Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនក្រមុំបាត់ខ្លួន ម៉ែប្រកាសរក

កូនក្រមុំបាត់ខ្លួន ម៉ែប្រកាសរក

ត្បូងឃ្មុំ ៖ យុវតីម្នាក់ នៅសុខៗ បានចេញបាត់ពីផ្ទះ ដោយគ្មានដំណឹង ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ ដើរតាម រកសព្វកន្លែងនៅតែមិនមានតម្រុយអ្វីទាល់តែសោះ ទើបរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ និងប្រកាស រកកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។

យុវតីដែលបាត់ខ្លួនខាងលើ មានឈ្មោះឃាត សុខខេត អាយុ១៧ឆ្នាំ មានលំនៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

តាមប្រភពពីក្រុមគ្រួសារយុវតីដែលបាត់ខ្លួន បានឱ្យដឹងថា កន្លងមក កូនស្រីរូបនេះ មិនធ្លាប់ចេញទៅណាមក ណា ដោយគ្មានដំណឹងបែបនេះសោះ តែលើកនេះ មិនដឹងថាមានរឿង ឬបញ្ហាអ្វី ស្រាប់តែកូនស្រីបានចេញ បាត់ពីផ្ទះ មិនដឹងទៅណា ជាមួយអ្នកណា ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភពីសុវត្ថិភាព និងសុខទុក្ខរបស់ នាងយ៉ាងខ្លាំង និងបានទៅដាក់ពាក្យបណ្តឹង សុំអន្តរាគមន៍ពីសមត្ថកិច្ចផងដែរ។

ជាមួយនេះក្រុមគ្រួសារយុវតីឈ្មោះឃាត សុខខេត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះ ឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថត សូមជួយទំនាក់ទំនងមកក្រុមគ្រួសារ តាមរយៈលេខ ទូរស័ព្ទ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្នួល ០៩៧ ៤៤៩ ៩៩០៩ ឬស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែល មានលេខទូរស័ព្ទ ០៧១ ៤៤២ ២៦ ៦៦ ដោយអនុគ្រោះ៕

RELATED ARTICLES