Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កូនស្រី១៤ឆ្នាំ ពោះធំ៨ខែ ទើបប្រាប់ឪថាពូចាប់ រំលោភ

 កូនស្រី១៤ឆ្នាំ ពោះធំ៨ខែ ទើបប្រាប់ឪថាពូចាប់ រំលោភ

កំពង់ស្ពឺ ៖ បុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់បង្ខំរំលោភក្មួយស្រីសាច់ថ្លៃរបស់ខ្លួន ដែលទើបនឹង មានអាយុ១៤ឆ្នាំ បានសម្រេចជាបន្តបន្ទាប់ និងតែងគំរាមសម្លាប់ បើហ៊ានប្រាប់អ្នកណាម្នាក់ លុះក្មេងស្រី រងគ្រោះមានផ្ទៃពោះ៨ខែ ឪពុកសង្ស័យ ហៅសួរនាំ ទើបបែកការ ឈានដល់ការដាក់ពាក្យបណ្តឹងឱ្យ សមត្ថកិច្ចចាប់វាយខ្នោះជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ករណីពូចាប់រំលោភក្មួយស្រី រហូតដល់មានផ្ទៃពោះ៨ខែនេះ បានកើតឡើងតាំងពីអំឡុងឆ្នាំ២០២២ នៅចំណុច ភូមិភូមិត្រពាំងខ្យង ឃុំទួលអម្ពិល ស្រុកបសេដ្ឋ។ លុះក្រោយពីរឿងរ៉ាវបានបែកធ្លាយ ទើបម្តាយក្មេងស្រីរង គ្រោះដាក់ពាក្យបណ្តឹង និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងខ្យង ឃុំទួលអម្ពិល ស្រុកបសេដ្ឋ។

ជនសង្ស័យដែលចាប់រំលោភក្មួយស្រី រហូតដល់មានផ្ទៃពោះ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទិល ធី ភេទប្រុស អាយុ២៩ឆ្នាំ មានលំនៅ ភូមិត្រពាំងខ្យង ឃុំទួលអម្ពិល ស្រុកបសេដ្ឋ។ ចំណែកក្មេងស្រីរងគ្រោះ ទើប នឹងមានអាយុ១៤ឆ្នាំ និងកំពុងមានផ្ទៃពោះ៨ខែ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលឃាត់ខ្លួនជនល្មោភកាមខាងលើ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួល អម្ពិល បានទទួលពាក្យបណ្តឹងពីឪពុកក្មេងស្រីរងគ្រោះ ប្តឹងទៅលើឈ្មោះទិល ធី រស់នៅភូមិជាមួយគ្នាថាបាន ធ្វើសកម្មភាពគំរាមកំហែង ចាប់រំលោភកូនស្រីរបស់គាត់ ដែលជាអនីតិជន (អាយុ១៤ឆ្នាំ) ចាប់តាំងពីឆ្នាំ២០២២ រហូតដល់ពេលនេះ ធ្វើឱ្យកូនស្រីរបស់គាត់មានផ្ទៃពោះ៨ខែ។

យោងតាមពាក្យបណ្តឹងរបស់ឪពុកក្មេងស្រីរងគ្រោះខាងលើ បានបញ្ជាក់ថា ដោយមានការសង្ស័យលើកូនស្រី ដែលមានអាការប្លែក ហើយពោះចេះតែខ្ទាតធំទៅៗពីមួយថ្ងៃ ទៅមួយថ្ងៃ ទើបនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ រូបគាត់ជាឪពុក បានហៅកូនស្រីមកសាកសួរ ទើបកូនស្រីដាច់ចិត្តទម្លាយប្រាប់ថា នាងត្រូវឈ្មោះទិល ធី ដែល ត្រូវជាពូសាច់ថ្លៃ បានគំរាមកំហែង និងចាប់រំលោភនាងជាច្រើនដង តាំងពីឆ្នាំ២០២២ មកម៉្លេះ រហូតដល់ពេលនេះ នាងមានផ្ទៃពោះ ៨ខែទៅហើយ។ រីឯមូលហេតុដែលនាងមិនហ៊ានទម្លាយរឿងនេះប្រាប់ឪពុកម្តាយដោយសារ តែជនសង្ស័យតែងគំរាមសម្លាប់នាងចោល ប្រសិនបើនាងហ៊ានប្រាប់រឿងនេះដល់អ្នកណាម្នាក់។  

ក្រោយទទួលបានពាក្យបណ្តឹងពីឪពុកក្មេងស្រីរងគ្រោះរួចមក កម្លាំងសមត្ថកិច្ច បានចុះស្រាវជ្រាវ និងឈានដល់ ការឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះទិល ធី បានឆ្លើយសារភាពថា ខ្លួនពិតជាធ្លាប់បានរួមភេទ ជាមួយក្មេង ស្រីរងគ្រោះ ដែលត្រូវជាក្មួយស្រីសាច់ថ្លៃ បានសម្រេចជាច្រើនដងប្រាកដមែន រហូតដល់នាងមានផ្ទៃពោះ ទើប បែកការតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ ការបន្តតាមនីតិវិធី៕

RELATED ARTICLES