Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគ្រូបង្រៀនស្រឡាញ់សិស្ស រួមរ័កបាន១ដង ជាប់ខ្នោះ

គ្រូបង្រៀនស្រឡាញ់សិស្ស រួមរ័កបាន១ដង ជាប់ខ្នោះ

កណ្តាល ៖ បុរសជាគ្រូបង្រៀនម្នាក់ បានបែកគំនិតទាក់ទងស្នេហាជាមួយសិស្សស្រីរបស់ខ្លួន ដែលស្ថិតក្នុងវ័យ ជាអនីតិជន (អាយុ១៤ឆ្នាំ) រួចលួងលោមនាំក្មេងស្រីរងគ្រោះឡើងផ្ទះសំណាក់ រួមរ័កបានម្តង ស្រាប់តែរំលងបាន ជាង១ខែ រឿងរ៉ាវបានបែកធ្លាយដឹងដល់ឪពុកម្តាយក្មេងស្រីរងគ្រោះ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួន បុរសជាគ្រូបង្រៀន នាំយកទៅចាត់ការតាមច្បាប់។

ករណីគ្រូបង្រៀនល្បួងសិស្សស្រីឡើងផ្ទះសំណាក់ រួមរ័កនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទី រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្ទះសំណាក់សំណាងណាស់ មានទីតាំងស្ថិតនៅភូមិ ត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល។ រហូតមកដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពីរឿងរ៉ាវបាន បែកធ្លាយ និងមានពាក្យបណ្តឹងពីអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះ ទើបសមត្ថកិច្ចបានឈានដល់ការចុះ ឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរ។

ជនសង្ស័យដែលល្បួងកូនស្រីគេឡើងផ្ទះសំណាក់ រួមភេទ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនមានឈ្មោះអ៊ុំ វុទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរគ្រូបង្រៀនផ្នែកគណិតវិទ្យា មានលំនៅ ភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ភ.ស.ន អាយុ១៤ឆ្នាំ (ឆ្នាំកំណើតថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៩) មុខរបរសិស្ស មានលំនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។តាមប្រភពពីសមត្ថកិច្ចស្រុកអង្គស្នួល បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញ បានទទួលពាក្យបណ្តឹងពីអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះ ដោយបានប្តឹងចូល មកសមត្ថកិច្ច នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ថាកូនស្រីរបស់គាត់ ឈ្មោះ ភ.ស.ន ដែលជាអនីតិជន ទើបនឹងមានអាយុ១៤ឆ្នាំ ត្រូវបានជនសង្ស័យឈ្មោះអ៊ុំ វុទ្ធី ត្រូវជាគ្រូបង្រៀន លួងលោមនាំយកទៅរំលោភ នៅលើផ្ទះសំណាក់ ១កន្លែង រហូតដល់បានសម្រេចចំនួន១ដង។

តាមការបញ្ជាក់ពីសមត្ថកិច្ច ជនរងគ្រោះជាសិស្សថ្នាក់ទី៨ រៀននៅអនុវិទ្យាល័យមួយ ក្នុងស្រុកអង្គស្នួល។ ចំណែកជនសង្ស័យជា គ្រូបង្រៀនមុខវិទ្យាគណិតវិទ្យា ថ្នាក់ទី៨ និងទី៩ ដោយជនសង្ស័យជាគ្រូបង្រៀន ម៉ោងគណិតវិទ្យា ក្នុងថ្នាក់រៀនជនរងគ្រោះ។ បន្ទាប់មក នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ ជនសង្ស័យបានចាប់ ផ្តើមបង្កើតទំនាក់ទំនងជាមួយជនរងគ្រោះ ក្រោយមកភាគីទាំងពីរបានចាប់ផ្តើមមានទំនាក់ ទំនងស្នេហាជាមួយ គ្នា ហើយបានឆាតនិយាយគ្នាលេងតាមប្រព័ន្ធ Messenger រហូតដល់ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣ ដដែល ជនសង្ស័យ និងជនរងគ្រោះ ធ្លាប់បានឱបថើបគ្នាប្រហែលបួនទៅប្រាំដង នៅក្នុងសាលារៀន។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ទើបជនសង្ស័យ បានបបួលជនរងគ្រោះទៅដេកក្នុងផ្ទះសំណាក់កើតហេតុខាងលើ និងរួមភេទជាមួយគ្នាបានសម្រេចមួយលើក ដោយមិនបានពាក់ស្រោមអនាម័យឡើយ។ ក្រោយមកទើបជនរងគ្រោះនិងជនសង្ស័យ បានចេញទៅផ្ទះវិញ រៀងៗខ្លួន។

រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះមានជំងឺគ្រុនក្តៅ ហើយបានសម្រាកនៅផ្ទះ ពេលនោះឪពុក របស់ជនរងគ្រោះ ក៏គេងសម្រាកនៅជិតជនរងគ្រោះ ហើយបានឮសំឡេងឆាតក្នុងទូរស័ព្ទ របស់ជនរងគ្រោះ ទើបឆែកមើលទូរស័ព្ទ ក៏បានដឹងពីរឿងហេតុ។ បន្ទាប់មក ទើបឪពុកជនរងគ្រោះបានទៅដាក់ ពាក្យបណ្តឹងនៅ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល តែម្តង។

ក្រោយពីទទួលពាក្យបណ្តឹងពីអាណាព្យាបាលជនរងគ្រោះ កម្លាំងផ្នែកជំនាញ បានសហការជាមួយកម្លាំង ប៉ុស្តិ៍បែកចាន បានចុះទៅដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាគ្រូបង្រៀនខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានស្រឡាញ់ ជនរងគ្រោះ ដែលជាកូនសិស្សរបស់ខ្លួន និងបបួលជនរងគ្រោះចូលផ្ទះសំណាក់ រួមភេទជាមួយជនរង គ្រោះ បានសម្រេច ចំនួន១លើក ប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត កណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES