Monday, March 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កូនក្រមុំវង្វេងផ្ទះ ម៉ែប្រកាសរក

 កូនក្រមុំវង្វេងផ្ទះ ម៉ែប្រកាសរក

ព្រះសីហនុ ៖ នារីរូបស្រស់ម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានបញ្ហាវង្វេងស្មារតី និងបានបាត់ ចេញពីផ្ទះ អស់រយៈ ពេល៣ថ្ងៃមកហើយ ទោះជាក្រុមគ្រួសារតាមស្វែងរកយ៉ាងណា ក៏មិនមានតម្រុយសោះ ជាហេតុធ្វើឱ្យឪពុកម្តាយមានការព្រួយបារម្ភពីសុវត្ថិភាព កូនស្រីយ៉ាងខ្លាំង និងប្រកាសតាមរកកូនស្រីវិលត្រ ឡប់មកវិញ។

នារីដែលបាត់ខ្លួនចេញពីផ្ទះ មានឈ្មោះ ង ចាន់ធូ អាយុ២៤ឆ្នាំ មានលំនៅភូមិត្រពាំង ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រភពពីក្រុមគ្រួសាររបស់នារីដែលបាត់ខ្លួន បានរៀបរាប់ប្រាប់ថា កូនស្រីរបស់ពួកគាត់ឈ្មោះ ង ចាន់ធូ បាន កើតមានបញ្ហាស្មារតីវង្វេង ហើយនៅសុខៗស្រាប់តែដើរចេញបាត់ពីផ្ទះអស់រយៈពេល ៣ថ្ងៃហើយ ធ្វើឱ្យ ក្រុមគ្រួ សារមានការព្រួយបារម្ភពីសុខទុក្ខ និងសុវត្ថិភាព របស់នាងយ៉ាងខ្លាំង។

ប្រភពដដែល បន្តថា បន្ទាប់ពីកូនស្រីរូបនេះ បាត់ខ្លួនភ្លាម ក្រុមគ្រួសារសាច់ញាតិ បានចែកផ្លូវគ្នាតាមរកសព្វ កន្លែងដែរ តែមិនមានដំណឹងអ្វីបន្តិចសោះ ទើបប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែល បានប្រទះឃើញ នារីដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងមកក្រុមគ្រួសារ «នគរធំ» ឬវិទ្យុអេប៊ីស៊ី ដោយក្តីអនុ គ្រោះ៕

RELATED ARTICLES