Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទៅប្រឡងប៉ូលិស ជិះម៉ូតូបុកគូទកុងតឺន័រស្លាប់

ទៅប្រឡងប៉ូលិស ជិះម៉ូតូបុកគូទកុងតឺន័រស្លាប់

ព្រះសីហនុ ៖ យុវជន២នាក់ ជិះម៉ូតូដឹកគ្នាទៅដាក់ពាក្យប្រឡងចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដែលជាក្តីស្រ មៃតាំងពីតូច ស្រាប់តែអកុសលពេលកំពុងធ្វើដំណើរតាមផ្លូវ ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ ១គ្រឿង ពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងមួយរំពេច ចំណែកអ្នករួមដំណើរ រងរបួសធ្ងន់ រីឯអ្នកបើក បររថយន្តកុងតឺន័រ  បានចុះត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង១៣នាទីព្រលប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៩-២១០ ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់។

យុវជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ មានឈ្មោះនៃ កុំ ភេទប្រុស អាយុ២១ឆ្នាំ។ ចំណែក អ្នករួមដំណើរដែលរងរបួសធ្ងន់ មានឈ្មោះចាន់ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ។  ជនរងគ្រោះទាំង២នាក់ មាន លំនៅ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ជាមួយគ្នា។ ដោយឡែកអ្នកបើកបររថយន្តកុងតឺន័រ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។

តាមប្រភពពីសមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះទាំង២នាក់ខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាក HONDA ADV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IQ-1578 បើកបរដោយឈ្មោះនៃ កុំ និងរួមដំណើរដោយ ឈ្មោះចាន់ ពិសិដ្ឋ បានជិះដឹកគ្នាតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែម៉ូតូជនរងគ្រោះ ជ្រុលទៅបុកពីក្រោយរថយន្តប្រភេទ សណ្តោង កុងតឺន័រ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3B-0581 សណ្តោងកន្ទុយរ៉ុម៉ក ពាក់ ស្លាកលេខ ភ្នំពេញ 4A-9151 ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នករួមដំណើរ រងរបួសធ្ងន់។ ដោយឡែកអ្នកបើកបររថយន្តកុងតឺន័រ បានរត់គេចខ្លួនបាត់។

ជុំវិញករណីខាងលើនេះ តាមប្រភពពីសាច់ញាតិជនរងគ្រោះដែលបាត់បង់ជីវិត បានបញ្ជាក់ថា មុនពេលកើត ហេតុ ជនរងគ្រោះ ទាំង២នាក់ ដែលជាមិត្តភក្តិ បានជិះម៉ូតូដឹកគ្នា បំណងទៅដាក់ពាក្យប្រឡងចូលក្របខ័ណ្ឌ មន្ត្រីនគរបាល (ប៉ូលិស) ព្រោះជាក្តីស្រមៃរបស់ពួកគេតាំងពីតូច គឺស្រលាញ់ការងារជាប៉ូលិស។ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ចាត់បញ្ជូនជនរងគ្រោះដែលរងរបួសធ្ងន់ ទៅកាន់គ្លីនិកឯកជន ដើម្បីសង្គ្រោះ។ ចំណែកម៉ូតូនិងរថយន្ត បន្ទាប់ពីធ្វើការវាស់វែងតាមជំនាញរួច សមត្ថកិច្ចបានអូសយកទៅរក្សា ទុកនៅអធិការ ដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំធ្វើការ ដោះស្រាយនៅពេលក្រោយ។

ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES