម្លាប់ជនរងគ្រោះទាំងពីរនាក់ម្តាយនិងកូនរួច ជនសង្ស័យបាន យកក្រណាត់រុំសពក្មេងរងគ្រោះ រួចយកទៅបោះចោលនៅព្រៃចេក ក្រោយផ្ទះជនរងគ្រោះ បន្ទាប់មកបាន រត់គេចខ្លួនបាត់។

ប្រភពខាងលើ បន្តថា ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ធ្វើការពិនិត្យកន្លែងកើតហេតុ និងសពជនរងគ្រោះ រួចបញ្ជាក់ថា ស្ត្រីរងគ្រោះជាម្តាយ ត្រូវជនសង្ស័យកាប់ចំនួន ៣កាំបិតផ្គាក់ បណ្តាល់ឲ្យ ដាច់កពីក្រោយ ខាងឆ្វេង យ៉ាងជ្រៅ ស្ទើរដាច់ចេញពីស្មា និងដាច់កដៃទាំងសងខាង អាចដោយសារស្ត្រីរង គ្រោះលើកដៃរង។ ចំណែកក្មេងរងគ្រោះជាកូន ដាច់ដងខ្លួនជាពីរ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីឃាតកម្មដ៏សាហាវឃោរឃៅនេះ អាចផ្តើមចេញពីគំនុំ មិនមែនជាករណី ប្លន់ទ្រព្យសម្បត្តិនោះទេ។
ករណីនេះ សមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេត ស្រាវជ្រាវ កំណត់មុខសញ្ញាសង្ស័យ ដើម្បីឈានទៅឃាត់ខ្លួន យកមកចាត់ការតាមច្បាប់។
សពជនរងគ្រោះទាំងពីរនាក់ម្តាយនិងកូន ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ខៀវទុំ