Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែឪលែងគ្នា កូនចងកស្លាប់ ទុកលិខិតផ្តាំលា ២ច្បាប់

ម៉ែឪលែងគ្នា កូនចងកស្លាប់ ទុកលិខិតផ្តាំលា ២ច្បាប់

ភ្នំពេញ ៖ យុវជនម្នាក់ មានវិបត្តិផ្លូវចិត្តធ្ងន់ បានគិតខ្លី ចងកបញ្ចប់ជីវិតខ្លួន ដោយបន្សល់ទុកលិខិតបណ្តាំ ចំនួន២ច្បាប់ ផ្តាំលាក្រុមគ្រួសារ ឪពុកម្តាយ និងបញ្ជាក់ពីបំណងចុងក្រោយរបស់ខ្លួន ទទូចសុំឱ្យឪពុកម្តាយ ដែលលែងលះគ្នា វិលមករួមរស់ជុំវិញគ្នា។

ករណីចងកសម្លាប់ខ្លួននេះ បានកើតឡើង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិកំណប់ សង្កាត់ ស្វាយក្រវាន់ ក្រុងច្បារមន។

យុវជនដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះមនោរម្យ មុខរបរជាងជួសជុលរថយន្ត នៅភ្នំពេញ មានលំនៅ ក្នុងភូមិកំណប់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បានកើតមានការភ្ញាក់ផ្អើល ឡើង បន្ទាប់ពីប្រទះឃើញជនរងគ្រោះ បានចងកធ្វើអត្តឃាត រួចប្រញាប់រាយការណ៍ប្រាប់ សមត្ថកិច្ចចុះពិនិត្យ ភ្លាមៗ។

ប្រភពដដែល បន្តថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចបានចុះពិនិត្យដល់ទីតាំងកើត ហេតុ និងបានប្រទះឃើញលិខិតបណ្តាំ ចំនួន២ច្បាប់ ដែលជនរងគ្រោះបានបន្សល់ ជាការផ្តាំលា ក្រុមគ្រួសារ ឪពុកម្តាយ។

យុវជនរងគ្រោះខាងលើ បានសរសេររៀបរាប់ នៅក្នុងលិខិតបណ្តាំចុងក្រោយរបស់ខ្លួនថា “លិខិតរបស់កូន ជាលើកចុងក្រោយ ខ្ញុំបាទឈ្មោះមនោរម្យ សុំលា ពុកម៉ែ បងមុំ បងរ៉ា បងឌី និងក្មួយជាទីស្រឡាញ់ កូនសុំ លាទៅវិញហើយ ព្រោះកូនអស់កម្ម និងអស់បុណ្យហើយ ត្រឹម អាយុ២២ឆ្នាំនេះ។ ក្នុងចិត្តរបស់កូន ចង់ឱ្យពុកម៉ែ នៅជុំវិញគ្នាវិញ ខ្ញុំចង់ឃើញបងស្រី បងមុំ គោរពម៉ែ គោរពពុក ព្រោះគាត់ចាស់ៗហើយ ត្រូវស្រឡាញ់ និងមើល ថែគាត់ផង។ បងប្រុសទី២ បងរ៉ា រាល់ថ្ងៃនេះប្អូនឃើញបងហត់ណាស់ ប្អូនអាណិតណាស់បង បងត្រូវចេះ មើល ថែទាំសុខភាពផង។ បងប្រុសទីបី បងឌី ប្អូនចង់ឱ្យបងមកលេងពុកម៉ែ ឬ Call  មកគាត់សួរសុខទុក្ខ នៅពេល ដែលបងទំនេរពីការងារ ព្រោះបងនៅឆ្ងាយជាងគេ។ ចំណែកក្មួយៗ ពេលទំនេរ មកជួយលក់ដូរតាផង ព្រោះពូ មិនបាននៅក្បែរគាត់ទៀតទេ…”។

យុវជនខាងលើ បានរៀបរាប់បន្តថា “អរគុណ ពុកម៉ែ កូនអរគុណពុកម៉ែ ខ្លាំងណាស់ដែល បានបីបាច់ថែរក្សា កូនបានយ៉ាងល្អ ធ្វើឱ្យគេអាណិត គោរពស្រឡាញ់កូនជាច្រើន។ កូនស្រឡាញ់ពុកម៉ែខ្លាំងណាស់ កូនតែងលើក ដៃសំពះពុកម៉ែ ពេលកូនមកពីឆ្ងាយ ជាការគោរពដ៏ខ្ពង់ខ្ពស់ពីកូន។ កូនសុំពុកម៉ែ ពេលកូនស្លាប់ទៅ កូនចង់ឱ្យ ពុកម៉ែ ធ្វើបុណ្យឱ្យកូន ឱ្យកូនបានសុខ។ ពុកម៉ែ កូនទៅបានសុខហើយ ព្រោះកូនអស់បុណ្យ និងអស់កម្ម ត្រឹម អាយុ២២ឆ្នាំនេះ ហើយសូមពុកម៉ែធ្វើចិត្តឱ្យបានល្អ ព្រោះកូនអស់អាយុ ត្រូវទៅវិញហើយ។ អរគុណក្តីស្រឡាញ់ ពុកម៉ែ មកលើកូនយ៉ាងធំធេង។ កូនសុំទោសដែលមិនបានទៅសងគុណពុកម៉ែ សូមពុកម៉ែលើកលែងឱ្យកូន ផង។ អរគុណបងមុំ ដែលជួយមើលថែខ្ញុំនៅក្មេង អរគុណបងរ៉ា ដែលជួយផ្គត់ផ្គង់គ្រួសារ ពេលគ្រួសារយើង ខ្វះខាត អរគុណបងឌី ដែលដែលជួយផ្គត់ផ្គង់ខ្ញុំពេលនៅរៀន។ ខ្ញុំលាសិនហើយ ខ្ញុំទៅបានសុខហើយ កុំខ្លាច ខ្ញុំអី…”។

ដោយឡែក សំបុត្រ ១ច្បាប់ផ្សេងទៀត ដែលយុវជនខាងលើ បន្សល់ទុកនៅជាប់នឹងជញ្ជាំងផ្ទះ មានខ្លឹមសារថា “ពុក ម៉ែ កូនស្លាប់ហើយ សពរបស់កូន នៅក្រោមស៊ីទែនទឹកធំ ក្រោយផ្ទះម៉ែ ហើយកូនបានបន្សល់ទុកលិខិត និងវីដេអូ នៅក្នុងបន្ទប់ទឹក កូនលាពុកម៉ែ និងបងៗ ត្រឹមហ្នឹងហើយ ឱ្យកូនសុំទោស ព្រោះកូនដល់អាយុដែល ត្រូវ ទៅវិញហើយ…”។

ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកធ្វើ អត្តឃាតប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES