ភ្នំពេញ៖ស្រីស្អាតហ្វា ហ្វា ហៅស្រីយី ដែលមិនដែលឆ្លើយថាទេ ចំពោះភាពយន្ដស៊ិចស៊ី ស្នេហារោលរាល នោះពេលនេះស្រីស្រស់ចាប់ផ្ដើមពិចារណាឡើងវិញ និងមើលរំលងជាបណ្ដើរៗហើយ នៅពេលដែលផលិតករចង់ឲ្យនាងថតដោះអាវដូចក្នុងរឿង”ល្ងង់+ល្ងង់” ដែលនាងលេងម៉ាអស់ដៃជាមួយលោកឡៅ បញ្ញា នោះ។ប៉ុន្ដែចំពោះមូលហេតុដែលហ្វា ហ្វា ដកឃ្លាក្នុងការថតសម្ដែងឈុតក្ដៅសាច់ទាំងនោះដោយសារតែនាងមិនចង់ឲ្យប្រុសដែលស្រលាញ់នាងប្រចណ្ឌ ឬឈានទៅផ្ដាច់ស្នេហ៍ដូចទាហាន អាមេរិកទៀតឡើយ ទើបនាងលែងយកលុយជាធំ តែចាប់ផ្ដើមចង់រក្សារក្រេឌីត និងកេរ្ដិ៍ឈ្មោះក្នុងសិល្បៈវិញម្ដង។ទោះជាយ៉ាងណាហ្វា ហ្វា នៅតែជាតារាដែលចូលចិត្តលេងខ្លួនបែបស៊ិចស៊ីនៅក្រៅឆាក តែនាងអាចបត់បែនទៅតាមពេលវេលាបានទាំងអស់ ពោលគឺមិនមែនចេះតែព្រលែងខ្លួនឲ្យឃើញស្បែកដ៍ខ្ចីល្វក់គ្រប់ពេលវេលាឡើយ ។
ហ្វា ហ្វា ជាតារាម្នាក់ដែលហ៊ានសារភាពថានាងពិតជាបានកែពង្រីកដើមទ្រូងមែន ខណៈដែលតារាខ្លះទៀតបានធ្វើត្រង់ផ្នែកនេះដែរ តែមិនដែលសារភាពដូចនាងនោះទេ ព្រោះខ្លាចខូចក្រេឌីត។យ៉ាងណាសម្រាប់នាងស្រីយី វិញគេឃើញថាក្រោយនាងកែសុដនមកស្រីស្អាតរូបនេះហាក់ដូចជាមានយ៊ីអ៊ុនល្អ ក្នុងអាជីពសិល្បៈ ព្រោះក្រសោបបានតួឯកជាបន្ដបន្ទាប់ទាំងរឿងដុំ និងរឿងភាគ ទើបធ្វើឲ្យនាងឡើងកូដ និងស្ថិតក្នុងចំណោមតារាវ័យក្មេងដែលលេចធ្លោនារយៈពេលចុងក្រោយនេះ។ប៉ុន្ដែក្នុងវ័យ២៥ឆ្នាំនេះស្រីយី បានបែកបាក់សង្សារអស់២នាក់ទៅហើយ នោះគឺចែកផ្លូវគ្នាជាមួយនាយចឺម ទាំងចម្រូងចម្រាស និងផែនការណ៍ជួបគ្នាផ្ទាល់ជាជាមួយទាហានខ្មែរនៅអាមេរិកកាលពីខែ៤ ឆ្នាំ២០២៣ ត្រូវលុបចោលយ៉ាងទាន់ហន់ ក្រោយប្រុសនោះឆេះដុំរឿងនាងលេងរឿង18+ នាំឲ្យតួប្រុសអោបថើបនាងយ៉ាងរោលរាលសឹងគ្រប់កន្លែង។ហ្វា ហ្វា មិនទាន់បង្ហាញម្ចាស់ចិត្តថ្មីទៀតឡើយ ប៉ុន្ដែនាងធ្លាប់និយាយថាបុរសដែលអាចធ្វើជាម្ចាស់ចិត្តនាងបានគឺគ្មានល័ក្ខខណ្ឌច្រើនទេ ពោលគឺឲ្យតែចេះយល់ចិត្តនាងច្បាស់ ក្នុងនាមនាងជាតារាសម្ដែងម្នាក់នោះនាងថាអាចរស់នៅជាមួយគ្នាបានហើយ ។តែគេកត់សម្គាល់ថាក្រោយហ្វា ហ្វា បរាជ័យស្នេហ៍អស់២លើកមកនេះនាងងាកទៅស្និត តារាសម្ដែងរូបសង្ហារលោកប៉ែន ភ័ក្រសុធារិទ្ធ ជាងតារាប្រុសផ្សេង ពោលគឺសកម្មភាពរបស់ពួកគេដូចជាគូសង្សារ បើទោះជានាងថាគ្រាន់តែជាមិត្តរួមអាជីពហើយនាងចាត់ទុកលោកធារិទ្ធ ជារៀមច្បង ឬដូចជាបងប្រុសក្ដី ។
ប្រភពបានឲ្យដឹងថាហ្វា ហ្វា នៅតែចង់បានសង្សារថ្មីជាបុរសអាណិកជនក្រៅស្រុកដដែល ព្រោះក្រោយប្រេះឆាស្នេហ៍ជាមួយនាងចឺម ទាំងមិននឹកស្មានដល់នោះមកនាងហាក់អស់ជំនឿរលើតារារួមអាជីពដូចគ្នាដោយសារតែស្នេហ៍បានតែដំបូង បើទោះជាអ្នករួមអាជីពធ្លាប់បានណែនាំនាងថាមិនមែនតារាប្រុសទាំងអស់សុទ្ធតែដូចនាយចឺម ក្ដី តែស្រីយី នៅតែរារែកចិត្តក្នុងការយកសង្សារថ្មីជាតារាដូចគ្នាទៀត ខណៈដែលតារាប្រុសខ្លះសម្ដែងចប់ជាមួយនាងនៅក្នុងឆាក ចង់សុំធ្វើជាសង្សារនាងមែនទែននៅក្រៅឆាកទៀតផង ។
គូររំលឹកថាហ្វា ហ្វា ធ្លាប់ត្រូវបាននាយចឺម លើក១ប្រាវអំឡុងពេលដែលពួកគេនៅជាសង្សារគ្នា តែពេលនេះលោកមេសា មិនដែលហៅនាងថតខារ៉ាអូខេបទថ្មីៗនោះទេ ទោះជានាយធ្លាប់សន្យាថានឹងនៅតែចាប់ដៃអតីតសង្សារធ្វើការងារសិល្បៈរួមគ្នាឲ្យតែបទនោះសាកសមជាមួយនាងក៍ដោយ។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់ហ្វា ហ្វា ពិតជាមិនចងគំនុំលោកមេសា មែន ព្រោះពួកគេនិយាយរកគ្នាធម្មតា នៅពេលដែលជួបគ្នាដោយចៃដន្យនៅផ្លូវទ័លច្រក នោះ។ អ្នកដឹកនាំសសម្ដែងភាពយន្ដម្នាក់បានបង្ហើបឲ្យដឹងថាហ្វា ហ្វា លេងរឿងស៊ិចស៊ី សមជាងតួសុភាព ហេតុនេះហើយគេជឿរថានៅពេលខាងមុខនេះនាងអាចនឹងពិចារណាថតរឿងស្នេហាដែលមានកម្រិតអាចទទួលយលបានឡើងវិញជាមិនខាន តែលោកមិនជឿរថានាយចឺម នឹងហៅហ្វា ហ្វា ថតវិញទេ ព្រោះអ្នកណាក៍បានដឹងដែរថានាយត្រូវការឡង់សេតារាថ្មីៗជាជាងយកចិត្តទុកដាក់លើអតីតសង្សាររបស់ខ្លួន។
ក្រៅពីហ្វា ហ្វា តារាដែលត្រូវបានគេចាត់ទុកថាចូលចិត្តលេងខ្លួនស៊ិចស៊ីនៅឆ្នាំ២០២៣ នេះក៍មានអតីតតសង្សារនាយចឺម ២នាក់ទៀតនោះគឺនាងអៀ ម៉េងលិ ហៅអូនម៉ី និងអ្នកមេម៉ាយសេង សុខឃីម ទើបធ្វើឲ្យប្រុសៗមិនតិចនាក់ទេដេកស្ដាយស្រីស្អាតខាងលើជំនួសនាយចឺម ថាមិនគូរណានាយថ្លោះធ្លោយឲ្យនាងនាងសុទ្ធតែជាស្រីស្អាតខាងលើនេះធ្លាក់ទៅដៃប្រុសផ្សេងបែបនេះសោះ។តែនាយចឺម ធ្លាប់និយាយថាអតីតសង្សារនាយ ទាំងអស់នៅតែរាប់អាន និងសប្បាយពេលជួបនាយម្ដងៗ ដែលនេះបញ្ជាក់ថានាយជាមនុស្សល្អ មិនមែនព្រាននារី ដូចអ្នកលេងបណ្ដាញសង្គមចោទនោះទេ៕